អន្តរជាតិ

សេដ្ឋកិច្ចតួកគី​ ប្រឈមនឹងការធ្លាក់ចុះ​ ដោយសារមិនចុះសម្រុង ជាមួយអាមេរិក

អង់ការ៉ា៖​ សេដ្ឋកិច្ចរបស់ប្រទេសតួកគី បានកើនឡើង ៥,២% ក្នុងត្រីមាសទី២​ នៃឆ្នាំ២០១៨​ ដែលបង្ហាញពីការធ្លាក់ចុះ​ ស្របពេលដែលការ ធ្លាក់ចុះនៃប្រាក់លីរ៉ា អតិផរណាខ្ពស់​ និងការទូត​ ដែលមិនដោះស្រាយការ ប៉ះទង្គិចគ្នាជាមួយសហរដ្ឋអាមេរិក។

ទិន្នន័យផ្លូវការដែលបាន ចេញផ្សាយកាលពីថ្ងៃចន្ទ ដោយវិទ្យាស្ថានស្ថិតិតួកគី​ បានបង្ហាញថា​ កំណើននៃត្រីមាសទី២​ គឺទាបជាងត្រីមាសទី១​ ដែលមាន ៧,៤ភាគរយ ហើយបានចុះបញ្ជីមួយក្នុងចំណោម កំណើនទាបបំផុត ចាប់តាំងពីឆ្នាំ២០១៦ ។

ទោះបីជាយ៉ាងណាក៏ដោយ អត្រាកំណើននៃត្រីមាសទី២​ នៅតែធ្វើឱ្យប្រទេសតួកគី​ ស្ថិតនៅលំដាប់កំពូលនៃ សមាជិកអង្គកា រសហប្រតិបត្តិការសេដ្ឋកិច្ច​ និងអភិវឌ្ឍន៍ (OECD) និងជាប្រទេសទីពីរក្នុងចំណោម បណ្តាប្រទេសនៅអឺរ៉ុប ៕

ដោយ៖​ ឈូក​ បូរ៉ា

Facebook Comments

To Top