Monday, Nov 20th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

រដ្ឋមន្ត្រីការបរទេស អាមេរិក៖អ៊ីរ៉ង់អាចនឹងក្លាយ ជាកូរ៉េខាងជើងទីពីរ

អាមេរិក៖ ត្រឹមតែរយៈពេល ប៉ុន្មានម៉ោង បន្ទាប់ពីក្រសួង ការបរទេសអាមេរិក បញ្ជាក់ថា ទីក្រុងអេតេរ៉ង់ កំពុងតែអនុវត្តកិច្ច ព្រមព្រៀងនុយក្លេអ៊ែ ឆ្នាំ២០១៥នោះ រដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក លោក Rex Tillerson បានធ្វើការប្រកាសថា ប្រទេសអ៊ីរ៉ង់ដែលមិនត្រូវ បានត្រួតពិនិត្យ គឺមានសក្ដានុពល ដើរតាមផ្លូវដូចគ្នា តែមួយ ជាមួយនឹង កូរ៉េខាងជើង ហើយនាំយកពិភពលោក ទៅជាមួយខ្លួន ។

លោក Tillerson បានមានប្រសាសន៍ថា ផែនការសកម្មភាព ចម្រុះដ៏ទូលាយ ហៅកាត់ថា JCPOA ដែលមានបំណង រារាំងប្រទេសអ៊ីរ៉ង់ មិនឲ្យសម្រេចមហិច្ឆតា នុយក្លេអ៊ែ របស់ខ្លួននោះ បានរងការបរាជ័យ ក្នុងការសម្រេចឲ្យបាន នូវគោលដៅ “អ៊ីរ៉ង់មិនមាននុយក្លេអ៊ែ” ដោយធ្វើបានត្រឹមតែ ពន្យាពេលគោលដៅ អ៊ីរ៉ង់ ក្នុងការក្លាយជារដ្ឋ នុយក្លេអ៊ែ ប៉ុណ្ណោះ ។

យោងតាមប្រភពពី Ibtimes រដ្ឋមន្ត្រីរូបនេះ បានបន្ថែមថា កិច្ចព្រមព្រៀងនេះ គឺជាតំណាងឲ្យវិធីសាស្ត្រ បរាជ័យដូចគ្នានឹងអតីត ដែលនាំពិភពលោក ឲ្យមកកាន់ការគម្រាមកំហែង បច្ចុប្បន្នពីកូរ៉េខាងជើង ហើយរដ្ឋបាលរបស់លោក ត្រាំ ក៏គ្មានបំណងរុញប្រគល់ ឲ្យនូវការជំទាស់ប្រឆាំង ដល់រដ្ឋបាលអនាគត់ ស្តីពីអ៊ីរ៉ង់ដែរ ៕

 

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top