នយោបាយ

សប្តាហ៍ទី២ នៃការចាប់ផ្ដើម វាយកូនគោលឡើងវិញ! សម្ដេចតេជោ ថាអ្វីគ្រប់យ៉ាង បានវិលត្រឡប់មកដូចដើមវិញ

ភ្នំពេញ៖​ ក្នុងសប្ដាហ៍ទី២ នៃការចាប់ផ្ដើមវាយកូនគោលឡើងវិញ បន្ទាប់ពីខកខានប្រមាណជិត ៣ខែ ដោយសារបញ្ហាគ្រេចស្មាស្ដាំ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ កម្ពុជាបានលើកឡើងថាអ្វីៗ គ្រប់យ៉ាងបានវិលត្រឡប់ មកដូចដើមវិញសូម្បីកម្លាំងវាយចម្ងាយ មិនថមថយឡើយហើយថែមទាំង អាចដើរលើវាលស្មៅបានច្រើនទៀតផង។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរលើបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី១២ តុលានេះថា” សប្តាហ៍ទី២ នៃការវាយកូនគោលឡើងវិញ បន្ទាប់ពីគ្រេចស្មាស្តាំឃើញថាអ្វីៗ
គ្រប់យ៉ាងបានវិលត្រឡប់ មកដូចដើមវិញហើយ។ កម្លាំងវាយ ចម្ងាយមិនថមថយឡើយ ហើយខ្ញុំអាចដើរលើ វាលស្មៅបានច្រើនទៀតផង។អ្វីដែលចម្លែកគឺធាតុអាកាស ពេលដែល
យើងមិនមកវាយមិនមាន ភ្លៀងទេតែពេលដែលយើង មកវាយមានភ្លៀងរលឹមតិចៗតែ ក៍ល្អសម្រាប់វិស័យកសិកម្ម របស់ប្រជាកសិករយើងដែរ”។

បន្ថែមពីលើនេះសម្ដេចតេជោក៏បាន សូមលាបងប្អូនជនរួមជាតិ ដើម្បីដឹកនាំគណៈប្រតិភូទៅ ទស្សនកិច្ចនៅប្រទេសឆែក ចូលរួមប្រជុំអំពីទឹកនៅប្រទេសហុងគ្រី និងចុងក្រោយទស្សនកិច្ច នៅប្រទេសប៊ុលហ្ការី។ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនេះ សម្ដេចនឹងវិលត្រឡប់មកកម្ពុជាវិញ នៅថ្ងៃទី១៨ ខែតុលា ២០១៩។

សម្ដេចតេជោបានសរសេរបញ្ជាក់ថា “ថ្ងៃស្អែកខ្ញុំសូមលាបងប្អូន ជនរួមជាតិដើម្បីដឹកនាំ គណៈប្រតិភូទៅទស្សនកិច្ច នៅប្រទេសឆែកចូលរួមប្រជុំ អំពីទឹកនៅប្រទេសហុងគ្រី និងចុងក្រោយទស្សនកិច្ច នៅប្រទេសប៊ុលហ្ការី។ ខ្ញុំនឹងវិលត្រឡប់មកកម្ពុជាវិញ នៅថ្ងៃទី១៨ ខែតុលា ២០១៩” ៕

Facebook Comments

To Top