អត្ថបទពាណិជ្ជកម្ម

សែលកាត គាំទ្រអ្នកមានសមត្ថភាព ប្រកួត Mobile Legends: Bang Bang នៅកម្ពុជា

ភ្នំពេញ៖ នៅថ្ងៃទី១១ ខែតុលានេះសែលកាតប្រកាសថា ខ្លួននឹងនៅតែបន្តការគាំទ្រ​ ដល់សហគមន៍ហ្គេមចល័ត នៅកម្ពុជា ដោយការឧបត្ថម្ភឲ្យ អ្នកមានសមត្ថភាពទៅប្រកួត Mobile Legends: Bang Bang ដំបូងបំផុត លំដាប់ពិភពលោក ២០១៩។

អ្នកមានសមត្ថភាព នឹងត្រូវធ្វើការជ្រើសរើស ពីក្រុមកំពូលទាំង៤ នៅកម្ពុជា ដែលមួយក្នុងចំណោម នោះនឹងក្លាយជា ក្រុមតំណាងជាតិ ដើម្បីទៅប្រកួតនៅ ទីក្រុង កូឡាឡាំពួរ ក្នុងខែវិច្ជិកាខាងមុខនេះ។

ក្រុមទទួលបានជ័យលាភី នឹងទទួលបានរង្វាន់ ចំនួន ៦ ០០០ដុល្លារ និង ការទិញត្បូង នៅក្នងហ្គេម ។

លោក អៀន វ៉ាតសុន នាយកប្រតិបត្តិ ក្រុមហ៊ុនសែលកាតបានថ្លែងថា “ក្រុមរបស់លោករំពឹងថាអ្នកលេង ហ្គេមវ័យក្មេងប្រាកដជាអាចធ្វើបាន។ ការប្រកួតជុំចុងក្រោយ Mobile Legends ដែលពួកយើងធ្វើឡើងសម្រាប់ ដំណើរឆ្ពោះទៅកាន់ស៊ីហ្គេម បានទាក់ទាញអ្នកចូលចិត្តលេងហ្គេម ជាង ២០០០នាក់ ក្នុងមួយថ្ងៃ។ តាមរយ:ពេលការបញ្ជូន អ្នកមានសមត្ថភាព តំណាងជាតិ ទៅចូលរួម World Championship នេះផងដែរ ពួកយើងរំពឹងថា នឹងមានអ្នកចូលរួម ក៏ដូចជាអ្នកទស្សនា យ៉ាងច្រើនកុះករ។”

លោកវ៉ាតសុន បានបន្តទៀតថា “សហគមន៏ហ្គេមទូរស័ព្ទចល័ត បានកើនឡើនដល់ ចំណុចមួយ ដែល ធ្វើអោយ ការប្រើប្រាស់ទិន្នន័យចល័ត ក៏កើនឡើងទន្ទឹមគ្នាផងដែរ។ យើងជឿជាក់ថា មានអ្នកលេងហ្គេម ប្រមាណជាង ១.៥លាននាក់ នៅកម្ពុជា ហើយយើងក៏រំពឹងទុកថា ចំនួននេះនឹងកើនឡើងទ្វេរដង នាពេលអនាគត។“

សម្រាប់អ្នកដែលមិនបានចូលរួម ទស្សនាការប្រកួត ពួកគេអាចទស្សនាសកម្មភាព Highlightខ្លីៗ ពីអ្នកមានឥទ្ធិពល លើបណ្តាញសង្គមហ្វេសប៊ុក Cellcard Play ។

លោក ប៊ុនឡេង (Bunleng) និង កញ្ញា មីណា (Mina) នឹងចូលរួមនៅស្តង់សែលកាត ចាប់ពីម៉ោង៣ឡើងទៅ ដើម្បីចែក ជូន Epic Skins និង អាវយឺតរបស់Cellcard Play រួមជាមួយនឹងរបស់ល្អៗបំផុតពីMobile Legends។
សែលកាតសង្ឃឹមថា ក្រុមចូលរួមទាំងអស់ ទទួលបានសំណាងល្អ និង ទន្ទឹងរង់ចាំជួបអ្នកឈ្នះដើម្បីធ្វើ អោយកម្ពុជាមានមោទនភាព កម្មវិធីធំ M1 (វគ្គជម្រុះ) នៅទីក្រុង កូឡាឡាំពួរ ដែលនឹងចាប់ពីថ្ងៃទី ១១ ដល់ ១៤ ខែវិច្ជិកា ឆ្នាំ២០១៩ ។

សូមរំលឹកថា ជើងឯកពិភពលោក នឹងចូលរួមដោយក្រុម MLBB លំដាប់ ចំនួន១៦ ដែលមកពី១៣ប្រទេស ប្រកួតគ្នា ដណ្តើមយករង្វាន់ ទឹកប្រាក់ចំនួន ២៥ម៉ឺនដុល្លារ៕

Facebook Comments

To Top