Monday, Oct 23rd | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

ក្រុមគ្រូពេទ្យបង្អែក ខេត្តកោះកុង ស្ម័គ្រចិត្តបរិច្ចាគឈាម ជួយស្រ្តីក្រីក្រម្នាក់ គ្មានសាច់ញាតិមើលថែ

កោះកុង ៖ ក្រុមគ្រូពេទ្យបង្អែកខេត្តកោះកុង បានស្ម័គ្រចិត្តបរិច្ចាគឈាម ដើម្បីជួយសង្គ្រោះស្រ្តីម្នាក់ ដែលមាន ជីវភាពក្រីក្រគ្មានសាច់ញាតិនៅក្បែរ និងមានជំងឺរ៉ាំរ៉ៃ ក្អក ក្អួតធ្លាក់ឈាម ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ត្រូវការជួយសង្គ្រោះបន្ទាន់ ។

ការបរិច្ចាគឈាម របស់ក្រុមគ្រូពេទ្យបង្អែកខេត្ត បានធ្វើឡើងនៅរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ ក្នុងមន្ទីរ​ពេទ្យខេត្តកោះកុង ហើយកម្មវិធីសម្បុរសធម៌របស់ក្រុមលោកពេទ្យនេះ បានរហូតចំនួន៣ផ្លោក ដើម្បីទុក​សម្រាបផ្តល់ឲ្យគាត់ ។

លោកវេជ្ជបណ្ឌិត ហៃ ឡៃស៊ុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានឲ្យដឹង នៅព្រឹកថ្ងៃទី២១ ខែមីនានេះថា អ្នកជំងឺដែលចូលមកសម្រាកនៅមន្ទីរពេទ្យខេត្ត ហើយស្ថិតនៅស្ថានភាពធ្ងន់ធ្ងរ ត្រូវការជួយសង្គ្រោះបន្ទាន់​នោះឈ្មោះ សៀង ធារី ភេទស្រី អាយុ៤៩ឆ្នាំ មានទីលំនៅភូមិថ្មីចាំយាម ស្រុកមណ្ឌលសីមា ខេត្តកោះកុង ហើយជំងឺគាត់ឈឺរ៉ាំរៃយូរហើយ នេះបើតាមការពិនិត្យរបស់ក្រុមលោកពេទ្យ ។

លោកវេជ្ជបណ្ឌិតបានបន្តថា ជំងឺរបស់ស្រ្តីខាងលើនេះ គឺគាត់មានអាការក្អកធ្លាក់ឈាម ជាប់ទើបបណ្តាល ឲ្យខ្លះឈាមហើយធ្លាក់ក្នុងស្ថានភាពធ្ងន់ធ្ងរ ។ ដោយមានឃើញនូវស្ថានភាពធ្ងន់ធ្ងរ ហើយឈាមទុកសម្រាប់ ផ្តល់ជួយសង្គ្រោះអ្នកជំងឺនោះ មិនមានឈាមប្រភេទដូចឈាមគាត់ គឺ(ប្រភេទឈាម O+) ។ ហេតុដូច្នេះទើបក្រុមលោកគ្រូពេទ្យ បាននាំគ្នាធ្វើតេសឈាម ដើម្បីស្វែងរកប្រភេទឈាមដូចគាត់ តែសំណាងល្អ ក្រុមលោកគ្រូពេទ្យមានឈាមប្រភេទដូចគាត់ ទើបបរិច្ចាកជូនគាត់រហូតបានចំនួន ៣ផ្លោក ដើម្បីជួយសង្គ្រោះ គាត់ ហើយជំងឺស្ថិតក្នុងតាមដ្ឋានពីក្រុមលោកគ្រូពេទ្យយ៉ាងយកចិត្តទុកដាក់ ។

ប្អូនប្រុសឈ្មោះ សៀង សុភ័ក្ក ត្រូវជាប្អូនអ្នកជំងឺ បានរៀបរាប់ថា គាត់ត្រូវជាប្អូនប្រុសគាត់ហើយ គាត់រស់នៅ ខេត្តកំពង់ធំ ដល់ពេលទទួលដំណឹងថា បងស្រីគាត់ឈឺធ្ងន់ធ្ងរ ទើបគាត់ធ្វើដំណើរមកតែជីវភាព ក្រីក្រដែរ  តែពេលមកដល់ភ្លាមគាត់ឃើញបងស្រី គាត់កំពុងបញ្ជូលឈាមគាត់មានអារម្មណ៍ថាគ្មានលុយថ្លៃឈាម តែក្រុមគ្រូពេទ្យបានប្រាប់ថា ក្រុមគ្រូពេទ្យបានបរិច្ចាកឈាមជូនគាត់ដោយមិនតម្រូវឲ្យបង់លុយទេ ។ សម្តីលោក គ្រូពេទ្យធ្វើឲ្យគាត់មានក្តីរំភើបឥតឧបមា ដោយក្រុមលោកគ្រូពេទ្យ បានលះបងឈាមខ្លនឯង ជួយសង្រោ្គះបង ស្រីគាត់ ៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top