អន្តរជាតិ

អាមេរិក: បាញ់ប្រហារគ្នា នៅក្លឹបរាត្រីទីក្រុងញូវយ៉ក ស្លាប់៤នាក់

បរទេស: DailyMailចេញផ្សាយនៅថ្ងៃសៅរ៍ទី១២ខែតុលានេះបានសរសេរថាមនុស្ស៤នាក់ បានបាត់បង់ជីវិត និង៥នាក់ទៀតទទួលរងរបួស នៅក្នុងហេតុការណ៍ បាញ់ប្រហារគ្នាមួយ នៅទីក្រុងញូវយ៉ក កាលពីព្រលឹមថ្ងៃសៅរ៍នេះ។

ហេតុការណ៍នេះបានកើតឡើង នៅក្នុងក្លឹបរាត្រីមួយ នៅវេលាម៉ោងប្រមាណ ជាជិត៧ព្រឹកទៅហើយ ដោយក្នុងជនរងគ្រោះ ជាបុរស៤នាក់ បានបាតបង់ជីវិតភ្លាមៗ នៅកន្លែងកើតហេតុខណៈដែលនារីម្នាក់ និងបុរស២នាក់ទៀត រងរបួសស្រាល។

ប៉ូលីសនៅមិនទាន់ហ៊ាន ធ្វើការអះអាងច្បាស់នៅឡើយ អំពីមូលហេតុ ខណៈដែលទីតាំងក្លឹបរាត្រីនេះ ក៏ហាក់មិនទាន់មានអាជ្ញាប័ណ្ណត្រឹមត្រូវ ក្នុងអាជីវកម្មនេះដែរ។ ក្នុងពេលចុះប្រតិបត្តការរបស់ប៉ូលីសនោះផងដែរ មនុស្ស២នាក់ ត្រូវបានដាក់ខ្នោះដៃយកចេញពីកន្លែងហេតុ៕

ប្រែសម្រួល:ស៊ុនលី

Facebook Comments

To Top