នយោបាយ

បក្សកាន់អំណាចថា សកម្មជនអតីតបក្សប្រឆាំងមួយចំនួន ដែលរួមគំនិតក្បត់ជាមួយទណ្ឌិត សម រង្ស៊ី ចាប់ផ្តើមភ្ញាក់រលឹក ចេញសារភាពកំហុស

ភ្នំពេញ៖ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា សកម្មជនអតីតបក្សប្រឆាំងមួយចំនួន ដែលរួមគំនិតក្បត់ជាមួយទណ្ឌិត សម រង្ស៊ី ចាប់ផ្ដើមភ្ញាក់រលឹកចេញ សារភាពកំហុសហើយ ខណៈសកម្មជន២នាក់ ត្រូវបានលើកលែងការចោទប្រកាន់ ក្រោយចូលខ្លួនសារភាពទទួលកំហុស។

សូមរំលឹកថា គិតមកដល់ពេលនេះ មានមនុស្សប្រមាណជិត ៤០នាក់ហើយ ត្រូវបានចាប់ឃុំខ្លួន ខណៈជាង ២០០ នាក់ទៀត ត្រូវបានតុលាការចោទប្រកាន់ ពីបទរួមគំនិតក្បត់ជាមួយទណ្ឌិត សម រង្ស៊ី។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាច បានឲ្យដឹងតាមរយៈបណ្ដាញ ទំនាក់ទំនងសង្គមតេឡេក្រាម នៅថ្ងៃទី១២ តុលានេះថា “សកម្មជនអតីតបក្សប្រឆាំងមួយចំនួន ចាប់ផ្តើមភ្ញាក់រលឹកចេញសារភាពហើយ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយដែលអួតថា ឯករាជ្យនិងមានវិជ្ជាជីវៈ ខិតខំបិទព័ត៌មាននេះ” ។

បន្ថែមពីលើនេះ លោក សុខ ឥសាន បានឲ្យដឹងថាក្រុមជនប្រឆាំងមួយចំនួន ខិតខំដុតឲ្យខ្លោចរោចឲ្យឆៅ ពួកគេខិតខំជំរុញឲ្យរាជរដ្ឋាភិបាល ប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន ក្នុងពេលដែលរាជរដ្ឋាភិបាល មានសមត្ថភាពគ្រប់គ្រង សភាពការណ៍បានពេញដៃ ។ គ្រាន់តែក្រឡុកសភាពការណ៍ មិនអាចធ្វើឲ្យរាជរដ្ឋាភិបាលភ្ញាក់ផ្អើលទេ ។ វារឿងធម្មតាការចាត់វិធានកានការណ៍ ផ្លូវច្បាប់ចំពោះអ្នកប្រព្រឹត្តខុសច្បាប់ ៕

Facebook Comments

To Top