Wednesday, Jun 28th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

លោក ហ៊ុន ម៉ាណែត៖ ជីវិតកងកម្លាំងប្រដាប់អាវុធ ត្រូវធ្វើការ និងត្រៀមប្រចាំការជាប់ជានិច្ច 

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នាយរងសេនាធិការចំរុះ នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាករងកងទ័ពជើងគោក ក្នុងពិធីសំណេះសំណាល ជាមួយនាយទាហាន នាយទាហានរង និងពលទាហាន និស្សិតនាយទាហានសកម្ម នៅសាលានាយទាហានសកម្មត្មាតពង នីថ្ងៃទី២១ ខែមេសានេះ បានមានប្រសាសន៍ថា ជីវិតជាកងកម្លាំងប្រដាប់អាវុធត្រូវធ្វើការ និងត្រៀមប្រចាំការជាប់ជានិច្ចដើម្បីការពារនិងផ្តល់ភាព កក់ក្តៅជូនប្រជាពលរដ្ឋគ្រប់ពេល។ 

បើតាមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ជាក់ស្តែងនៅក្នុងឱកាសចូលឆ្នាំខ្មែរ កន្លងទៅនេះកងកម្លាំងប្រដាប់អាវុធ មិនបានឈប់សម្រាកទេ គឺនៅធ្វើការនិងប្រចាំការជាប់ជានិច្ច ដើម្បីបង្កឱកាសឱ្យប្រជាពលរដ្ឋសប្បាយរីករាយ។ 

ជាមួយគ្នានោះដែរ លោកក៏បានសូមផ្តាំផ្ញើរការសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ និងថ្នាក់ដឹកនាំក្រសួងការសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែននិងថ្នាក់ដឹកនាំក្រសួងការពារជាតិ ជូនចំពោះនាយទាហាន នាយទាហានរងនៅសាលា នាយទាហានសកម្មត្មាតពង។

ក្នុងនោះដែរ លោកឧត្តមសេនីយ៍ឯក ក៏បានបញ្ជាក់បន្ថែមថា ជាមោទនភាពរបស់សាលា នាយទាហានសកម្មដែលបានកសាងសមត្ថភាពដល់ នាយទាហានសម្រាប់កងយោធពលខេមរភូមិន្ទគ្រប់ជំនាន់ ដើម្បីចូលរួមកសាងប្រទេសនិងការពារជាតិ។ ការផ្គត់ផ្គង់នូវរបបផ្សេងៗ របស់រាជរដ្ឋាភិបាលគួបផ្សំ និងការខិតខំច្នៃប្រឌិតរបស់ប្រធានអង្គភាពដើម្បីការហូបចុក ការស្នាក់នៅរបស់ នាយទាហាន នាយទាហានរង និងពលទាហានគឺដើម្បីធានា ប្រសិទ្ធិភាពនៃការគ្រប់គ្រង ការហ្វឹកហ្វឺននៅក្នុងវិស័យ ការពារជាតិប្រកបដោយមោទនភាព។ 

លោក ហ៊ុន ម៉ាណែត បានបន្តទៀតថា "ការចូលរួមប្រកបដោយទឹកចិត្តនិងឆន្ទៈ របស់យោធាចារ្យ នាយទាហាន ក្នុងការបណ្តុះបណ្តាល  សមត្ថភាពជំនាញ សីលធម៌ គុណធម៌ដល់នាយទាហានសកម្មដែលលបានធ្វើឱ្យ មានការកោតសរសើរនិងមិនចាញ់ កងទ័ពរបស់អាមេរិចឡើយ។ យើងមានមោទនភាពនូវអ្វីដោយការខិតខំ ដោយលំបាកព្រោះថាការលំបាកបាន ធ្វើឱ្យយើងមានភាពជឿជាក់លើខ្លួនឯង  បង្កើតនូវផ្នត់គំនិតនិងទំលាប់ល្អ និងភាពរឹងមាំសម្រាប់នាយទាហាន ដែលការខិតខំនិងការចូលរួមរបស់នាយទាហាន សកម្មដែលបានទទួលស្នាដៃជាច្រើន គឺជាតម្លៃនិងការកោតសរសើរពីសំណាក់ មហាជនទូទៅដែលធ្វើឱ្យកងទ័ព នៅកៀកនឹងប្រជាជន"។

នាយទាហានគឺជាឆ្អឹងខ្នងរបស់កងទ័ព ពលទាហានគឺជា អ្នកអនុវត្តដើម្បីធានានូវការដឹកនាំ ការកសាងសមត្ថភាពនិងការអនុវត្តការងារប្រចាំថ្ងៃ ប្រកបដោយការទទួលខុសត្រូវ បីដូចជារថក្រោះមួយមិនអាចទៅមុខបានទេបើគ្មាន នាយទាហាន ពលទាហានទៅបញ្ចាប្រកបដោយឆន្ទៈ និងសតិមារម្មណ៍ក្នុងការដឹកនាំនោះទេ។ នាយទាហានត្រូវដឹងច្បាស់ និងគោរពច្បាប់ បទដ្ឋាន ទំលាប់របស់កងយោធពលខេមរភូមិន្ទដើម្បីត្រៀម បំពេញភារកិច្ចទៅតាមអង្គភាពផ្សេងៗ អោយក្លាយជាស្តង់ដាតែមួយរបស់ នាយទាហានសកម្មដែលនេះ គឺជាភាពខុសគ្នារវាងស្ថាប័នកងទ័ពនិងស្ថាប័នស៊ីវិល។ 

ឆ្លៀតឱកាសនោះដែរ លោកបានបានស្នើឱ្យ នាយទាហាន នាយទាហានរង ពលទាហាន កុំមានគំនិតអន្តរជាតិនិយម ត្រូវមានគំនិតជាតិនិយមត្រូវប្រើប្រាស់ សម្ភារៈប្រើប្រាស់របស់ជាតិដើម្បីជាអត្តសញ្ញាណ របស់កងទ័ពដើម្បីជាចង្ខុវិស័យនៅក្នុងកំណែទម្រង់ កងទ័ពគឺទាហានតែមួយស្តងដាតែមួយ។ 

ហើយលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានផ្តាំផ្ញើរថា ពេលបញ្ចប់ការសិក្សានៅសាលា ត្រូវបង្កើននូវអំពើល្អនិងផ្សព្វផ្សាយអំពើល្អ ឱ្យគេស្គាល់នូវតម្លៃនិងសមត្ថភាពរបស់ កងទ័ពដើម្បីបម្រើជាតិនិងប្រជាជន។

នាយទាហានត្រូវទទួលខុសត្រូវលើខ្លួនឯងប្រឹងប្រែងដោះស្រាយ ឱ្យអស់លទ្ធភាព មានគំនិតច្នៃប្រឌិត មិនត្រូវគិតតែចំណុច អវិជ្ជមាន មានភាពក្លាហាន ត្រូវមានអត្តចរិតល្អ មានគុណធម៌ សីលធម៌ ក្នុងបំពេញតួនាទីភារកិច្ច៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top