អន្តរជាតិ

ប៉ូឡូញ និងអាមេរិក អបអរទីបញ្ជាការកងទ័ពអាមេរិកថ្មី នៅក្នុងប្រទេសប៉ូឡូញ

បរទេស៖ ក្រសួងការពារជាតិសហរដ្ឋអាមេរិក នាពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានធ្វើការប្រកាសថា ទីបញ្ជាការអចិន្ត្រៃយ៍ របស់កងពលធំនៃទ័ពថ្មើរជើងលេខ១ បានសម្ភោធបើកដំណើរការ នៅក្នុងទីដក្រុង Poznan ប្រទេសប៉ូឡូញ។ 

ពិធីអបអរសម្ភោធបើកនៅថ្ងៃទី០៤ ខែតុលានេះ គឺត្រូវបានធ្វើឡើង បន្ទាប់ពីជំនួបកំពូលថ្ងៃតី២៣ខែកញ្ញា ក្នុងទីក្រុងញូយ៉ក រវាងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីប៉ូឡូញ លោក Andrzej Duda ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីបង្កើនវត្តមានយោធាសហរដ្ឋអាមេរិក នៅលើទឹកដីប៉ូឡូញ។ 

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩ បានឲ្យដឹងថា កាលពីមុន លោក ត្រាំ ធ្លាប់បានមានប្រសាសន៍ថា ប្រទេសប៉ូឡូញនឹងផ្តល់ហេដ្ឋារចនាសម្ព័ន្ធ ដើម្បីគាទ្រដល់វត្តមានយោធាសហរដ្ឋអាមេរិក ប្រហែល១.០០០នាក់៕ 

ប្រែសម្រួល៖ប៉ាង កុង

Facebook Comments

To Top