បរទេស៖ ទីភ្នាក់ងារព័ត៌មាន Belta បានរាយការណ៍ដោយដកស្រង់សម្តី អ្នកនាំពាក្យរបស់ក្រសួងគឺលោក Anatoly Glaz ថា រដ្ឋមន្ត្រីការបរទេសរបស់ប្រទេស បេឡារុស លោក Vladimir Makey បានទទួលមរណភាពភ្លាមៗ កាលពីថ្ងៃសៅរ៍ ។ លោក Anatoly Glaz បានកាន់តំណែងជារដ្ឋមន្រ្តីការបរទេសនេះ អស់រយៈពេលមួយទសវត្សរ៍។ យោងតាមសារព័ត៌មាន...
បរទេស៖ ទីក្រុងវ៉ាស៊ីនតោនបានហាមឃាត់ការនាំចូល និងលក់ឧបករណ៍ទូរគមនាគមន៍ថ្មី ពីក្រុមហ៊ុនផលិតដ៏ធំបំផុត របស់ប្រទេសចិន ដោយសារតែ “ហានិភ័យដែលមិនអាចទទួលយកបាន” ដែលអាមេរិកចោទថា បានបង្កគ្រោះថ្នាក់ដល់សន្តិសុខជាតិ របស់សហរដ្ឋអាមេរិក។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា យោងតាមសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃសុក្រពីគណៈកម្មការទំនាក់ទំនងសហព័ន្ធអាមេរិក (FCC) ការហាមឃាត់នេះ ផ្តោតលើផលិតផលបច្ចេកវិទ្យា ដែលផលិតដោយក្រុមហ៊ុនទូរគមនាគមន៍យក្សរបស់ចិន...
តេអេរ៉ង់៖ មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ayatollah Ali Khamenei បានឲ្យដឹងថា បញ្ហារបស់ប្រទេសអ៊ីរ៉ង់ ជាមួយសហរដ្ឋអាមេរិក នឹងមិនត្រូវបានដោះស្រាយ តាមរយៈការចរចានោះទេ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានផ្លូវការ IRNA ។ ថ្លែងសុន្ទរកថានៅពេលថ្លែងទៅកាន់សមាជិក នៃកងកម្លាំងស្ម័គ្រចិត្ត Basij របស់អ៊ីរ៉ង់ លោក Khamenei បានពន្យល់ថា មានតែតាមរយៈ...
ស្ដុកហូម៖ អ្នកជំនាញមកពីទីភ្នាក់ងារថាមពលស៊ុយអែត បានព្រមានកាលពីថ្ងៃសៅរ៍ថា ស្ថានភាពថាមពលនឹងកាន់តែអាក្រក់ នៅរដូវរងាក្រោយ នៅក្នុងប្រទេសស៊ុយអែត នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ស៊ុយអែត ដែលធ្លាប់មានបទពិសោធន៍ តម្លៃថាមពលខ្ពស់ ពិសេសរួចហើយ អាចរំពឹងថា នឹងមានតម្លៃខ្ពស់ជាងនៅរដូវរងាបន្ទាប់ កាសែត Dagens Nyheter (DN) បានរាយការណ៍ដោយដកស្រង់សម្តីលោក Anders Wallinder ប្រធានផ្នែកសន្តិសុខ...
ស៊ីចាង៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២ថា ពលរដ្ឋចំនួន១០នាក់បានស្លាប់ នៅក្នុងហេតុការណ៍ភ្លើងឆេះផ្ទះល្វែង ក្នុងទីក្រុង Urumqi រដ្ឋធានីនៃតំបន់ស៊ីចាង (Xinjiang) ភាគខាងលិចនៃប្រទេសចិន ។ ហេតុការណ៍នេះបានធ្វើឱ្យផ្ទុះកំហឹងយ៉ាងខ្លាំង នៅតាមប្រព័ន្ធអ៊ីនធើរណេត ។ ទីក្រុងនេះស្ថិតនៅក្រោម ការរឹតបន្តឹងពីជំងឺកូវីដ-១៩ យ៉ាងតឹងរ៉ឹងចាប់តាំងពីដើមខែសីហា ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឲ្យដឹងថា...
ម៉ូហ្គាឌីស៊ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២ថា កាលពីថ្ងៃសៅរ៍ ក្រុមសកម្មប្រយុទ្ធ al-Shabab ប្រមាណជាង១០០នាក់ត្រូវបានសម្លាប់ នៅក្នុងអំឡុងពេលប្រតិបត្តិការ ដោយកងទ័ពជាតិរបស់ប្រទេសសូម៉ាលី ។ មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់មួយរូប បានបញ្ជាក់ប្រាប់ដល់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក កាលពីថ្ងៃសៅរ៏ថា ក្រុមសកម្មប្រយុទ្ធ al-Shabab ជាង១០០នាក់ ត្រូវបានសម្លាប់នៅក្នុងអំឡុងពេលប្រតិបត្តិការ ដែលបានគ្រោងទុកដោយកងទ័ពជាតិសូម៉ាលី និងដៃគូអន្តរជាតិរបស់ខ្លួន នៅឯព្រំដែននៃតំបន់...
ឥស្លាម៉ាបាដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២ថា នាយកដ្ឋានប្រឆាំងភេរវកម្ម ហៅកាត់ (CTD) បានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា ភេរវករចំនួន៩នាក់ ត្រូវបានចាប់ខ្លួន នៅក្នុងប្រតិបត្តិការដែលមានមូលដ្ឋាន លើផ្នែកចារកម្មដាច់ដោយឡែក នៅក្នុងខេត្ត Punjab ភាគខាងកើតនៃប្រទេសប៉ាគីស្ថាន ។ បើយោងតាម CTD ក្នុងរដ្ឋ Punjab បុគ្គលិក...
ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២ថា មន្ត្រីជាន់ខ្ពស់នៃទីភ្នាក់ងារគ្រោះមហន្តរាយ របស់ប្រទេស បានលើកឡើងកាលពីថ្ងៃសៅរ៍ថា ចំនួនអ្នកស្លាប់ដោយសារ ការរញ្ជួយដីដ៏ខ្លាំងក្លានៅក្នុងខេត្ត ជ្វាខាងលិច (West Java) របស់ប្រទេសឥណ្ឌូនេស៊ី បានកើនឡើង ដល់៣១៨នាក់ហើយ ខណៈ១៤នាក់ផ្សេងទៀត នៅតែបាត់ខ្លួននៅឡើយ ។ គួរបញ្ជាក់ថា គ្រោះរញ្ជួយដី កម្រិត៥,៦រ៉ិចទ័របានវាយប្រហារកោះជ្វាខាងលិច កាលពីថ្ងៃចន្ទ ។ សាកសពចំនួន៨នាក់ទៀត ត្រូវបានរកឃើញនៅក្នុងប្រតិបត្តិការរុករកកាលពីថ្ងៃសៅរ៍ ដែលនាំឱ្យចំនួនអ្នកស្លាប់កើនឡើងដល់៣១៨នាក់ នេះបើតាមអនុប្រធានផ្នែកឆ្លើយតបបន្ទាន់ នៃទីភ្នាក់ងារគ្រប់គ្រង និងកាត់បន្ថយគ្រោះមហន្តរាយជាតិ Fajar Setiawan បានប្រាប់ដល់សន្និសីទសារព័ត៌មានមួយយ៉ាងដូច្នេះ ។ លោក Setiawan បានលើកឡើងថា គ្រោះរញ្ជួយដីនេះក៏បានធ្វើឱ្យមនុស្សចំនួន៧.៧២៩នាក់ បានរងរបួសនៅក្នុងស្រុក Cianjur ដែលជាតំបន់មួយ ក្នុងចំណោមតំបន់ដែលរងគ្រោះខ្លាំងបំផុតនោះ បានបំផ្លាញផ្ទះ ចំនួន៥៨.០៤៩ខ្នង និងមនុស្សចំនួន៧៣.៦៩៣នាក់ត្រូវបានផ្លាស់ទីលំនៅ ។ លោក Joshua Banjarnahor អ្នកនាំពាក្យការិយាល័យស្វែងរក និងជួយសង្គ្រោះនៃខេត្ត West Java បានឲ្យដឹង នៅក្នុងសន្និសីទសារព័ត៌មានថា ភ្លៀងបានបង្អាក់ដល់បេសកកម្មស្វែងរក និងជួយសង្គ្រោះជនរងគ្រោះ ដោយសារគ្រោះរញ្ជួយដី។ យោងតាមទីភ្នាក់ងារឧតុនិយម អាកាសធាតុ និងភូគព្ភសាស្ត្រ បានឱ្យដឹងថា ភ្លៀងត្រូវបានគេរំពឹងថា នឹងមាននៅក្នុងស្រុក Cianjur ក្នុងរយៈពេល៣ថ្ងៃបន្ទាប់ទៀត ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
តៃប៉ិ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២ថា លោកស្រី Tsai Ing-wen ប្រធានាធិបតីកោះតៃវ៉ាន់ បានលាលែងពីតំណែងជាប្រធានគណបក្សវឌ្ឍនភាព ប្រជាធិបតេយ្យដែលកំពុងកាន់អំណាច បន្ទាប់ពីចាញ់ការបោះឆ្នោត ក្នុងតំបន់កាលពីថ្ងៃសៅរ៍ ។ អ្នកបោះឆ្នោតនៅកោះតៃវ៉ាន់ យ៉ាងច្រើនលើសលប់បានជ្រើសរើសយក គណបក្សប្រឆាំង Kuomintang ឬ ហៅកាត់ថា KMT នៅក្នុងការប្រជែងសំខាន់ៗជាច្រើននៅទូទាំងកោះ ដែលគ្រប់គ្រងដោយខ្លួនឯង នៅក្នុងការបោះឆ្នោតមួយ ដែលការព្រួយបារម្ភដ៏យូរអង្វែង អំពីការគំរាមកំហែងពីប្រទេសចិន បានដណ្តើមយកអាសនៈ ខណៈបញ្ហាក្នុងស្រុក បន្តកើតមានបន្ថែមទៀត ។ គួររំលឹកថា លោកស្រី Tsai ធ្លាប់បានថ្លែងជាច្រើនដងអំពី “ការប្រឆាំងចិន និងការពារកោះតៃវ៉ាន់” នៅក្នុងដំណើរការនៃការធ្វើយុទ្ធនាការសម្រាប់គណបក្សរបស់លោកស្រី ។ ប៉ុន្តែបេក្ខជនបក្ស លោក Chen Shih-chung ដែលចាញ់ការប្រជែងតំណែងជាអភិបាលក្រុងតៃប៉ិ បានតែលើកពីបញ្ហានៃការគំរាមកំហែងរបស់បក្សកុម្មុយនិស្ត២-៣ដងមុនពេលលោកប្តូរទៅបញ្ហាក្នុងស្រុកវិញភ្លាមៗព្រោះមានការចាប់អារម្មណ៍តិចតួច ។ លោកស្រី Tsai បានធ្វើការលាលែងពីតំណែង កាលពីល្ងាចថ្ងៃសៅរ៍ ដែលជាប្រពៃណីមួយ បន្ទាប់ពីការបាត់បង់ដ៏ធំមួយ នៅក្នុងសុន្ទរកថាខ្លីមួយ ដែលលោកស្រីក៏បានថ្លែងអំណរគុណដល់អ្នកគាំទ្រផងដែរ ។ លោកស្រីបានថ្លែងថា “ខ្ញុំត្រូវតែទទួលខុសត្រូវទាំងអស់ ។ ប្រឈមនឹងលទ្ធផលបែបនេះ មានវិស័យជាច្រើនដែលយើងត្រូវពិនិត្យឲ្យស៊ីជម្រៅ” ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
ព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានសាខាគណបក្ស ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ ជលយានខេត្តព្រះសីហនុ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ បានដឹកនាំ សមាជិក សមាជិកា នៃគណៈកម្មាធិការ សាខាគណបក្ស ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ ជលយានខេត្តព្រះសីហនុ រៀបចំកិច្ចប្រជុំពិភាក្សា ស្តីពី សេចក្តីព្រាងផែនការ សម្រាប់គោលការណ៍ ពង្រឹងសមាសភាពសាខាបក្សក្នុងអាណត្តិបោះឆ្នោត ឆ្នាំ២០២៣ ។ គួរឲ្យដឹងថា លោក គួច ចំរើន សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ បានប្រកាសទទួលស្គាល់ គណៈកម្មាធិការ សាខាគណបក្សប្រជាជនកម្ពុជា ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ ជលយានខេត្តព្រះសីហនុ ដែលមានលោកឧកញ៉ា ទៀ វិចិត្រ ជាប្រធានសាខាគណបក្ស ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ ចំណុះគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជាខេត្ដ៕