អត្ថបទពាណិជ្ជកម្ម

Suzuki ចេញម៉ូដែលថ្មី Viva 125cc ឆ្នាំ ២០២០

ភ្នំពេញ៖ ម៉ូតូស៊េរីថ្មី Suzuki Viva 125cc ស៊េរីថ្មីឆ្នាំ ២០២០ បានបញ្ចេញលក់ នៅលើទីផ្សារជាផ្លូវការហើយ ចាប់ពីល្ងាចថ្ងៃ ១១ ខែ តុលា ឆ្នាំ ២០១៩ នេះតទៅ តាមរយៈពិធីដែលបានរៀបចំឡើង ដោយក្រុមហ៊ុន អូ អឹម ស៊ី សហការជាមួយរោងចក្រសូហ្សូគីប្រចាំប្រទេសកម្ពុជា ។

តាមការគូសបញ្ជាក់ពី លោក Nubuo Kidokoro នាយករោងចក្រ Cambodia Suzuki Motor ប្រចាំប្រទេសកម្ពុជា បានអោយដឹងថា Viva 125cc ម៉ូដែលថ្មីនេះមានការរចនាយ៉ាងស្រស់ស្អាត ជាមួយកំលាំងម៉ាស៊ីនខ្លាំងរហូតដល់ 125cc ធ្វើអោយការបង្កើនល្បឿន បានល្អ និងប្រកបដោយថាមពល កាន់តែពិសេសផ្តល់ភាពងាយស្រួល ដល់អ្នកប្រើប្រាសក្នុងការបើកបរផ្លូវភ្នំ និងឡើងចំណោត។ Viva 125cc មានឃ្លុបក្រោមកែប ធំទូលាយ និងចំណុះធុងសាំងរហូតដល់ 4.5លីត្រ ខណៈដែលម៉ូតូផ្សេងពុំមានចំនុចទាំងពីរនេះទេ ។

កាន់តែងាយស្រួល Viva 125cc បំពាក់នូវហ្វ្រាំងមុខប្រភេទបូម ដែលពិតជាផ្តល់នូវសុវត្ថិភាពដល់ អ្នកបើកបរពិសេសនៅរដូវភ្លៀង ។ ជាមួយនឹងមុខងាររក្សាលំនឹង ឬហៅថា Balancer ធ្វើអោយរំញ័រម៉ាស៊ីនមានកំរិតទាប ដែលកាន់តែផ្តល់ផាសុភាព និងសុវត្ថិភាពដល់អតិថិជន នៅពេលបើកបរ ។

សូមបញ្ជាក់ផងដែរថា Viva 125cc គឺជាម៉ូតូដែលទទួលបាន ការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់ ពិសេសបងប្អូនតាមបណ្តាខេត្តនានា ដែលនិយមប្រើប្រាស់ ម៉ូដែលចង្កឹះលេខ ។ ជាក់ស្តែងជាមួយកំលាំងខ្លាំង រហូតដល់ 125cc ធ្វើអោយម៉ូដែលនេះ ទទួលបានការពេញនិយម និងទំនុកចិត្តចំពោះអ្នកប្រើប្រាស់ពិសេសការបើកបរ នៅលើផ្លូវទួល ផ្លូវភ្នំ និងផ្លូវចំណោត ។ល។ និង។ល។

ជាចុងបញ្ចប់លោក Nubuo Kidokoro តំណាងអោយភាគីជប៉ុន បានសង្កត់ធ្ងន់ថា Viva 125cc បំពាក់នូវឧបករណ៏សុវត្ថិភាព ជាច្រើនបើធៀបទៅនឹងម៉ូតូផ្សេង ដូច្នេះលោកសូមអោយអ្នកលក់បន្ត ពន្យល់ប្រាប់ពីចំនុចពិសេស ទាំងអស់នេះជូនដល់អតិថិជន បានជ្រាប៕

Facebook Comments

To Top