អន្តរជាតិ

កូរ៉េខាងជើង ទាមទារសំណង ពីជប៉ុន ករណីធ្វើឲ្យលេចទូកនេសាទរបស់ខ្លួន កាលពីដើមសប្តាហ៍

សេអ៊ូល: ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង បានចេញផ្សាយថាក្រសួងការបរទេសកូរ៉េខាងជើង បានធ្វើការប្រកាសទាមទារ យ៉ាងខ្លាំង កាលពីថ្ងៃសៅរ៍ពីសំណាក់ប្រទេសជប៉ុន ក្នុងការបង់ប្រាក់សំណង សម្រាប់ទូកនេសាទ ដែលបានលេចដោយសារតែ បានបុកគ្នាជាមួយ នាវាល្បាតរបស់ជប៉ុនកាលពីដើមសប្តាហ៍នេះ។

អ្នកនាំពាក្យក្រសួងការបរទេស បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលត្រូវបានធ្វើឡើង ដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA ថាការប៉ះទង្គិចគ្នា កាលពីថ្ងៃចន្ទត្រូវបានកូរ៉េខាងជើង ហៅថាជាចេតនា និងជាសកម្មភាពក្រុមក្មេងទំនើងដោយណែនាំ ដល់ប្រទេសជប៉ុនទៀតថា គួរតែចាត់វិធានការដើម្បីការពារឧប្បត្តិហេតុ នាពេលអនាគត។

មុននេះដែរឆ្មាំឆ្នេរសមុទ្រជប៉ុន បាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនបានជួយសង្គ្រោះ សមាជិកនាវិកកូរ៉េខាងជើង ប្រមាណ៦០នាក់ ពីទូកនេសាទមួយគ្រឿង ដែលបានលេច បន្ទាប់ពីវាបានបុកជាមួយនាវាល្បាត ដែលកំពុងតែធ្វើការព្យាយាម បណ្តេញពួកគេចេញពីដែនសមុទ្រ របស់ប្រទេសជប៉ុន៕

ប្រែសម្រួល:ស៊ុនលី

Facebook Comments

To Top