ពីនេះពីនោះ

បេសកកម្មថ្មីរបស់TYDA ផ្តល់ស្នាមញញឹមថ្មី ជូនប្រជាពលរដ្ឋ នៅលើទឹកដីចាស់ស្រុក បាធាយ ជាលើកទី៤

 

ភ្នំពេញៈ​ បេសកកម្មថ្មីរបស់ សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ (TYDA) បានផ្តល់ស្នាមញញឹមថ្មីជញន់ប្រជាពលរដ្ឋ​ នៅលើទឹកដីចាស់ តាមរយ:ការចុះពិនិត្យ និងព្យាបាលជម្ងឺ​ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃជិត៥០០០នាក់ នៅស្រុកបាធាយ ខេត្តកំពង់ចាម តាមរយ:ការចុះពិនិត្យ និងព្យាបាលសុខភាព ជូនប្រជាពលរដ្ឋ ដោយមិនគិតថ្លៃ​ ជាង៤០០០នាក់។

កម្មវិធីនេះ​ ប្រារព្វធ្វេីឡេីង​ ស្ថិតក្នុងបរិវេណវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន សណ្តែក ភូមិកំប៉ាល ឃុំសណ្តែក ស្រុកបាធាយ ខេត្តកំពង់ចាម ដោយបានព្យាបាលជំងឺទូទៅ ជំងឺមាត់ធ្មេញ ត្រចៀក ច្រមុះ បំពង់ក រោគស្រ្តី ស្ត្រីមានផ្ទៃពោះ និងការវះកាត់តូចៗ នៅនឹងកន្លែងតែម្តង​ នៅថ្ងៃទី១២ ខែ តុលា​ ឆ្នាំ២០១៩។

សកម្មភាពមនុស្សធម៌នេះ ដឹកនាំដោយលោក ចាន់ សុភ័ស្ត អនុប្រធានប្រតិបត្តិ​ សមាគមគមគ្រូពេទ្យស្ម័គ្រចិត្តយុវជជនសម្តេចតេជោ(TYDA) តំណាងលោក ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សា​ សមាគម និងលោកស្រី ពេជ ចន្ទមុន្នី រួមនិងថ្នាក់ដឹកនាំសមាគមTYDA មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន កម្លាំងស្ម័គ្រចិត្តយុវជន និងប្រជាពលរដ្ឋជាច្រើននាក់។

មានប្រសាសន៍សំណេះសំណាល ជាមួយប្រជាពលរដ្ឋ លោក ចាន់ សុភ័ស្ត បានឲ្យដឹងថា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រិទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែគិតគូរ យកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខ និងសុខមាលភាពប្រជាពលរដ្ឋនៅទូទាំងប្រទេស។ ដូច្នេះទើបសម្តេចតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានបង្កើតអោយមានក្រុមគ្រូពេទ្យនេះឡើង ដើម្បីចុះមកពិនិត្យ និងព្យាបាលជំងឺជូនបងប្អូន ដោយឥតគិតថ្លៃ ជាពិសេសប្រជាពលរដ្ឋដែរ​ រស់នៅតាមទីជនបទ។

ប្រជាពលរដ្ឋ ដែលបានទទួលសេវាពិនិត្យសុខភាព និងព្យាបាលពីក្រុមគ្រូពេទ្យស្ម័គ្រចិត្ត បានសំដែង នូវក្តីរំភើបសប្បាយរីករាយ រកអ្វីប្រៀបស្មើពុំបាន ដែលមានសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ឋិបណ្ឌិត តែងតែគិតគូរពីសុខភាព ជូនប្រជាពលរដ្ឋទូទៅ ដោយមិនគិតពីនិន្នាការនយោបាយអ្វីឡើយ។

ពួកគាត់បានអោយដឹងទៀតថា ការព្យាបាលសុខភាព ជូនពួកគាត់នាពេលនេះ គឺបានកាត់បន្ថយការចំណាយ ក្នុងក្រុមគ្រួសាររបស់ពួកគាត់ ស្របពេលដែលជីវភាពរបស់ពួកគាត់នៅតាមទីជនបទ​ កំពុងជួបនូវការខាត់ និងនៅឆ្ងាយពីមន្ទីរពេទ្យ។

សូមបញ្ជាក់ថា នេះគឺជាលើកទី៤ ហើយ ដែលTYDA​បានចុះពិនិត្យ និងព្យាបាលសុខភាព ជូនប្រជាពលរដ្ឋ ដោយមិនគិតថ្លៃក្នុងការចូលរួមកាត់បន្ថយភាពក្រីក្រ នៅក្នុងប្រទេសកម្ពុជា ក៏ជាការយកចិត្តទុកដាក់ខ្ពស់​ ចំពោះសុខទុក្ខប្រជាពលរដ្ឋ ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល និងមន្ត្រីរាជការ អាជ្ញាធរ ថ្នាក់ដឹកនាំសមាគមគ្រូពេទ្យស្ម័គ្រចិត្ត​ យុវជនសម្តេចតេជោ យុវជន ក្នុងការបម្រើសេវាសុខាភិបាល បង្ខិត​ ឱ្យនៅជិតប្រជាពលរដ្ឋ ដើម្បីជួយសម្រាលនូវទុក្ខលំបាកដល់ប្រជាពលរដ្ឋ ក្នុងការរស់នៅប្រចាំថ្ងៃផងដែរ៕

Facebook Comments

To Top