ភ្នំពេញ៖ បន្ទាប់ពីការកសាងអស់ពេលជាយូរមក ជាមួយនឹងការចាក់បេតុងចុងក្រោយ ព្រីនស៍ ហេបភីនេស ផ្លាហ្សា បានបិទបញ្ចប់ការសាងសង់ជាន់ដំបូលអគារ ដូចការគ្រោងទុកនៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ។ ពិធីបិទបញ្ចប់ការសាងសង់ ជាន់ដំបូលអគារព្រីនស៍ ហេបភីនេស ផ្លាហ្សាបានចាប់ផ្តើមជាផ្លូវការនៅម៉ោង 10 ព្រឹក។ លោក Sheng Jiaqian នាយករងប្រតិបត្តិ នៃក្រុមហ៊ុនព្រីនស៍...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការពារជាតិចិន កាលពីថ្ងៃអាទិត្យបានសម្តែងការតវ៉ាយ៉ាងម៉ឺងម៉ាត់ ប្រឆាំងនឹងការប្រើប្រាស់កម្លាំង របស់សហរដ្ឋអាមេរិក ដើម្បីវាយប្រហារលើបាឡុងខ្យល់របស់ខ្លួន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Tan Kefei អ្នកនាំពាក្យក្រសួងការពារជាតិចិន បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការវាយប្រហាររបស់សហរដ្ឋអាមេរិក គឺជាប្រតិកម្មហួសហេតុ។ លោកបានលើកឡើងថា “យើងសម្តែងការតវ៉ាយ៉ាងឱឡារិក ប្រឆាំងនឹងការផ្លាស់ប្តូររបស់ភាគី សហរដ្ឋអាមេរិក និងរក្សាសិទ្ធិក្នុងការចាត់វិធានការចាំបាច់ ដើម្បីដោះស្រាយជាមួយនឹងស្ថានភាពស្រដៀងគ្នា”៕ ប្រែសម្រួល...
ភ្នំពេញ ៖ រដ្ឋសភាកម្ពុជា បានកំណត់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ខាងមុខនេះ ដើម្បីពិភាក្សា និងអនុម័តលើសេចក្តីព្រាងច្បាប់ចំនួនពីរ គឺសេចក្តីព្រាងច្បាប់ស្តីពី ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ និងសេចក្តីព្រាងច្បាប់ស្តីពី ការគ្រប់គ្រងទឹកស្អាត។។ ការកំណត់ថ្ងៃប្រជុំពេញអង្គនេះ ធ្វើឡើងបន្ទាប់ពីនៅថ្ងៃ៦ កុម្ភៈនេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានបើកកិច្ចប្រជុំក្រោមអធិតីភាពសម្តេច ហេង សំរិនប្រធានរដ្ឋសភា ។ អង្គប្រជុំ នាថ្ងៃនេះ ក៏បានអនុម័តសមាសភាពលេខាធិការសម័យប្រជុំរដ្ឋសភា...
ប៉េកាំង៖ អ្នកកាសែតជើងចាស់ជនជាតិអេស្ប៉ាញ លោក Javier Garcia បានឲ្យដឹងនៅក្នុងសៀវភៅថ្មីរបស់លោក ដែលមានចំណងជើងថា “China, Threat or Hope” ថា “ប្រព័ន្ធផ្សព្វផ្សាយសំខាន់ៗ និងអ្នកនយោបាយ និងរដ្ឋាភិបាលមួយចំនួន បានបំភិតបំភ័យយើងជារៀងរាល់ថ្ងៃថា ការកើនឡើងរបស់ប្រទេសចិន បង្កការគំរាមកំហែង ដល់ពិភពលោកទាំងមូល និងជាពិសេសចំពោះលោកខាងលិច និងការពិតនៃបដិវត្តន៍ជាក់ស្តែង។” លោក...
ភ្នំពេញ ៖ ក្រោយមានការចាត់តាំងពីលោក ខូយ រីដាអភិបាលខេត្តពោធិ៍សាត់ អភិបាលរងខេត្តមួយរូប កំពុងជួបប្រជុំជាមួយតំណាង អ្នកហែរធម្មយាត្រារបស់សមាគមគ្រូបង្រៀនកម្ពុជា ដែលដឹកនាំដោយ លោក រ៉ុង ឈុន ក្រោយពួកគាត់បានហែរក្បួន ដល់ខេត្តពោធិ៍សាត់ ជាទីកន្លែងគោលដៅ។ លោក ខូយ រីដា បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នាថ្ងៃ៦ កុម្ភៈថា មានការជួបប្រជុំជាមួយពួកគាត់ជាមុនសិន...
ឆ្នាំនេះ ប្រទេសចិននឹងជំរុញដោយគ្រប់ជ្រុងជ្រោយ នូវដំណាក់កាលទី៤ នៃវិស្វកម្មស្ទង់រុករកភពព្រះចន្ទ ក្នុងនោះបូករួមទាំងបេសកកម្មហោះហើរ នៃយានអវកាសស្ទង់រុករកភពព្រះចន្ទឈ្មោះ ChangE-6 ChangE-7និងChangE-8។ លោក Wu Weiren អគ្គវិស្វករនៃវិស្វកម្មស្ទង់រុករកភពព្រះចន្ទ នៃប្រទេសចិនបានលើកឡើងថា យានអវកាសChangE-6 នឹងប្រមូលយកសំណាកកាន់តែច្រើន ពីប៉ែកខាងក្រោយនៃភពព្រះចន្ទ ដើម្បីខំប្រឹងសម្រេចបាន នូវគោលដៅនៃការប្រមូលសំណាក ទម្ងន់២គីឡូក្រាម។ យានអវកាសChangE-7នឹងចុះចតនៅប៉ូលខាងត្បូងនៃភពព្រះចន្ទ ដែលមានភារកិច្ចសំខាន់ គឺធ្វើការស្ទង់រុករកក្នុងដំណើរហោះហើរ...
ក្នុងអំឡុងពេល បុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំថោះឆ្នាំ ២០២៣ ចំនួនអ្នកធ្វើទេសចរណ៍ នៅទូទាំងប្រទេសចិន គឺ ៣០៨ លាននាក់ ដែលសម្រេចបាននូវចំណូលទេសចរណ៍ ក្នុងស្រុក ៣ សែន ៧ ម៉ឺន ៥ ពាន់ ៨ រយ ៤៣ លានយាន់ប្រាក់ចិន បានកើនឡើង ២៣,១...
បរទេស៖ មេធាវីអាមេរិកលោក Merrick Garland កាលពីចុងសប្តាហ៍កន្លងមកនេះ បានធ្វើការប្រកាសជាលើកដំបូងនូវអ្វីដែលគេហៅថា ជាការប្រគល់ទ្រព្យសម្បត្តិរបស់រុស្សី ដែលធ្លាប់បានរឹបអូសនោះ ទៅឲ្យប្រទេសអ៊ុយក្រែន។ ទ្រព្យសម្បត្តិដែលជាផ្នែកមួយនៃទណ្ឌកម្មប្រឆាំងនឹងរុស្សី ពីសំណាក់អាមេរិកនិងលោលខាងលិច ក្រោយពេលដែលរដ្ឋាភិបាលក្រុងមូស្គូ បានសម្រេចចិត្តបើកប្រតិបត្តិការពិសេសយោធា ទៅលើប្រទេសអ៊ុយក្រែន។ ទ្រព្យសម្បត្តិដែលត្រូវប្រគល់ ទៅឲ្យប្រទេសអ៊ុយក្រែនជាលើកដំបូងនេះ ត្រូវបានគេដឹងថា មានតម្លៃប្រមាណជា៥,៤លានដុល្លារនិងជាទឹកប្រាក់ ដែលត្រូវបានរឹបអូសពីមហាសេដ្ឋីជំនួញ ជនជាតិរុស្សីលោក Konstantin Malofeyev...
ព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៣ បាននាំយកសត្វល្មិច ទម្ងន់ធ្ងន់ចំនួនមួយក្បាលទៀតហើយ ទៅព្រលែងក្នុងសមុទ្រធម្មជាតិវិញ ដែលជាការព្រលែងលើកទី១៣៦។ សុំបញ្ជាក់ថា គ្រប់ពេលដែលនាំយកសត្វក្រាស់ឬសត្វល្មិច ទៅព្រលែងម្តងៗ លោកឧកញ៉ា ទៀ វិចិត្រ តែងតែមានកឹបសៀលតាមបច្ចេកទេស សម្គាល់សត្វក្រាស់ឬសត្វល្មិច ដែលត្រូវបានលែងក្នុងសមុទ្រឡើងវិញ ដែលជាសញ្ញាសម្គាល់ក្នុងគោលការណ៍អភិរក្សសត្វសមុទ្រកម្រជាអន្តរជាតិ ហើយសៀលដែលកឹបលើសត្វល្មិចលើកនេះ គឺ KH 0805។ ក្នុងពេលរៀបចំព្រលែងសត្វក្រាស់ឬសត្វល្មិច លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ការកឹបសៀលសម្គាល់បែបនេះមានសារៈសំខាន់ណាស់ ក្នុងការអភិរក្សសត្វសមុទ្រកម្រជាអន្តរជាតិ ដោយសារថាប្រសិនបើមានការនេសាទបានសត្វក្រាស់ឬសត្វល្មិចដែលឃើញមានកឹបសៀលសម្គាល់ អ្នកនេសាទនៅក្នុងប្រទេសយើងឬអ្នកនេសាទតាមបណ្តាប្រទេសនានា នឹងព្រលែងចូលក្នុងសមុទ្រវិញ មិនសម្លាប់ឬលក់ដូរធ្វើអាជីវកម្មឡើយ។ នៅពេលអ្នកនេសាទភាគច្រើន នេសាទបានសត្វក្រាស់ឬសត្វល្មិច តែងតែនាំយកមកប្រគល់ជូនលោកឧកញ៉ា ទៀ វិចិត្រជាបន្តបន្ទាប់ដើម្បីព្រលែង ក្នុងសមុទ្រវិញ ក្នុងនោះលោកឧកញ៉ា ទៀ វិចិត្រ ក៍បានថ្លែងអំណរគុណដល់ស្មារតីសហការរបស់បងប្អូនអ្នកនេសាទ ដែលចូលរួមជួយការពារអភិរក្សសត្វសមុទ្រកម្រជាសកល ៕
បរទេស៖ យោធាសហរដ្ឋអាមេរិក បានបាញ់ទម្លាក់បាឡុងចារកម្មចិន ដែលសង្ស័យនៅឯឆ្នេរសមុទ្រនៃរដ្ឋ South Carolina មួយសប្តាហ៍បន្ទាប់ពីវាបានចូលទៅក្នុងដែនអាកាសសហរដ្ឋអាមេរិក ហើយបានបង្កឱ្យមានរឿងអាស្រូវចារកម្មយ៉ាងខ្លាំងដែលធ្វើឱ្យទំនាក់ទំនង រវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន កាន់តែអាក្រក់ឡើង។ ប្រធានាធិបតីលោក ចូ បៃដិន បានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា លោកបានចេញបញ្ជាមួយកាលពីថ្ងៃពុធ ដើម្បីទម្លាក់បាឡុងខ្យល់ ប៉ុន្តែមន្ទីរបញ្ចកោណបានផ្តល់អនុសាសន៍ឱ្យរង់ចាំរហូតដល់វាអាចធ្វើបាន នៅលើទឹកបើកចំហដើម្បីការពារជនស៊ីវិលពីការធ្លាក់កំទេចកំទីមកផែនដី។ បាឡុងខ្យល់របស់ចិន បានហោះនៅចម្ងាយប្រហែល ១៨៣០០...