ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ប្រកាសថា នឹងផ្តល់តួនាទីជាជំនួយការសម្តេចផ្ទាល់ ទៅដល់បុគ្គលម្នាក់ដែលបានបង្កើតតិកតុក ដាក់ឈ្មោះនិងរូបភាពសម្តេចដែលមាន អ្នកចូលចិត្តរហូតទៅដល់៣០ម៉ឺននាក់ ។ សម្តេចតេជោមុននេះ បន្តិចតាមរយៈបណ្តាញតេឡេក្រាម ឡើងសារជាសំឡេងជាង៤នាទី សម្តេចបានរៀបរាប់ពីការបង្កើតតិតតុក សម្តេចកាលពីរាត្រីថ្ងៃ២៨ មិថុនា ដែលមានអ្នកចូលចិត្តប្រមាណជា១ម៉ឺននាក់ ប៉ុន្តែបន្ទាប់ពីបង្កើតហើយ សម្តេចក៏បានឃើញថា មានបុគ្គលម្នាក់ក៏បានបង្កើត...
តូក្យូ៖ ប្រភពដែលដឹងអំពីបញ្ហានេះបានឲ្យដឹងថា គណបក្សកាន់អំណាចរបស់ប្រទេសជប៉ុន កំពុងរួមបញ្ចូលការផ្តល់ជូន នៅក្នុងប្លង់គោលគោលនយោបាយ សន្តិសុខរបស់ពួកគេ ដែលនឹងអនុញ្ញាតឱ្យមានការនាំចេញ យន្តហោះចម្បាំងជំនាន់ក្រោយ ទៅកាន់ប្រទេសផ្សេងទៀត ទោះបីជាមានបទប្បញ្ញត្តិដ៏តឹងរឹងរបស់ប្រទេស ស្តីពីការលក់អាវុធអន្តរជាតិក៏ដោយ ។ គណបក្សប្រជាធិបតេយ្យសេរី ដែលដឹកនាំដោយនាយករដ្ឋមន្ត្រី លោក ហ្វូមីអូ គីស៊ីដា និងគណបក្សដៃគូសម្ព័ន្ធយុវជនរបស់ខ្លួន គឺគណបក្ស Komeito បានឲ្យដឹងថា គុណសម្បត្តិ...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រាប់ក្រសួងការបរទេសខ្មែរ ឲ្យត្រៀមឯកសារនានា សម្រាប់ប្តឹងទៅអង្គសហប្រជាជាតិ (UN) និងប្រធានអាស៊ាន បើសិនយន្តហោះគ្មានមនុស្សបើក (ដ្រូន) នៅតែគន្លើនហោះចូលដែនអាកាសកម្ពុជាទៀត។ ការបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលនេះ បន្ទាប់មានយន្តហោះគ្មានមនុស្សបើក ឬដ្រូន បានហោះចូលដែនអាកាសក្នុងក្រុងបានលុង ខេត្តរតនគិរី របស់កម្ពុជាអស់រយៈពេលជាច្រើនថ្ងៃ ដោយមិនដឹងពីប្រភពច្បាស់ ខណៈសម្តេចតេជោបានដាក់ការសង្ស័យថា ជាក្រុមភេរវកម្មដែលបានរត់បាក់ទ័ពចេញពីទឹកវៀតណាម...
បរទេស៖ រដ្ឋមន្ត្រីការបរទេសរុស្សីលោក Sergey Lavrov កាលពីថ្ងៃពុធម្សិលមិញនេះ បានលើកឡើងថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ិនតោន និងសម្ព័ន្ធមិត្តនឹងមិនអនុញ្ញាតិឲ្យ ប្រជាជាតិទាំងឡាយណាដែលមាន ជំហប្រឆាំងផែនការរបស់ពួកគេ ក្នុងការអនុវត្តគោលនយោបាយដើម្បីទាក់ទាញ យកអត្ថប្រយោជន៍ផ្ទាល់ខ្លួនឡើយ។ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថា លោករដ្ឋមន្ត្រីរូបនេះក៏បានកត់សំគាល់ ទៅលើបញ្ហានៃការប្រឈមមុខដាក់គ្នា រវាងប្រទេសរុស្សីនិងលោកខាងលិច ដែលកំពុងបន្តនោះវាគឺជា សង្គ្រាមរបស់ពិភពលោកទាំងមូល ពីព្រោះវាពាក់ព័ន្ធនឹងវិធីសាស្រ្តមិនចូលរួមគ្នា ទៅនឹងនយោបាយអន្តរជាតិឡើយ។...
វ៉ាស៊ីនតោន៖ ឆ្មាំឆ្នេរសមុទ្រអាមេរិក បានឲ្យដឹងថា ខ្លួនបានរកឃើញ “សាកសពមនុស្ស” ពីបំណែកនៃនាវាមុជទឹក ទីតាន ដែលបានជួបគ្រោះថ្នាក់ ក្នុងពេលចុះទៅលើខ្មោចកប៉ាល់ ទីតានិក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ ទីភ្នាក់ងារនេះបានឲ្យដឹងនៅក្នុង សេចក្តីប្រកាសព័ត៌មានមួយថា អ្នកជំនាញផ្នែកវេជ្ជសាស្រ្ត នឹងធ្វើការវិភាគជាផ្លូវការនៃ “សាកសពមនុស្សសន្មត” ដែលត្រូវបានគេរកឃើញយ៉ាងប្រុងប្រយ័ត្ន នៅក្នុងបំណែកនៃឧបទ្ទវហេតុនេះ ។ មន្ត្រីឆ្មាំសមុទ្របានឲ្យដឹង...
ដាកា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ថា ប្រទេសបង់ក្លាដែសបានរកឃើញ នូវការកើនឡើងគួរឱ្យកត់សម្គាល់ នៃករណីជំងឺគ្រុនឈាមនៅក្នុងខែមិថុនានេះ ដោយមានចំនួន ៥.៧៣២ករណី និងមានអ្នកស្លាប់ចំនួន ៣៤នាក់ត្រូវបានចុះបញ្ជីរួច ។ តួលេខនេះត្រូវបានរាយការណ៍ ដោយអគ្គនាយកដ្ឋានសេវាសុខភាព ហៅកាត់ថា (DGHS) ក្រោមឳវាទក្រសួងសុខាភិបាលកាលពីថ្ងៃអង្គារ ដែលបានបង្ហាញថា ចំនួនករណីនៃជំងឺគ្រុនឈាម បានកើនឡើងដល់ ៧.៧៥៤ករណី...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានប្រាប់ប្រជាពលរដ្ឋថា អំឡុងពេល ថ្ងៃបោះឆ្នោតជ្រើសរើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ ឆ្នាំ២០២៣ ហាមដាច់ខាតហូបស្រា និងលក់ស្រា ដើម្បីធ្វើយ៉ាងណាឲ្យការ បោះឆ្នោតប្រព្រឹត្តទៅដោយរលូន។ នាឱកាសអញ្ជើញចុះជួបសំណេះសំណាល ជាមួយកម្មករមកពីរោងចក្រសហគ្រាសចំនួន១១ ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល នាថ្ងៃ២៩ មិថុនា សម្ដេចតេជោបានអំពាវនាវ ដល់ពលរដ្ឋគ្រប់រូបដែល...
ភ្នំពេញ៖ ក្រសួងការបរទេសខ្មែរ បានលើកឡើងថា ការហោះចូលដែនអាកាសកម្ពុជា របស់យន្តហោះគ្មានមនុស្សបើកបរ (ដ្រូន) គឺការរំលោភបំពានយ៉ាងគឃ្លេីន និងមិនអាចអត់ឱនឱ្យបាន មកលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ។ ការចេញសេចក្ដីថ្លែងការណ៍ របស់ក្រសួងការបរទេស ធ្វើឡើងបន្ទាប់ពីមានយន្តហោះគ្មានមនុស្សបើកបរ (drones) ហោះចូលដែនអាកាសកម្ពុជា ជាញឹកញាប់ ចាប់ពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ ក្នុងទឹកដីខេត្តរតនគីរី និងខេត្តមណ្ឌលគីរី...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានព្រមានដល់អ្នកលេង បណ្ដាញសង្គមហ្វេសប៊ុកទាំងអស់ ហាមដាច់ខាតយករឿងសន្តិសុខជាតិ មកបង្ហោះតាមហ្វេសប៊ុក បើគ្មានបទញ្ជា និងអនុញ្ញាតពីផ្នែកយោធា។ ការព្រមានរបស់ សម្តេច នាយករដ្ឋមន្ដ្រី បែបនេះបន្ទាប់ពីមានអ្នកលេង បណ្ដាញសង្គមហ្វេសប៊ុកមួយចំនួន បានបង្ហោះថា មានដ្រូន បានហោះចូលមកដល់ក្រុងបានលុង ខេត្តរតនគិរី ដែលការពិត...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអះអាងថា នឹងមិនលើកលែងទោសឲ្យជាដាច់ខាត ចំពោះអ្នកជាប់ឃុំរូបណាដែលមានកិច្ចអន្តរាគម៍ ពីបរទេស ។ ក្នុងឱកាសបន្តអញ្ជើញចុះ ជួបសំណេះសំណាលជាមួយកម្មករ នាថ្ងៃទី២៨ ខែមិថុនានេះ សម្ដេចតេជោ បានលើកឡើងពីមនុស្សមួយចំនួនកំពុងជាប់គុកដែលគេកំពុងស្រាវជ្រាវ ដោយសារមនុស្សទាំងនោះឃុបឃិតជាមួយបរទេស ហើយជនបរទេសបាននាំគ្នាទៅសួរសុខទុក្ខ ដូច្នេះសម្ដេចថា «លោកឯងចាប់ដៃជាន់ជើងខ្ញុំ រឿងអីខ្ញុំទុកចិត្តលោកឯង ខ្ញុំមិនលើកលែងទោសឲ្យមនុស្សហ្នឹង...