Monday, Nov 20th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

បង្ក្រាបគ្រឿងញៀន មួយធំប្រភេទក្រាម ពណ៌សថ្លាចំនួន ១១កញ្ចប់ និងឃាត់ស្ត្រីម្នាក់ 

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ច ខណ្ឌឬស្សីកែវ ក្នុងប្រតិបត្តិការ បង្ក្រាបគ្រឿងញៀនខុសច្បាប់ នូវសារធាតុញៀនមួយធំប្រភេទក្រាម ពណ៌សថ្លាចំនួន១១កញ្ចប់ ដោយឃាត់បានស្ត្រីម្នាក់ កាលពីល្ងាចថ្ងៃទី ២១ ខែមេសា ឆ្នាំ២០១៧ នៅចំណុចផ្សារតាប៉ុន ក្រុម៤ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ។

នាយផ្នែកប្រឆាំងគ្រឿងញៀនលោក ម៉ៅ ចាន់ថុន ជាលទ្ធផលបង្រ្កាបបានជាក់ស្តែងដោយដកហូតនូវសារធាតុញៀនមួយចំនួនធំ រួមនឹងឧបករណ៍ប្រើប្រាស់សារធាតុញៀនមួយចំនួនផងដែរ។ ស្ត្រីឃាត់ខ្លួនមានឈ្មោះ ង្វៀង ធីហឿង ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិវៀតណាម ស្នាក់ក្រុម៤ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ សំភារ:ដកហូតមានថ្នាំញៀនប្រភេទក្រាម ពណ៌សថ្លាចំនួន១១កញ្ចប់។

បច្ចុប្បន្នជនសង្ស័យត្រូវបាន កំលាំងជំនាញរបស់អធិការដ្ឋាន កំពុងសាកសួរយកចម្លើយ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តន៍តាមនីតិវិធី៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top