ភ្នំពេញ ៖ អ្នកនាំពាក្យគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នាមុននេះបន្តិចថា មានឃុំខ្លះៗស្ថិតនៅខេត្តប៉ៃលិន និងកំពង់ធំមានភ្លៀងធ្លាក់ ធ្វើឲ្យប្រជាពលរដ្ឋពិបាកធ្វើដំណើរទៅបោះឆ្នោត។ លោកថា “យប់មិញមានភ្លៀងធ្លាក់នៅប៉ៃលិន ធ្វើឲ្យពលរដ្ឋមានការលំបាកធ្វើដំណើរទៅបោះឆ្នោត ។ ក្នុងនោះក៏មានឃុំ២នៅកំពង់ធំ ព្រលឹមឡើងមានភ្លៀងផងដែរ ពលរដ្ឋពិបាកទៅបោះឆ្នោត តែយ៉ាងណាក៏ដោយការិយាបោះឆ្នោតបានបើកទាន់ពេលវេលាទាំងអស់”៕
ភ្នំពេញ៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត និងក្រុមគ្រួសារត នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ បានអញ្ជើញទៅបោះឆ្នោត ជ្រើសរើសតំណាងរាស្រ្ត នីតិកាលទី៧ រួចរាល់ ។ លោកថា បានបំពេញកាតព្វកិច្ច ក្នុងនាមជាពលរដ្ឋ នៃប្រទេសប្រជាធិបតេយ្យ ស្រលាញ់សន្តិភាព និង ការអភិវឌ្ឍន៍ រួចរាល់ហើយ...
ភ្នំពេញ ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងភរិយា នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ បានអញ្ជើញទៅបោះឆ្នោត ជ្រើសរើសតំណាងរាស្រ្ត នីតិកាលទី៧ រួចរាល់ នៅក្នុងការិយាល័យបោះឆ្នោត ០២៩០។ លោកថា បានបំពេញកាតព្វកិច្ច ក្នុងនាមជាពលរដ្ឋ នៃប្រទេសប្រជាធិបតេយ្យ ស្រលាញ់សន្តិភាពនិង ការអភិវឌ្ឍរួចរាល់ហើយ...
ភ្នំពេញ ៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ខណៈលោកនិងភរិយាព្រមទាំងបងប្អូនក្រុមគ្រួសារ បានអញ្ជើញទៅបោះឆ្នោត ជ្រើសរើសតំណាងរាស្ត្រលើកទី៧ នាព្រឹកថ្ងៃទី២៣ កក្កដា ឆ្នាំ២០២៣នេះ បានលើកឡើងថា ក្រោមម្លប់សន្តិភាព បានធ្វើឲ្យប្រជាធិបតេយ្យនៅកម្ពុជា កាន់តែមានភាពរឹងមាំ ពីអាណត្តិមួយទៅអាណត្តិមួយ ហើយនៅពេលនេះ សន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ មានភាពល្អប្រសើរ ប្រជាពលរដ្ឋជឿទុកចិត្ត និងសប្បាយរីករាយ...
ភ្នំពេញ៖ លោក ឌឹម សុវណ្ណារុំ សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣គិតត្រឹម១១និង២ នាទីព្រឹកនេះ អ្នកបោះឆ្នោតមានចំនួន ៤,៧១៤,០៧៤នាក់ស្មើនឹង៤៨,៥៥% នៅទូទាំងការិយាល័យនានាក្នុងប្រទេស ៕
តាកែវ ៖ គិតត្រឹមម៉ោង១១ព្រឹក ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ នៅការិយាល័យបោះឆ្នោត ០៩១០ ( ភូមិព្រៃស្នួល) ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ មានប្រជាពលរដ្ឋបាននាំគ្នាទៅបោះឆ្នោត ជិត៨០% ៕
ភ្នំពេញ៖លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអញ្ជើញចុះត្រួតពិនិត្យការិយាល័យបោះឆ្នោត នៅវិទ្យាល័យបាក់ទូក ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា និងអនុវិទ្យាល័យចតុមុខ ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ក្នុងមណ្ឌលរាជធានីភ្នំពេញ នាព្រឹកថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣៕
ភ្នំពេញ ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រីពេជ្រ ច័ន្ទមុនី បានអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ២០២៣ រួចហើយ នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ៕
ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានប្រកាសថា ការិយាល័យបោះឆ្នោត នៅទូទាំងប្រទេសបានបើកដំណើរការ សម្រាប់ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣។ ការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រអាណត្តិទី៧នេះ មានការិយាល័យ ២៣,៧៨៩ការិយាល័យ។ ពលរដ្ឋដែលមានសិទ្ធិទៅបោះឆ្នោតមានចំនួន ៩,៧១០,៦៥៥នាក់៕
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ព្រមទាំងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ បានអញ្ជើញបោះឆ្នោតជ្រើស តាំងតំណាងរាស្ត្រនីតិកាលទី៧ រួចរាល់ហើយ នៅការិយាល័យលេខ១៦៩៧ ក្នុងសាលាករុកោសល្យវិក្រិត្យការ ក្រុងតាខ្មៅ...