Wednesday, Jun 28th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

យ៉ាងហោចណាស់ស្លាប់ ក្រុមអ្នកគាំទ្រចំនួន៣២នាក់ នៅនីហ្សេរីយ៉ា ដោយសារធ្លាក់ដាច់ចរន្តភ្លើង

អាប៊ូចា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយព័ត៌មាន ឲ្យដឹងនៅមុននេះបន្តិចថា យ៉ាងហោចណាស់មាន ក្រុមអ្នកគាំទ្រចំនួន៣២នាក់ បានស្លាប់ បន្ទាប់ពីមានករណីដាច់ចរន្តអគ្គីសនី ខណៈដែលពួកគេកំពុងមើលការប្រកួតនៅ ឯមជ្ឈមណ្ឌលសាធារណៈមួយ កាលពីយប់ថ្ងៃព្រហស្បតិ៍ ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីប៉ូលិស នៅរដ្ឋភាគខាងត្បូងនីហ្សេរីយ៉ា បានឲ្យដឹងដូច្នេះ ។

លោក Irene Ugbo អ្នកនាំពាក្យប៉ូលិស មួយរូបបានឲ្យដឹងថា គ្រោះថ្នាក់នេះបានកើតឡើងនៅ វេលាម៉ោងប្រមាណ៩និង៣០នាទីយប់ នៅក្នុងក្រុង Calabar ខណៈដែលពួកគេកំពុងទស្សនា ការប្រកួតបាល់ទាត់ Europa Football League រវាងក្រុមបីសាចក្រហម Manchecter United និងក្រុម Anderlecht ។

លោក Ugbo បានប្រាប់ដល់បណ្តាអ្នកសារព័ត៌មានថា "មានពលរដ្ឋខ្លះបញ្ជូនបន្ទាន់ទៅកាន់ សកលវិទ្យាល័យពេទ្យ Calabar ដើម្បីព្យាបាលរបួស " ។

លោកបានបន្ថែមថា​ មនុស្សប្រមាណជាង៥០នាក់ ត្រូវបានជួយសង្គ្រោះ ដោយក្រុមសង្គ្រោះបន្ទាន់ ៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top