Wednesday, Jun 28th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

បញ្ហានៅកូរ៉េខាងជើង: អាមេរិកសង្កេតឃើញថា ចិនកំពុងឲ្យសញ្ញា ប្រុងប្រៀបដល់ យន្តហោះចម្បាំងរបស់ខ្លួន

វ៉ាស៊ិនតោន: ទូរទស្សន៍ CNN ចេញផ្សាយនៅថ្ងៃសុក្រ ទី២១ ខែមេសា ឆ្នាំ២០១៧នេះ បានឲ្យដឹងថា មន្ត្រីជាន់ខ្ពស់ជាច្រើនរូបរបស់អាមេរិក បានថ្លែងប្រាប់ CNN កាលពីថ្ងៃព្រហស្បតិ៍ថា យុទ្ធសាស្ត្របន្ទាប់របស់លោក ដូណាល់ ត្រាំ ទៅលើបញ្ហារបស់កូរ៉េខាងជើង គឺស្ថិតនៅលើពាក្យ តែមួយម៉ាត់ប៉ុណ្ណោះគឺចិន។

មន្ត្រីមួយរូបក្នុងចំណោមនោះ បានបកស្រាយថា គ្មានអ្នកគិតថា ចិននឹងស្ថិតនៅពីលើកម្លាំងយោធាកូរ៉េខាងជើង ឬព្យាយាមកាន់កាប់របប នៅក្នុងប្រទេសកុម្មុយនីស្តនោះឡើយ ប៉ុន្តែជាយុទ្ធសាស្ត្រនោះ គឺចិនអាចស្វែងរកដំណោះស្រាយ តែបែបនយោបាយ ជាជាងដំណោះស្រាយផ្សេងៗទៀត។

មន្ត្រីទាំងនោះ ក៏បាននិយាយផងដែរថា កងកម្លាំងទ័ពអាកាសរបស់ចិន ត្រូវបានមើលឃើញថា កំពុងដាក់សញ្ញាឲ្យត្រៀមរៀបចំក្បួន កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ដោយជឿជាក់ថា ចំនួនយន្តហោះចម្បាំង មានភាពខុសពីធម្មតា៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top