ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន (MGMAC 2022) និងវេទិកាអភិបាលក្រុងអាស៊ាន ឆ្នាំ២០២២ (ASEAN Mayors Forum 2022) ក្នុងរយៈពេល២ថ្ងៃ គឺថ្ងៃទី២និង៣ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ នៅសណ្ឋាគារ រ៉េស៊ីដង់ សុខាដោយមានតំណាងទីក្រុង និងខេត្តចូលរួម ប្រមាណ៨០ទីក្រុង...
បរទេស៖ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Zhao Lijian បាននិយាយកាលពីថ្ងៃពុធថា សហរដ្ឋអាមេរិកកំពុងបង្កើន “ការគំរាមកំហែងរបស់ចិន” ដែលសន្មតថា ជាលេសដើម្បីពង្រីក ឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន និងរក្សាអនុត្តរភាពយោធារបស់ខ្លួន ដោយហៅវាថាជា “យុទ្ធសាស្ត្រឆ្ពោះទៅរកសហរដ្ឋអាមេរិក” ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា អ្នកនាំពាក្យរូបនេះបានពន្យល់ថា គោលនយោបាយនុយក្លេអ៊ែររបស់ចិននៅតែមានភាពសមស្រប...
ភ្នំពេញ ៖ នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យលោក Christophe-André Frassa ប្រធានគណៈកម្មការនយោបាយ នៃសភាប្រើភាសាបារាំង (APF) ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា ក្នុងឱកាសដែល លោកដឹកនាំគណៈប្រតិភូបេសកកម្មសុឆន្ទៈ នៃសភាប្រើភាសាបារាំង (APF)...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានប្រកាសថា គោលនយោបាយវិនិយោគរបស់កម្ពុជា ត្រីណាមកមុន គឺចាប់យកមុន ដោយមិនប្រកាន់ត្រីតូច ឬត្រីធំឡើយ។ ក្នុងពិធីអបអរសាទរខួប ១១ឆ្នាំ នៃប្រតិបត្តិការរបស់ក្រុមហ៊ុនមីនេបៀ Minebea Cambodia របស់ជប៉ុន នៅកម្ពុជា នាថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២...
ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) អមដោយអគ្គនាយករង និងសហការី បានចូលរួមកិច្ចប្រជុំជាមួយតំណាងធនាគារពិភពលោក (World Bank) តាមរយៈប្រព័ន្ធអនឡាញ ដើម្បីសិក្សាលទ្ធភាពលើការគាំទ្រជំនួយបច្ចេកទេស សម្រាប់ការផ្តល់ហិរញ្ញប្បទាន ប្រកបដោយចិរភាព និងហិរញ្ញប្បទានបៃតង នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២៕
គួរឲ្យរំភើបជំនួសបងប្រុសម្នាក់ រស់នៅក្រុងតាខ្មៅដៃមានសំណាងខ្លាំង គាស់ឈ្នះរង្វាន់ធំ២ម៉ឺនដុល្លារ ពីស្រាបៀរ កម្ពុជា ជួយគាត់ធ្វើផ្ទះថ្មីឲ្យស្អាត និងបំពេញបំណងប្រាថ្នាក្នុងជីវិតជាច្រើនទៀត ជាមួយលុយច្រើនសន្ធឹកសន្ធាប់បែបនេះ។ បងប្រុសម្នាក់នេះ ឈ្មោះ ឈៀង ដារ័ត្ត អាយុ ៣០ ឆ្នាំ មានទីលំនៅ ស្ថិតក្នុងភូមិលេខ១ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅខេត្តកណ្តាល មានសំណាងក្លាយជាបុរសកំពូលសំណាងទី៥ក្នុងខែវិច្ឆិកានេះឈ្នះរង្វាន់ធំ២ម៉ឺនដុល្លារពីស្រាបៀរ កម្ពុជា។ កាលពីសប្តាហ៍មុននេះ បងប្រុស ឈៀង ដារ័ត្ត ដែលមានមុខរបរជាកម្មកររោងចក្រ បានទិញស្រាបៀរ កម្ពុជាអស់ ២ កេសកន្លះយកមកពិសាជុំគ្នាជាមួយបងប្អូន តែសំណាងខ្លាំង ជួបលាភធំប្តូរវាសនាខ្លួនមួយរំពេច។ បងប្រុស ឈៀង ដារ័ត្ត និយាយដោយក្តីរំភើបក្តុកក្តួល ក្នុងចិត្តថា៖ «ខ្ញុំទិញស្រាបៀរ កម្ពុជា អស់ ២ កេសកន្លះ ផឹកជុំគ្នាជាមួយបងប្អូន ៥ នាក់។ ពេលហូបដល់កន្លះកេសចុងក្រោយ ខ្ញុំក៏គាស់ត្រូវរង្វាន់២ម៉ឺនដុល្លារ។ ខ្ញុំអរឡើងចង់ហោះបងអើយ ជីវភាពកំពុងខ្វះខាត លុយច្រើនដល់ម្លឹងខ្ញុំអាចធ្វើផ្ទះថ្មីឲ្យស្អាត និងបំពេញបំណងប្រាថ្នាច្រើនណាស់ ខ្ញុំអរគុណស្រាបៀរ កម្ពុជាខ្លាំងណាស់ផ្តល់រង្វាន់ពិតៗ»។ នេះបានគេហៅថា វាសនាមនុស្សពិតជាមើលមិនឃើញ មែនបងប្អូន! តើនរណាជាអ្នកមានសំណាង បន្ទាប់ព្រោះរង្វាន់ធំ២ម៉ឺនដុល្លារមាន៥រង្វាន់ជារៀងរាល់ខែ?
យូអិន៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានគូសបញ្ជាក់សារជាថ្មី អំពីដំណោះស្រាយរដ្ឋទាំងពីរ ក្នុងទិវាអន្តរជាតិ នៃសាមគ្គីភាពជាមួយប្រជាជនប៉ាឡេស្ទីន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោកបានឲ្យដឹងនៅក្នុងសារមួយថា “ជំហររបស់អង្គការសហប្រជាជាតិ គឺច្បាស់ណាស់ ដែលថា សន្តិភាពត្រូវតែឈានទៅមុខ ការកាន់កាប់ត្រូវតែបញ្ចប់។ យើងខ្ជាប់ខ្ជួនក្នុងការប្តេជ្ញាចិត្តរបស់យើង ដើម្បីសម្រេចបាននូវចក្ខុវិស័យនៃរដ្ឋពីរ គឺអ៊ីស្រាអែល និងប៉ាឡេស្ទីន រស់នៅក្បែរគ្នាក្នុងសន្តិភាព និងសន្តិសុខ...
ភ្នំពេញ៖ បន្ទាប់ពីចូលរួមយ៉ាងសស្រាកសស្រាំ ជាមួយរាជរដ្ឋាភិបាល និងបំពេញកិច្ចការងារអទិភាព របស់សមាគមសហព័ន្ធវិនិយោគិនកម្ពុជា ដែលសម្រេចតាមគោលដៅជាច្រើនកន្លងមក មកទល់ឆ្នាំ២០២២ ថ្នាក់ដឹកនាំសមាគម និងគណៈកម្មការតាមវិស័យ តាមផ្នែក នៅបន្តខិតខំពុះពារជំនះ រាល់ការលំបាកស្មុគស្មាគ ធ្វើសកម្មភាពរហូតទទួលបាន លទ្ធផលគួរឲ្យកត់សម្គាល់ ។ ក្នុងលទ្ធផលសម្រេចបានកន្លងមក សមាគមសហព័ន្ធវិនិយោគិនកម្ពុជា ក៏ទទួលបានការកោតសរសើរ ពីថ្នាក់ដឹកនាំកំពូលៗផងដែរ ជាក់ស្តែងនៅក្នុងកិច្ចប្រជុំ បូកសរុបរបាយការណ៍លទ្ធផល ឆ្នាំ២០២២...
ព្រឹត្តិការណ៍ WURKZ ប្រដាល់គុនខ្មែរ ប្រចាំប្រទេសរដូវកាល២ បានរកឃើញកីឡាករ២៤រូប ជាប់ឈ្មោះប្រកួតវគ្គជម្រុះដំបូង ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ ២០២២ ក្រោយពីគណៈកម្មាធិការ បានធ្វើការពិនិត្យលក្ខណៈចូលរួម របស់កីឡាករទាំងអស់ ដែលបានដាក់ពាក្យមកពីទូទាំងប្រទេស។ ការដាក់ពាក្យចូលរួម ត្រូវបានបិទបញ្ចប់ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ ២០២២។ ការប្រកួតវគ្គជម្រុះដំបូងនៅថ្ងៃទី៣ ខែធ្នូ...
ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅខណ្ឌកំបូលបានស្នើ និងសំណូមពរ ឲ្យអាជ្ញាធរជួយស្ថាបនាផ្លូវ លូ ការស្ដារប្រឡាយមេ ពិសេសគឺ ការស្នើសុំផ្ទេរកម្មសិទ្ធិ ឬបំបែកក្បាលដី ពីក្រុមហ៊ុនឯកជន។ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នៅបរិវេណវត្តកំបូល ផ្លូវជាតិលេខ៤ ខណ្ឌកំបូល នៅថ្ងៃទី២៩ វិច្ឆិកា ប្រជាពលរដ្ឋបានលើកឡើងជាសំណួរ និងសំណើដោយផ្ទាល់មាត់ ចំនួន១៥នាក់ និងសំណើជាលាយលក្ខណ៍អក្សរជាច្រើន...