Wednesday, Jun 28th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

រថក្រោះជំនាន់ថ្មីរបស់រុស្ស៊ី កំពុងតែធ្វើការសាកល្បង សមត្ថភាពប្រយុទ្ធ

រុស្ស៊ី៖អនុនាយករដ្ឋមន្ត្រីរុស្ស៊ី Dmitry Rogozin បាននិយាយថា រថក្រោះចម្បាំងចម្បង ជំនាន់ថ្មីរបស់រុស្ស៊ី Armata កំពុងតែស្ថិតនៅក្នុងការធ្វើតេស្ត សាកល្បងសមត្ថភាពប្រយុទ្ធ ទៅតាមកាលវិភាគដែលបានកំណត់ទុក នេះបើយោងតាម សេចក្តីរាយការណ៍ពី UPI។

អនុនាយករដ្ឋមន្ត្រីរុស្ស៊ីរូបនេះ បានប្រាប់ទីភា្នក់ងារសារព័ត៌មាន TASS ថា ការតេស្តសមត្ថភាពប្រយុទ្ធនេះ គឺដំណើរការឡើង ទៅតាមគម្រោង ហើយបច្ចេកវិទ្យាផ្សេងៗរបស់រថក្រោះ នឹងត្រូវបានធ្វើតេស្តសាកល្បង ចំណែកបញ្ហាស្វយប្រវត្តិកម្មនៃប្រព័ន្ធរថក្រោះទាំងអស់ នឹងត្រូវបានយកមកពិចារណាជាថ្មី។ 

គួរបញ្ជាក់ផងដែរថា រថក្រោះ T-14 Armata ត្រូវបានផលិតដំបូង ដោយក្រុមហ៊ុន Uralvagonzavod ក្នុងឆ្នាំ២០១៥ ដោយមានប្រវែង៣៥ហ្វីត ល្បឿនប្រហែល៥៨ម៉ាយក្នុងមួយម៉ោង និងមានរយៈចម្ងាយ ប្រតិបត្តិការប្រមាណ៣១០ម៉ាយ ចំណែកអាវុធដ៏ចម្បងរបស់វា គឺកាំភ្លើងធំកាណុងកម្លាំងខ្លាំង ទំហំ១២៥មីលីម៉ែត្រ៕
 

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top