Uncategorized

កាណាដា សរសើរកម្ពុជា ចំពោះ ការបង្កេីន កងកម្លាំងមួកខៀវ ទៅកាន់បណ្ដាប្រទេសផ្សេងៗ

ភ្នំពេញ ៖ លោកស្រី Domica Pottie ឯកអគ្គរដ្ឋទូតកាណាដា ចប់អណត្តិ ប្រចាំកម្ពុជា បានកោតសរសើរ ប្រទេសកម្ពុជា ដែលបង្កើនកងកម្លាំង ថែរក្សាសន្តិភាពមួកខៀវ ទៅកាន់បណ្ដាប្រទេសផ្សេងៗ ដោយរួមចំណែកយ៉ាងសំខាន់ ក្នុងការថែរក្សាសន្តិភាពទៅកាន់បណ្ដាប្រទេសដទៃ ។

ក្នុងជំនួបពិភាក្សាការងារជាមួយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ កម្ពុជា នៅរសៀល ថ្ងៃ ទី ១១ ខែតុលា ឆ្នាំ ២០១៩ លោកស្រី Domica Pottie បានឲ្យដឹងដែរថា កាណាដា កាន់តែមានជំនឿទុកចិត្ត មកលើប្រទេសកម្ពុជា។

លោក ស្រី មានប្រសាសន៍ថា “ខ្ញុំកោតសរសើរប្រទេសកម្ពុជា ដែលទាក់ទងទៅនឹងការបង្កើនកងកម្លាំងថែរក្សា សន្តិភាព មួកខៀវទៅកាន់បណ្ដាប្រទេស ផ្សេងៗដែលជាការរួមចំណែកយ៉ាងសំខាន់ក្នុងការ ថែរក្សាសន្តិភាពទៅកាន់បណ្ដាប្រទេសផ្សេងៗ ជាពិសេសចំនួន ស្ត្រីដែលបានទៅចូលរួមនៅក្នុង កងកម្លាំងមួកខៀវ ថែរក្សាសន្តិភាពនោះ”។

ចំណែក សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កាលពីមុនកម្ពុជាទទួលកងកម្លាំងមួកខៀវ ពីប្រទេសក្រៅក៏ប៉ុន្តែឥឡូវនេះ កម្ពុជាបញ្ជូនមួកខៀវបញ្ជូនកងកម្លាំងមួកខៀវថែរក្សាសន្តិភាព ទៅកាន់បណ្ដាលប្រទេសផ្សេងៗ នេះជាមោទនភាពមួយសម្រាប់ប្រទេស កម្ពុជាផងដែរ។

ជាងនេះទៅទៀត សម្ដេច តេជោ បញ្ជាក់ថា កាលណាដា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍរបស់កម្ពុជា ដូចជា ក្នុងការស្វែងរកសន្តិភាពសម្រាប់កម្ពុជា ក្នុងនោះប្រទេសកាណាដាក៏បានចូលរួម ក្នុងវិស័យសំខាន់ៗផងដែរ ដូចជាការវិនិយោគ ពាណិជ្ជកម្ម ការបោសសំអាត មីនវិស័យធនាគារ និងអប់រំជាដើម។

សម្ដេច រំលឹកថា សម្រាប់ទំហំពាណិជ្ជកម្មរវាងកាណាដា និងកម្ពុជាវិញជាង១ពាន់លានដុល្លារ ហើយផលិតផលរបស់កម្ពុជា ដែលនាំចេញទៅកាន់ប្រទេសកាណាដាច្រើននោះគឺសម្លៀកបំពាក់៕ ដោ យ អេង ប៊ូឆេង

Facebook Comments

To Top