ភ្នំពេញ៖ លោក ឌឹម សុវណ្ណារុំ សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣គិតត្រឹម១១និង២ នាទីព្រឹកនេះ អ្នកបោះឆ្នោតមានចំនួន ៤,៧១៤,០៧៤នាក់ស្មើនឹង៤៨,៥៥% នៅទូទាំងការិយាល័យនានាក្នុងប្រទេស ៕
តាកែវ ៖ គិតត្រឹមម៉ោង១១ព្រឹក ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ នៅការិយាល័យបោះឆ្នោត ០៩១០ ( ភូមិព្រៃស្នួល) ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ មានប្រជាពលរដ្ឋបាននាំគ្នាទៅបោះឆ្នោត ជិត៨០% ៕
ភ្នំពេញ៖លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអញ្ជើញចុះត្រួតពិនិត្យការិយាល័យបោះឆ្នោត នៅវិទ្យាល័យបាក់ទូក ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា និងអនុវិទ្យាល័យចតុមុខ ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ក្នុងមណ្ឌលរាជធានីភ្នំពេញ នាព្រឹកថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣៕
ភ្នំពេញ ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រីពេជ្រ ច័ន្ទមុនី បានអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ២០២៣ រួចហើយ នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ៕
ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានប្រកាសថា ការិយាល័យបោះឆ្នោត នៅទូទាំងប្រទេសបានបើកដំណើរការ សម្រាប់ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣។ ការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រអាណត្តិទី៧នេះ មានការិយាល័យ ២៣,៧៨៩ការិយាល័យ។ ពលរដ្ឋដែលមានសិទ្ធិទៅបោះឆ្នោតមានចំនួន ៩,៧១០,៦៥៥នាក់៕
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ព្រមទាំងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ បានអញ្ជើញបោះឆ្នោតជ្រើស តាំងតំណាងរាស្ត្រនីតិកាលទី៧ រួចរាល់ហើយ នៅការិយាល័យលេខ១៦៩៧ ក្នុងសាលាករុកោសល្យវិក្រិត្យការ ក្រុងតាខ្មៅ...
បរទេស៖ប្រធានាធិបតីរុស្សីលោក Vladimir Putin កាលពីថ្ងៃសុក្រម្សិលមិញនេះ បានលើកឡើងថាលោកខាងលិចកំពុងមានភាពខកចិត្តយ៉ាងខ្លាង ចំពោះលទ្ធផលដែលជាប្រតិបត្តិការ វាយបករបស់ទីក្រុងគៀវ មកលើប្រទេសរុស្សី ហើយជាក់ស្តែងវាបានត្រឹមធ្វើឲ្យភាគខាងអ៊ុយក្រែន បានបន្តបាត់បង់និងខាតបង់យ៉ាងច្រើនទៅវិញ។ យោងតាមការចេញផ្សាយរបស់ RT កន្លងមករដ្ឋាភិបាលទីក្រុងគៀវ បានទទួលនូវអាវុធយុទ្ធភណ្ឌដ៏សំបូរបែបគ្រប់ប្រភេទ ពីលោកខាងលិចក្នុងប្រតិបត្តិការ វាយបកលើប្រទេសរុស្សី ប៉ុន្តែជាលទ្ធផលមិនមានអ្វីដែលគួរឲ្យរីករាយឡើយ ចំពោះអ៊ុយក្រែនផ្ទាល់និងក្រុមអ្នកគាំទ្ររបស់ខ្លួនក្នុងយុទ្ធនាការនេះ។ មេដឹកនាំកំពូលរបស់រុស្សីរូបនេះ ក៏បានកោតសរសើរចំពោះភាពក្លាហាន ការតាំងចិត្ត និងវិជ្ជាជីវៈរបស់ទាហាន...
បរទេស៖ប្រធានាធិបតីរុស្សីកាលពីថ្ងៃសុក្រម្សិលមិញនេះ បានអះអាងថាមេដឹកនាំជាច្រើនរូបរបស់ប៉ូឡូញកំពុងបានរៀបចំផែនការក្នុងការបង្កើតជាទំរង់ក្រោមរូបភាព ជាសម្ព័ន្ធមិត្តណាតូមួយ ដើម្បីអាចចូលជ្រៀតជ្រែកកិច្ចការងារជម្លោះនៅអ៊ុយក្រែន។ យោងតាមការចេញផ្សាយរបស់ RT មេដឹកនាំរូបរុស្សីរូបនេះបានអះអាងថា ប្រសិនបើផែនការនេះបានសម្រេចចិត្តប៉ូឡូញដែលមានការចូលរួមពាក់ព័ន្ធទៅនឹងបញ្ហានេះរួចរាល់ពួកគេនឹងចាប់ផ្តើមរៀបចំផែនការបន្ទាប់គឺគ្រប់គ្រងទៅលើទឹកដីមួយចំនួនរបស់អ៊ុយក្រែននិងអាចទៅដល់ប្រទេសបេឡារូសទៀតផង។ ថ្លែងនៅក្នុងកិច្ចប្រជុំជាមួយសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខរបស់រុស្ស៊ី លោក Putin បាននិយាយដែរថា រដ្ឋាភិបាលនៅទីក្រុងគៀវ មានឆន្ទៈបន្តកាន់អំណាចជារៀងរហូត ព្រមទាំងមិនខ្វល់ទៅនឹងការលក់ប្រជាជនរបស់ខ្លួន ឬប្រគល់ទឹកដីអ៊ុយក្រែនទៅឱ្យ ម្ចាស់ដែលជាជនបរទេសនោះដែរ ។ ទោះជាយ៉ាងណាក៏ដោយ មេដឹកនាំរុស្ស៊ីបានព្រមានថា ខណៈពេលដែលអ៊ុយក្រែនមានសិទ្ធិលក់ទឹកដីរបស់ខ្លួនតាមចិត្តដែលចង់ធ្វើនោះប៉ុន្តែ សម្រាប់ប្រទេសបេឡារូសវិញ...
បរទេស៖ប្រធានាធិបតីអ៊ុយក្រែនលោក Vladimir Zelensky បានប្រកាសបណ្តេញអគ្គរដ្ឋទូតអ៊ុយក្រែន ប្រចាំនៅប្រទេសអង់គ្លេសលោក Vadim Pristayko ចេញពីតំណែងហើយក្រោយពេលដែលេបុរសរូបនេះ បានធ្វើការរិះគន់មេដឹកនាំកំពូលអ៊ុយក្រែន ជាសាធារណៈកាលពីពេលថ្មីៗនេះ។ យោងតាមការចេញផ្សាយរបស់ RT លោក Pristayko ក៏នឹងត្រូវបានបណ្តេញចេញ ពីការងារជាតំណាងអចិន្ត្រៃយ៍អ្នកតំណាងឲ្យរដ្ឋាភិបាលទីក្រុងគៀវ ប្រចាំនៅអង្គការឃ្លាំមើលផ្លូវទឹកអន្តរជាតិឬ IMO ដែលមានមូលដ្ឋាននៅក្នុងទីក្រុងឡុងផងដែរ។ គួរឲ្យដឹងដែរថាការសម្រេចចិត្តបណ្តេញមន្ត្រីជាន់ខ្ពស់រូបនេះ បានធ្វើឡើងបន្ទាប់ពីមិនដល់២សប្តាហ៍ផងដែរ គាត់បានធ្វើការថ្លែងរិះគន់លោកប្រធានាធិបតី...
ភ្នំពេញៗ កងទ័ពទេវតា ដែលជាសមាជិក សមាជិកា គណបក្សមូលដ្ឋានយុវជន សេដ្ឋកិច្ចរាជធានី និងផែនក្រៅប្រឧពន្ធ័ នៃក្រុមយុវជនគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ ជិត១ម៉ឺននាក់ ដែលដឹកនាំដោយ លោក សមូហកបណ្ឌិត ឡីសុភាព ប្រធានគណៈកម្មាធិការ គណបក្សមូលដ្ឋានយុវជនសេដ្ឋកិច្ចរាជធានី និងជាប្រធានផែនក្រៅប្រពន្ធ័ នៃក្រុមយុវជន គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ នាថ្ងៃទី២១ ខែកក្កដានេះ ដែលជាថ្ងៃបិទបញ្ចប់ យុទ្ធនាការឃោសនារកសំលេងឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ពីប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ បានចូលរួមដង្ហែរក្បួន បិទបញ្ចប់យុទ្ធនាការ ឃោសនាបោះឆ្នោត ជាមួយលោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកអចិន្ដ្រៃយ៍គណបក្សប្រជាជនកម្ពុជា និងជាបេក្ខជនឈរឈ្មោះ តំណាងរាស្រ្ដពេញសិទ្ធិលេខរៀងទី១ មណ្ឌលរាជធានីភ្នំពេញ របស់គណបក្សប្រជាជនកម្ពុជា និងលោកស្រីនិងលោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការ គណបក្សរាជធានីភ្នំពេញ និងលោកស្រី ដោយដង្ហែក្បួនចាកចេញពីកោះពេជ្រ ឆ្ពោះមកកាន់តំបន់បឹងកក់ ដែលមានចម្ងាយផ្លូវជាង៤គីឡូម៉េត្រ។ នៅក្នុងថ្ងៃបិទយុទ្ធនាការខាងលើនេះ គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សធំជាងគេ បានធ្វើពិធីជួបជុំ នៅមជ្ឈមណ្ឌលកោះពេជ្រ ដោយមានសមាជិក ចូលរួមផ្ទាល់ រាប់សិបម៉ឺននាក់ ហើយបន្ទាប់ពីបញ្ចប់សន្ទរកថា លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រីនិងលោក ឃួង ស្រេង និងលោកស្រី បានដឹកនាំក្បួនដង្ហែរចេញពីកោះពេជ្រ ។ បន្ទាប់មកក្បួនបាន ចាប់ផ្ដើមបំបែកជា២ក្បួន ដោយមានសមាជិកា-សមាជិកា គណបក្សបក្សប្រជាជនកម្ពុជា ចាំទទួលស្វាគមន៍តាមដងផ្លូវ ជិត ៤០,០០០នាក់។ បន្ទាប់មកសមាជិក-សមាជិកា នៃក្បួនទាំងពីរបានមកជួបជុំគ្នា នៅមុខឆាកប្រគំតន្ត្រី ស្ថិតក្នុងតំបន់បឹងកក់ ។ លោកបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខជនឈរឈ្មោះតំណាងរាស្រ្ដលេខរៀងទី១ មណ្ឌលរាជធានីភ្នំពេញ និងជាបេក្ខភាពនាយករដ្ឋមន្រ្តីនៃកម្ពុជា នាពេលអនាគត បានមានប្រសាសន៍ថា បើទោះបីជាក្រុមជ្រុលមនិយម មួយក្តាប់តូច នៅតែបន្តខិតខំប៉ុនប៉ង រិះរកគ្រប់វិធីសាស្ត្រ ដើម្បីបំផ្លាញការបោះឆ្នោត យ៉ាងណាក៏ដោយ ក៏នៅតែមិនអាចបិទបាំង សច្ចៈធម៌កម្ពុជា ពិតបានឡើយ ព្រោះប្រជាជនជាម្ចាស់ឆ្នោត មើលឃើញច្បាស់ អំពីឧបាយកលដ៏ពិសពុល និងគ្រោះថ្នាក់បំផុត របស់ក្រុមពួកជ្រុលនិយម និងប្តេជ្ញា ផ្តល់ការគាំទ្រឥតងាករេ ចំពោះការដឹកនាំដ៏ត្រឹមត្រូវ របស់គណបក្សប្រជាជនកម្ពុជា ដែលប្តេជ្ញាបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា នៅគ្រប់អាណត្តិ ដើម្បីធានាអនាគតរុងរឿង នៃជាតិ មាតុភូមិ វិបុលភាព សុភមង្គលរបស់កូនចៅជំនាន់ក្រោយ។ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ក្នុងកំលុងពេលឃោសនាយុទ្ធនាការបោះឆ្នោត ២០ថ្ងៃ បេក្ខជនតំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ របស់គណបក្សប្រជាជនកម្ពុជា រួមជាមួយសកម្មជនរាជធានីភ្នំពេញគ្រប់រូប បានចុះសំណេះសំណាល និងបានក្រើនរម្លឹកដល់សមាជិក សមាជិកាគណបក្ស ឱ្យទៅបោះឆ្នោត និងគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ ពោលគឺលេខរៀងទី១៨ និងរូបសញ្ញាទេវតាបាចផ្កា។ «សន្តិភាព និងស្ថេរភាពនយោបាយ មានតម្លៃលើសពីអ្វីៗទាំងអស់ សម្រាប់កម្ពុជា ការបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា គឺដើម្បីធានានូវអត្ថប្រយោជន៍ និងកំណើនសេដ្ឋកិច្ច ជាបន្តបន្ទាប់របស់ ប្រជាពលរដ្ឋ រួមគ្នារក្សាសុខសន្តិភាព និងធានាអនាគតដ៏ល្អរបស់កូនចៅយើងគ្រប់ៗគ្នា»។ គណបក្សប្រជាជនកម្ពុជា គឺមិនទៅណា ចោលប្រជាជនជាដាច់ខាត ដោយសុខចិត្តនៅខាំស្មៅក្រាញននាលនិងរួមសុខទុក្ខជាមួយ ប្រជាជនគ្រប់កាលៈទេសៈ។ គ្រប់សកម្មភាព ឬជំហ៊ានដែលគណបក្សប្រជាជនកម្ពុជា បានធ្វើគឺសុទ្ធតែមានគោលដៅ ច្បាស់លាស់ ការសម្រេចចិត្តដោយមិនអត្តនោម័ត និងមិនធ្វើអ្វីតាមការនឹកឃើញ ឬចង់បានការគាំទ្រ របស់ប្រជាជន ដោយការកុហកបោកប្រាស់ ឬប្រើមនោគមបែប អគតិ ឬបំពុលសង្គមនោះទេ គណបក្សតែងតែឈរលើតថភាព លទ្ធភាពនិងប្រសិទ្ធភាព ដែលអាចសម្រេចបាន។ ជាងនេះទៀត ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាបាននាំមកនូវការរីកចម្រើន នៅទូទាំងប្រទេសជាពិសេសក្នុងមូលដ្ឋានស្រុកកងមាសផ្ទាល់ ដែលបាននាំមកនូវការអភិវឌ្ឍហេដ្ឋារចនា សម្ព័ន្ធសាលារៀននិងរោងចក្រនានា ទាក់ទាញការវិនិយោគជាច្រើន ដោយបង្កើតការងារជូនប្រជាពលរដ្ឋមួយផ្នែកធំ។ សូមបញ្ជាក់ផងដែរថា សមាជិកសមាជិកា និងសកម្មជនយុវជន នៃគណៈកម្មាធិការ គណបក្សមូលដ្ឋាន យុវជនសេដ្ឋកិច្ច រាជធានីភ្នំពេញ នៃគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយ លោកសមូហកបណ្ឌិត ឡី សុភាព ជាប្រធាន។ក្រោមការដឹកនាំ របស់គណៈកម្មាធិការ គណបក្សរាជធានីភ្នំពេញ គណៈកម្មាធិការគណបក្សមូលដ្ឋាន យុវជនសេដ្ឋកិច្ចរាជធានីភ្នំពេញ មានរចនាសម្ព័ន្ធចាត់តាំង មានដូចខាងក្រោម៖ – គណៈកម្មាធិការ គណបក្សមូលដ្ឋានយុវជនសេដ្ឋកិច្ច រាជធានីភ្នំពេញ មានចំនួន ១១នាក់ – សាខាគណបក្ស ចំនួន ៦សាខា – អនុសាខា ចំនួន ៣០អនុសាខា – ក្រុមបក្ស ចំនួន ២៥០ក្រុមបក្ស – ក្រុមការងារយុវជនគណបក្ស ចំនួន ៨១៨ក្រុម...