ព័ត៌មានជាតិ

សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នឹងអញ្ជើញពិសាអាហារសាមគ្គី ជាមួយប្រជាពលរដ្ឋខ្មែរ ជាគ្រីស្ទបរិស័ទ ជាង ៣,០០០នាក់

ភ្នំពេញ៖នៅល្ងាចថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹងអញ្ជើញផ្តល់កិត្តិយជាអធិបតី ក្នុងពិធីពិសារអាហារសាមគ្គី ជាមួយប្រជាពលរដ្ឋខ្មែរ ជាគ្រីស្ទបរិស័ទសរុបជាង ៣,០០០នាក់ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ។

យោងតាមបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក របស់សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា រាជរដ្ឋាភិបាល កម្ពុជា ដែល ដឹកនាំ ដោយ គណបក្សប្រជាជនកម្ពុជា បានចាត់ទុកបញ្ហាសុខដុមបនីយកម្ម រវាងជាតិ សាសន៍ និង សាសនា ជាបញ្ហាដ៏មានសារសំខាន់ សម្រាប់ធានាទៅដល់សុខសន្តិភាព ការបង្រួបបង្រួមជាតិ និងស្ថិរភាព សណ្ដាប់ធ្នាប់សង្គម ។ សម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំកម្ពុជាមួយរូប ដែលគេបានមើលឃើញថា មិនត្រឹមតែបានយកចិត្តទុកដាក់ ក្នុងការកសាង និងអភិវឌ្ឍន៍សង្គមជាតិ ឱ្យបានរុងរឿងនោះទេ តែក៏ជាមេដឹកនាំដែលបានយកចិត្តទុកដាក់ និងកសាងសុខដុមនីយកម្ម ផ្នែកសាសនា នៅក្នុងប្រទេសកម្ពុជាផងដែរ៕

Facebook Comments

To Top