ព័ត៌មានជាតិ

ក្រសួង២សម្រេច កែពាក្យសាលក្រម មកសេចក្តីសម្រេច និងឃ្លា និងនៅតុលាការខេត្ត ឬក្រុងសាមី១ច្បាប់ ជំនួសឃ្លា និងនៅក្រសួង មហាផ្ទៃ១ច្បាប់

ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ បានសហការគ្នាសម្រេចកែពាក្យ“សាលក្រម” ដែលមានចែងនៅក្នុងត្រេទី៧ នៃមាត្រា៩ទៅជា “សេចក្តីសម្រេច”វិញ និងលុបចោលឃ្លា “និងនៅតុលាការខេត្ត ឬក្រុងសាមី ០១ច្បាប់” នៅក្នុងត្រេទី៩ នៃមាត្រា៩ ដោយជំនួសឃ្លា “និងនៅក្រសួងមហាផ្ទៃ០១ច្បាប់” វិញ។

ក្នុងនោះក៏លុបឃ្លា “ឬនៅតុលាការខេត្ត ក្រុងសាមី” នៃកថាខណ្ឌទី១ នៃមាត្រា ៥២ និងលុបចោលកថាខណ្ឌទី៣ នៃមាត្រា៥២។

នេះបើយោងតាមអនុក្រឹត្យ ស្តីពីការកែសម្រួលមាត្រា៩ និងមាត្រា៥២ នៃអនុក្រឹត្យលេខ១០៣ អនក្រ.បក ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០០០ ស្តីពីអត្រានុកូលដ្ឋាន ដែលចុះហត្ថលេខារួមគ្នា រវាងរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងរដ្ឋមន្រ្តីក្រសួងយុត្តិធម៌៕

Facebook Comments

To Top