ព័ត៌មានអន្តរជាតិ

លោក លី ណាក់យ៉ុន ជានាយករដ្ឋមន្រ្តី ដែលកាន់តំណែងបានយូរជាគេ នៅកូរ៉េខាងត្បូង

សេអ៊ូល៖ លោកនាយករដ្ឋមន្រ្តី លី ណាក់យ៉ុន បានក្លាយជានាយករដ្ឋមន្រ្តី ដែលកាន់តំណែងយូរជាងគេ នៅក្នុងប្រទេសកូរ៉េខាងត្បូង នៅថ្ងៃចន្ទនេះ ចាប់តាំងពីប្រទេសនេះ បានអនុម័តប្រព័ន្ធបោះឆ្នោតប្រធានាធិបតី ដោយផ្ទាល់នៅឆ្នាំ១៩៨៧ ។

ការិយាល័យរបស់លោកបានឲ្យដឹងថា លោក លី បានបម្រើការក្នុងមុខតំណែង អស់រយៈពេល ៨៨១ ថ្ងៃចាប់តាំងពីពេល ដែលលោកត្រូវបានតែងតាំងនៅខែឧសភា ឆ្នាំ២០១៧ ក្រោមការគ្រប់គ្រងរបស់លោក មូន ជេអ៊ីន ក្នុងរដ្ឋាភិបាលសេរី។

ការកាន់តំណែងនេះ បានជាប់ចំណាត់ថ្នាក់កំពូល របស់លោក Kim Hwang-sik ដែលមានរយៈពេល ៨៨០ ថ្ងៃ ដែលជានាយករដ្ឋមន្រ្តី នៅចន្លោះខែតុលា ឆ្នាំ២០១០ ដល់ខែកុម្ភៈ ឆ្នាំ ២០១៣ ក្រោមរដ្ឋបាលអភិរក្សលី ម្យុងបាក់៕ ដោយ៖ ឈូក បូរ៉ា

To Top