Wednesday, Jun 28th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

សេចក្តីរាយការណ៍៖​ កូរ៉េខាងជើង កំពុងជួបប្រទះ នឹងកង្វះខាតប្រេងសាំងធ្ងន់ធ្ងរ

កូរ៉េខាងជើង៖យោងតាមសេចក្តីរាយការណ៍មួយ ពីប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរដ្ឋរបស់ចិន បានឲ្យដឹងថា ស្ថានីយប្រេងឥន្ធនៈ នៅក្នុងរដ្ឋធានីព្យុងយ៉ាង របស់កូរ៉េខាងជើង បានផ្អាកសេវាកម្មរបស់ខ្លួន ព្រោះតែបញ្ហាកង្វះខាត ប្រេងសាំងក្នុងប្រទេស។ 

កាសែត Global Times របស់ចិន បានរាយការណ៍ កាលពីថ្ងៃព្រហស្បតិ៍ថា ស្ថានីយប្រេងឥន្ធនៈនៅក្នុងទីក្រុងជាច្រើន ត្រូវបានបិទទ្វារ និងតម្លៃប្រេងសាំង មានការកើនឡើងខ្លាំង ហើយចំណែកសាំងសម្រាប់រថយន្តវិញ គឺត្រូវបានផ្តល់ឲ្យតែរថយន្ត ដែលពាក់ស្លាកលេខកាទូតប៉ុណ្ណោះ។ 

មន្ត្រីវិនិយោគចិននៅកូរ៉េខាងជើងមួយរូប ដែលបញ្ចេញអត្តសញ្ញាណ តាមសេចក្តីរាយការណ៍ បានប្រាប់ថា ស្ថានីយឥន្ធនៈ ដែលផ្តល់សេវាកម្មដល់បេសកជនបរទេស មិនដែលបិទទ្វារនោះទេ ។

គួរបញ្ជាក់ផងដែរថា កូរ៉េខាងជើង មានការពឹងផ្អែកខ្លាំងលើប្រទេសចិន សម្រាប់ការនាំចូលប្រេងពី ៧៥ទៅ៩០ភាគរយ ហើយវាសនាសេដ្ឋកិច្ចកូរ៉េខាងជើង ក៏មានការពឹងផ្អែកជាខ្លាំង ទៅលើចិនផងដែរ  ចំណែកចិនវិញ ត្រូវបានគេរំពឹងថា នឹងចាត់វិធានការដ៏ខ្លាំងក្លាឡើង ប្រឆាំងកូរ៉េខាងជើង ប្រសិនព្យុងយ៉ាងនៅតែបន្តធ្វើតេស្ត នុយក្លេអ៊ែទី៦របស់ខ្លួន ៕
 

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top