Sunday, May 28th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

លោក​ស្រី ផាក គឹនហេ ចេញមុខសុំទោស ជាសាធារណៈ និងប្ដេជ្ញាឆ្លើយសំណួរ របស់ព្រះរាជអាជ្ញា ដោយស្មោះត្រង់

សេអ៊ូល៖ អតីតប្រធានាធិបតី កូរ៉េខាងត្បូងលោកស្រី ផាក គឹនហេ បានចេញមុខសុំទោស ជាសាធារណៈជុំវិញ រឿងអាស្រូវ អំពើពុករលួយ ខណៈលោកស្រី បានធ្វើដំណើរទៅដល់ ការិយាល័យក្រុម ព្រះរាជអាជ្ញា នៅព្រឹកថ្ងៃអង្គារនេះ ដើម្បីឆ្លើយនឹង សំណួរពាក់ព័ន្ធនឹង រឿងអាស្រូវពុករលួយ ដែលឈានដល់ ការបណ្ដេញលោកស្រី ចេញពីតំណែង កាលពីដើមខែកន្លងទៅ នឹងប្ដេជ្ញាថា នឹងឆ្លើយសំណួរ ដោយស្មោះត្រង់ នេះបើយោតាមការ ចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានយុនហាប់។

អតីតប្រធានាធិបតី លោកស្រី ផាក គឹនហេ បានលេចមុខ នៅការិយាល័យ ក្រុមព្រះរាជអាជ្ញា នៅតំបន់ភាគខាងត្បូង ទីក្រុងសេអ៊ូល នៅម៉ោងប្រហែលជា ៩និង៣០នាទី ព្រឹកថ្ងៃអង្គារនេះ ក្នុងនាមជាជនសង្ស័យ ពាក់ព័ន្ធនឹងរឿងអាស្រូវ អំពើពុករលួយ និងបទចោទផ្សេង ទៀតរួមទាំងការរំលោភអំណាច ការបង្ខិតបង្ខំ និងការបែកធ្លាយរឿង សម្ងាត់របស់រដ្ឋាភិបាល។

នៅពេលដែលលោកស្រី ទៅដល់ការិយាល័យ ក្រុមព្រះរាជអាជ្ញាបាន លើកឡើងថា "ខ្ញុំសុំទោសចំពោះ សាធារណជន ខ្ញុំនឹងធ្វើការឆ្លើយសំណួរ របស់ព្រះរាជអាជ្ញា ដោយស្មោះត្រង់" មុនពេលក្រុមព្រះរាជអាជ្ញា សាកសួរ លោកស្រី ផាក គឹនហេ និងមេធាវី របស់ខ្លួនបានបដិសេធ មិនឲ្យមានការថតសំឡេង ឫវីដេអូអ្វីនោះទេ ៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top