Monday, Oct 23rd | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

លោកផៃ ស៊ីផាន ថាសមាជិកសភា CNRP ចូលប្រជុំ គណៈកម្មាធិការអចិន្ត្រៃយ៍ គឺជាកាតព្វកិច្ចសុទ្ធសាធ

ភ្នំពេញ៖លោក ផៃ ស៊ីផាន អ្នកនាំពាក្យ ទីស្ដីការគណៈរដ្ឋមន្រ្តី នៅថ្ងៃទី ២១ ខែ មីនា ឆ្នាំ  ២០១៧នេះបានលើកឡើងថា ព្រឹត្តិការណ៍នៃការចូលរួម របស់សមាជិក CNRP នៅក្នុងកិច្ចប្រជុំ គណៈកម្មាធិការអចិន្ត្រៃយ៍សភាជាតិ គឺជាកាតព្វកិច្ចសុទ្ធសាធ របស់សមាជិកនៅក្នុងរដ្ឋសភា ក្នុងការឆ្លើយតប ជាមួយនឹងប្រជាពលរដ្ឋ ដែលបានបោះឆ្នោតគាំទ្រខ្លួន។

លោកផៃ ស៊ី ផាន បានសរសេរ ក្នុងបណ្ដាញសង្គមហ្វេសប៊ុកថា" ការចូលរួមនេះ គឺមិនអាចដាច់ខាតបកស្រាយ នៅក្នុងន័យនយោបាយណាមួយ ដើម្បីផលប្រយោជន៍របស់ខ្លួននោះឡើយ ដោយនេះជាកាតព្វកិច្ច របស់តំណាងរាស្ត្រ ក្នុងន័យពង្រឹងនីតិរដ្ឋសុទ្ធសាធ។ ខ្ញុំសង្ឃឹម និងជឿជាក់ថា កាតព្វកិច្ចនេះ នឹងត្រូវអនុវត្តន៍ជារៀងរហូត របស់គណបក្ស CNRP ដើម្បីចូលរួម នៅក្នុងវប្បធម៌ប្រជាធិបតេយ្យ សេរីពហុបក្ស"៕
 

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top