អន្តរជាតិ

សណ្ឋាគារសំខាន់ៗ នៅសហរដ្ឋអាមេរិក ផ្តល់ឧបករណ៍ សុវត្ថិភាពការពារ បុគ្គលិកពីការយាយី និងការរំលោភ

អាមេរិក៖និយោជិតរាប់ម៉ឺននាក់ នៅសណ្ឋាគារជាង១៨ ០០០ក្នុងសហរដ្ឋអាមេរិក នឹងមានប៊ូតុងរណបផ្តល់ ដំណឹងយ៉ាងឆាប់ៗ ដើម្បីជួយការពារពួកគេ ពីការយាយី និងការរំលោភផ្លូវភេទ សម័យកាលនេះ ដើម្បីបង្កើនការយល់ដឹង ជុំវិញចលនា #MeToo យោងតាមការចេញផ្សាយពី គេហទំព័រជប៉ុនធូដេរ។

សណ្ឋាគារធំៗជាច្រើនរួមទាំង សណ្ឋាគារ Marriott, Hilton, Hyatt, IHG និងសណ្ឋាគារ Wyndham បាននិយាយនៅ ថ្ងៃព្រហស្បតិ៍នេះថា ពួកគេនឹងផ្តល់ជូន នូវឧបករណ៍ សុវត្ថិភាព ផ្ទាល់ខ្លួននៅត្រឹមឆ្នាំ ២០២០ ដល់បុគ្គលិកទាំងអស់ ដែលជួបជាមួយគ្នា។

ក្រុមហ៊ុនទាំងនេះក៏នឹងបណ្តុះបណ្តាលបុគ្គលិកដើម្បី កំណត់អត្តសញ្ញាណ និងរាយការណ៍ពីការយាយី និងបោះពុម្ពផ្សាយគោលនយោបាយបៀតបៀនផ្លូវភេទ ជាភាសាច្រើន។

ឧបករណ៍នេះនឹងប្រែប្រួលតាម សណ្ឋាគារដូចជាឧទាហរណ៍ នៅក្នុងសណ្ឋាគារដែលបើក វ៉ាយហ្វាយថ្មីក្រុមហ៊ុន អាចផ្តល់ឲ្យឧបករណ៍ ដែលបញ្ជូនទីតាំងរបស់ បុគ្គលិកទៅមន្រ្តីសន្តិសុខដោយស្វ័យប្រវត្តិ។ នៅសណ្ឋាគារចាស់ ឬតូចពួកគេអាចចែកចាយ ឧបករណ៍ ដែលបញ្ចេញសំឡេងខ្លាំង ៗ៕
ដោយ៖លី ភីលីព

Facebook Comments

To Top