កម្សាន្ត

ប្រកាសជាផ្លូវការ អគ្គរាជទូតសុឆន្ទៈ ប្រចាំក្រុមហ៊ុន ISUZU ដែលជា កំពូលតារាចម្រៀង ប្រចាំកម្ពុជា លោក ព្រា សុវត្ថិ នឹងតំណាងឲ្យ Isuzu D-Max Blue Powe

ក្រុមហ៊ុន ISUZU បានកំពុងបន្តភាព ជាអ្នកនាំមុខគេ និងដឹកនាំ “ឆ្ពោះទៅមុខ ប្រកបដោយឧត្តមភាព” ហើយបានប្រកាសជាផ្លូវការ អគ្គរាជទូតសុឆន្ទៈ ប្រចាំក្រុមហ៊ុន ISUZU ដែលជាកំពូលតារាចម្រៀង ប្រចាំកម្ពុជា លោក ព្រា សុវត្ថិ នឹងតំណាង អោយរថយន្ត Isuzu D-Max Blue Powe ដែលជាប្រភេទ រថយន្តភីកអាប់ ដែលមានការច្នៃប្រឌិតថ្មី លំដាប់ថ្នាក់ពិភពលោក ។ 

ក្នុងឱកាស ពិធីជប់លៀង “ណែនាំអគ្គរាជទូត សុឆន្ទៈប្រចាំក្រុមហ៊ុនអ៊ីស៊ូហ៊្យុ” កាលពីយប់មិញនេះ ក្នុងគោលបំណង ដើម្បីបង្កើនការយល់ដឹង ពីម៉ាកយីហោនេះ កាន់តែខ្លាំងថែមទៀត។

បើយោងតាមប្រសាសន៍ របស់លោក Shuichiro Mori ប្រធានក្រុមហ៊ុន Tri Petch Isuzu Sales Cambodia Co. , Ltd ដែលជាអ្នកតំណាង ចែកចាយរថយន្ត Pickup និង SUV នៅប្រទេសកម្ពុជា បានអោយដឹងថា “ក្រុមហ៊ុនបានចូលមកកាន់ ទីផ្សារកម្ពុជា ជាផ្លូវការ ក្នុងឆ្នាំ២០១៦ ហើយក៏ចាប់ផ្ដើមទទួលបាន ការច្រើនឡើងៗ ជាបន្តបន្ទាប់ពី សំណាក់អតិថិជនកម្ពុជា។

ចាប់តាំងពីពេលនោះមក ការលក់រថយន្តអ៊ីស៊ូហ្ស៊ុ ប្រភេទភីកអាប់ បានកើនឡើងជាបន្តបន្ទាប់ ដោយសារតែអតិថិជន មានទំនុកចិត្តលើដំណើរការ របស់រថយន្ត ភាពរឹងមាំ នៃសាកស៊ីរថយន្ត សមត្ថភាពទប់លំនឹង នៅលើដងផ្លួវ សន្សំសំចៃប្រេងខ្ពស់ រួមជាមួយ និងមជ្ឈមណ្ឌល ផ្តល់សេវាកម្ម ក្រោយលក់ប្រកបដោយ ស្តង់ដារខ្ពស់ផងដែរ។ ដើម្បីពង្រឹងគ្រួសារ អ៊ីស៊ូហ៊្សុ យើងបានកំពុងអនុវត្ត នូវសកម្មភាពទាំងឡាយទាំង Off line និង Online។ ឥលូវនេះយើងគិតថា វាជាពេលវេលាដ៏សាកសម ដើម្បីមានអគ្គរាជទូត សុឆន្ទៈម្នាក់ ដើម្បីពង្រឹង កេរ្តិ៍ឈ្មោះម៉ាកយីហោ របស់យើងគឺ – អ៊ីស៊ូហ៊្សុ ឆ្ពោះទៅមុខ ប្រកបដោយឧត្តមភាព” ។

លោក Mori បានបន្ថែមទៀតថា “មូលហេតុដែលក្រុមហ៊ុន អ៊ីស៊ូហ៊្សុ បានជ្រើសរើស​កំពូលតារាចម្រៀង សិល្បៈករដ៏ឆ្នើម ចាំប្រទេសកម្ពុជា លោក ព្រាប សុវត្ថិ ដោយសារតែលោកមាន Lifestyle ត្រូវជាមួយរថយន្ត “Isuzu D-Max Blue Power គ្រប់ម៉ូឌែលថ្មីទាំងអស់”។

យើងជឿជាក់យ៉ាងមុតមាំថា លោក ព្រាប សុវត្ថិ នឹងក្លាយជា អ្នកតំណាងរបស់យើង ក្នុងការប្រាស្រ័យទាក់ទង ជាមួយក្រុមគ្រួសារ អតិថិជន ISUZU របស់យើង។ យើងពិតជាមានកិត្តិយស ខ្លាំងបំផុត ដែលបានលោកធ្វើជា អគ្គរាជទូតសុឆន្ទៈ ដើម្បីឆ្លុះបញ្ចាំង ពីរូបភាពល្អឥតខ្ចោះ នៃប្រេន ISUZU របស់យើង និងបង្កើនចំនេះដឹង អំពីផលិតផល ឲ្យកាន់តែល្អបន្ថែមទៀតថា “ ISUZU មិនត្រឹមតែកំលាំងម៉ាស៊ីន ខ្លាំងតែប៉ុណ្ណោះទេ ប៉ុន្តែក៏ទាន់សម័យផងដែរ”។ 

អត្តចរិតល្អឥតខ្ចោះ និងស្ទីលប្លែកៗ របស់លោកពិតជា សាកសមទៅនឹងរថយន្ត “ Isuzu D-Max Blue Power គ្រប់ម៉ូឌែលថ្មីទាំងអស់” ។ ក្រៅពីការផ្សព្វផ្សាយ ពាណិជ្ជកម្ម តាមទូរទស្សន៍ លោក ព្រាប សុវត្ថិ ក៏នឹងចូលរួម សកម្មភាពជាច្រើន ជាមួយក្រុមហ៊ុន អ៊ីស៊ូហ៊្សុ នៅឆ្នាំក្រោយៗផងដែរ។

បើយោងតាមប្រសាសន៍ របស់លោក ព្រាប សុវត្ថិ ដែលជាទូតសុឆន្ទៈ របស់រថយន្ត​“Isuzu D-Max Blue Power” បានអោយដឹងថា “ខ្ញុំបានបើកបររថយន្ត “Isuzu D-Max Blue Power” ដែលជាសេរីថ្មីចុងក្រោយបំផុត ជិត2ខែហើយ មុនពេលក្លាយជា អគ្គរាជទូតសុឆន្ទៈ ប្រចាំក្រុមហ៊ុន អ៊ីស៊ូហ៊្សុ ជាផ្លូវការនេះ។ អ្វីដែលខ្ញុំចូលចិត្តបំផុតនោះ គឺប្រសិទ្ធភាពប្រេងឥន្ធនៈ (4-5L/100km) និងផាសុកភាព ក្នុងពេលបើកបរ មិនថាកាលៈទេសៈផ្លូវ បែបណានោះទេ។

ខ្ញុំពិតជារំភើបចិត្តខ្លាំងណាស់ ដែលបានធ្វើការជាមួយ ក្រុមហ៊ុនISUZU ដែលជាក្រុមហ៊ុនល្បីឈ្មោះមួយ នៅលើពិភពលោក ដែលបានចែករំលែកទាំងតម្លៃ និងស្ទីលរបស់ខ្ញុំ។ បរិយាកាសធ្វើការក្នុងកំឡុងពេល ថតវីដេអូពាណិជ្ជកម្ម ពិតជាមានភាពរីករាយ និងប្រកបដោយជំនាញ វិជ្ជាជីវៈខ្ពស់ណាស់។ ខ្ញុំបានបើកប រថយន្ត “Isuzu D-Max Blue Power” នៅតាមផ្លូវឡើងភ្នំ។ ផ្លូវនេះពិតជា លំបាកខ្លាំងណាស់ ប៉ុន្តែខ្ញុំនៅតែសប្បាយរីករាយ និងមានអារម្មណ៍ថា មានសុវត្ថិភាពខ្ពស់ជានិច្ច នៅពេលដែលខ្ញុំ កំពុងបើកបររថយន្ត “Isuzu D-Max Blue Power” ដូចលោកអ្នកបានដឹង ស្រាប់មកហើយថា ប្រព័ន្ធម៉ាស៊ីននេះ ពិតជាល្បីល្បាញ និងមានថាមពលខ្លាំងប្លែកពីគេ។

លោកបានបន្ថែមទៀតថា “បើនិយាយពីលក្ខណៈផ្ទាល់ខ្លួនវិញ ខ្ញុំត្រូវធ្វើដំណើរ គ្រប់ពេលវេលា ទាំងការងារ នៅក្នុងក្រុង និងតាមខេត្ត ទាំងដំណើរកំសាន្ត។ ដូច្នេះរថយន្តអ៊ីស៊ូហ្ស៊ុ បានឆ្លើយតបរាល់ទិដ្ឋភាព ផ្ទាល់ខ្លួន និងតម្រូវការ របស់ខ្ញុំទាំងអស់។ ខ្ញុំមានទំនុកចិត្តថារថយន្ត “Isuzu D-Max Blue Power គ្រប់ម៉ូឌែលថ្មីទាំងអស់ ពិតជានឹងធ្វើអោយលោកអ្នក ចាប់អារម្មណ៍។

សម្រាប់ព័ត៌មានបន្ថែម សូមតាមដានព័ត៌មាន របស់អ៊ីស៊ូហ្ស៊ុ ហើយចូលរួមសកម្មភាព សប្បាយរីករាយ ជាមួយនិងការចាប់រង្វាន់ ផ្សងសំណាង តាមរយៈបណ្តាញអ៊ីនធឺណេត ដូចជាគេហទំព័រ៖ www.isuzucambodia-tis.com ហ្វេសប៊ុក៖ Isuzu Cambodia និង YouTube: Isuzucambodia ឬអគារតំាងលក់ រថយន្ត អ៊ីស៊ូហ៊្សុ របស់ក្រុមហ៊ុន K (Cambodia) Co., Ltd ដែលមានអាសយដ្ឋានស្ថិតនៅ ភូមិក្បាលដំរី មហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ទំនាក់ទំនងទូរស័ព្ទលេខ៖ 023 950 084។ ការិយាល័យ ទំនាក់ទំនងសាធារណៈ ក្រុមហ៊ុន ទ្រី ផេដ អ៊ីស៊ូហ្ស៊ុ សេល ខេម បូឌា ឯ.កទូរស័ព្ទលេខ៖ 023 900 798/096 2009 237 ណូច ទីមួយឡា (Nouch Timouyla)៕

ISUZU Cambodia TVC | Brand Ambassador Preap Sovath

[English Below]ឆ្ពោះទៅមុខដោយឧត្តមភាពជាមួយលោក ព្រាប សុវត្ថិ ដែលជាឯកអគ្គរដ្ឋទូតសុឆន្ទៈដំបូងរបស់ ISUZU។ ពុះពារគ្រប់ផ្លូវធ្វើដំណើរ មិនខ្លាចឧបសគ្គ ទៅដោយភាពជឿជាក់នៅឆ្នាំថ្មីប្រកបដោយឧត្តមភាពជាមួយ ISUZU!With ISUZU, YOU WILL GO WITH PRIDE with MR. Preap Sovath, who is our new honoured Brand Ambassador! Tackle the natural environment and explore the urban jungle in confidence. Go into the new year with ISUZU, GO WITH PRIDE!#ISUZU #GoWithPride #IsuzuDMAX #BrandAmbassador #PreapSovath #Automotive #Car #Cars #LuxuryCars #PickUpTruck

Posted by Isuzu Cambodia on Friday, December 13, 2019
To Top