Wednesday, Jun 28th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ចំរើន ដែលជាដៃគូសហការជាមួយ ក្រុមហ៊ុនទ្រូម៉ាន់នី ប្រគល់រង្វាន់ជូនអតិថិជន ដែលឈ្នះពី កម្មវិធី បង់ស្រួល ឈ្នះស្រួល

ភ្នំពេញ៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ចំរើន ដែលជាដៃគូសហការ ជាមួយក្រុមហ៊ុនទ្រូម៉ាន់នី (ខេមបូឌា) លីមកីធីត នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧នេះ បានប្រគល់រង្វាន់ជូនដល់ អតិថិជនរបស់ខ្លួន ដែលបានឈ្នះពីការចាប់ រង្វាន់ដោយស្វ័យប្រវត្តិ កាលពីពេលកន្លងទៅ ។

រង្វាន់ដែលក្រុមហ៊ុនទ្រូម៉ាន់នី រៀបចំនោះគឺមាន ១៣២រង្វាន់ ក្នុងនោះរួមមាន៖ ទូរទស្សន៍ LED 32 inch ចំនួន ២រង្វាន់, កង់ចំនួន ៣០រង្វាន់, ចង្ក្រានហ្គាសចំនួន ៥០រង្វាន់ និងចានស្រាក់ចំនួន ៥០រង្វាន់ផងដែរ ។

ក្នុង​ឱកាសនោះដែរលោក លី​ ប៊ុនរឹទ្ធិ នាយកប្រតិបត្តិ ប្រតិបត្តិការគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ចំរើន បានឲ្យដឹងថា ចំរើន បានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងដើម្បីផ្ដល់បន្ថែម នូវសេវាទូទាត់ឥណទាន ជូនដល់ដៃគូគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ចំរើន នៅទូទាំងប្រទេស ជាមួយក្រុមហ៊ុនទ្រូម៉ាន់នី (ខេមបូឌា) លីមកីធីត កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៦ ។

លោកបន្តថា "កិច្ចសហការរវាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ចំរើន និងក្រុមហ៊ុនទ្រូម៉ាន់នី បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយសម្របសម្រួល ដៃគូក្នុងការទូទាត់ឥណទានមក ចំរើន តាមរយៈភ្នាក់ងារទ្រូម៉ាន់នី ប្រមាណជាង ៥០០០កន្លែង នៅទូទាំងប្រទេសកម្ពុជា" ។

ជាមួយគ្នានោះដែរលោក ហ៊ិន សុភារិទ្ធិ អ្នកគ្រប់គ្រងផ្នែកសាជីវកម្ម នៃក្រុមហ៊ុនទ្រូម៉ាន់ននី បានលើកឡើងថា អ្នកដែលមកទទួលរង្វាន់ ទាំងអស់សុទ្ធសឹងតែ ជាអ្នកមានសំណាងឈ្នះ ពីកម្មវិធី បង់ស្រួល ឈ្នះស្រួល ដែលចាប់ផ្ដើមពីថ្ងៃទី១ ខែតុលា ឆ្នាំ២០១៦ រហូតដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧ និងបានស្វែងរកអ្នកមានសំណាង កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៧ ។

លោកបញ្ជាក់ថា ក្រុមហ៊ុនទ្រូម៉ាន់នី និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ចំរើន បានសហការគ្នាលើសេវាវិក្កយបត្រ អស់រយៈពេលជិតមួយឆ្នាំមកហើយ ។ តាមរយៈការសហការនេះ បានផ្ដល់ភាពងាយស្រួល់ដល់ អតិថិជនគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំរើន ដោយអតិថិជនមិនចាំបាច់ ចំណាយពេលវេលាយូរ ក្នុងការធ្វើដំណើរទៅបង់ប្រាក់ ដោយផ្ទាល់នៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ចំរើន ខណៈពេលដែលផ្ទះរបស់គាត់នៅឆ្ងាយ ហើយគាត់អាចបង់សងតាម កាលកំណត់ពីព្រោះ ទ្រូម៉ាន់នី មានភ្នាក់ងារជិត ៥០០០កន្លែង នៅចាំជួយអតិថិជន ៕ 

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top