សុខភាព

វិធីព្យាបាល ដោយខ្លួនឯង ពេលមានបញ្ហា​នោមឈឺ

មាន​បញ្ហានោមឈឺមែនទេ? ខ្ញុំសូមណែនាំនូវវិធីព្យាបាល ដោយខ្លួនឯងខ្លះៗក្នុងការ ដោះស្រាយការនោមឈឺ៖

-ញ៉ាំទឹកឲ្យបានគ្រប់គ្រាន់៖ ការខ្សោះជាតិទឹកគឺជាមូលហេតុ​ ញឹកញាប់មួយនៃការនោមឈឺ។ បើសិនវាជាមូលហេតុមែន អ្នកពិតជាអាចព្យាបាលវា ដោយងាយតាមរយៈការផឹកទឹកឲ្យបានច្រើន។ ករណីនោមឈឺបង្កឡើងដោយបាក់តេរី ការញ៉ាំទឹកបានច្រើន នឹងជួយច្រោះមេរោគចេញពីប្លោកនោម និងតាមបង្ហួរនោមបាន។

-លាយទឹកខ្មេះផ្លែប៉ោមជាមួយទឹកមួយកែវ៖ ដោយសារទឹកខ្មេះផ្លែប៉ោម មានសមត្ថភាពប្រឆាំងនឹងមេរោគដែរ ដូច្នេះវាប្រហែលជាជួយ បំបាត់ការនោមឈឺបើសិន ជាបង្កឡើងដោយបាក់តេរី។ ក្រៅពីសម្លាប់បាក់តេរី ភាពជូររបស់ទឹកនេះ នឹងជួយស្តារនូវកម្រិត pH ធម្មតារបស់រាងកាយ ហើយក៏មិនអាចឲ្យមេរោគ លូតលាស់បានថែមទៀតដែរ។ ចូរលាយទឹកខ្មេះផ្លែប៉ោម មួយស្លាបព្រាបាយជាមួយនឹងទឹកមួយកែវ ហើយញ៉ាំវាពីរដងក្នុងមួយថ្ងៃ។

-ញ៉ាំយ៉ាអួររាល់ថ្ងៃ៖ វាមិនមានអ្វីជាអាថ៌កំបាំងឡើយថា យ៉ាអួរមានបាក់តេរីល្អៗរាប់លាន ដែលអាចជួយគ្រប់គ្រងបាក់តេរី អាក្រក់ក្នុងពោះវៀនបាន។ ការដែលញ៉ាំយ៉ាអួរនេះពីរទៅបីដងក្នុងមួយថ្ងៃ អាចជាវិធីព្យាបាលមួយលើករណីនោមឈឺដែរ ជាពិសេសបើសិនជា វាបង្កឡើងដោយបាក់តេរី។ ចូរប្រាកដថា អ្នកជ្រើសរើសផលិតផលយ៉ាអួរសុទ្ធល្អ ។

-ញ៉ាំតែខ្ញីមួយទៅពីរពែង ក្នុងមួយថ្ងៃជារៀងរាល់ថ្ងៃ៖ រឿងដ៏ល្អបំផុតអំពីខ្ញីគឺ វាមិនគ្រាន់តែជួយផ្តល់ក្លិនដល់អាហារទេ តែក៏អាចប្រើដើម្បីព្យាបាលបញ្ហា ជាច្រើនដែលបង្កឡើងដោយមេរោគ និងហើមដែរ។ នេះដោយសារតែខ្ញីមាន សមត្ថភាពសម្លាប់មេរោគ និងប្រឆាំងការរលាកយ៉ាងអស្ចារ្យ។ ការញ៉ាំតែខ្ញីមួយទៅពីរពែងក្នុងមួយថ្ងៃ ប្រហែលជាជួយបញ្ឈប់ការនោមឈឺបាន។

-ញ៉ាំទឹកដូងស្រស់៖ ការផឹកទឹកដូងប្រហែលជាជួយ ដោះស្រាយការនោមឈឺបាន។ អស់រយៈពេលច្រើនឆ្នាំមកហើយ ទឹកដូងត្រូវបានគេណែនាំថា ជាឱសថព្យាបាលបញ្ហាច្រើនប្រភេទ ជាពិសេសទាក់ទងនឹង ប្រព័ន្ធទឹកម៉ូត្រតែម្តង។ ការនោមឈឺប្រហែលជាបាត់ ទៅវិញលឿនតាមរយៈការញ៉ាំ ទឹកដូងពីរកែវក្នុងមួយថ្ងៃ ជារៀងរាល់ថ្ងៃ ៕

ប្រភព៖ www.health.com.kh

To Top