អត្ថបទពាណិជ្ជកម្ម

ក្រុមហ៊ុនភេសជ្ជៈ ខ្មែរ ប៊ែវើរីជីស បង្ហើបគម្រោង ផែនការខ្លះៗ សម្រាប់ព្រឹត្តិការណ៍ បុណ្យអុំទូកឆ្នាំ២០១៩

ភ្នំពេញ៖ ស្របពេលដែលព្រះរាជពិធីបុណ្យអុំទូកឆ្នាំ ២០១៩ កាន់តែខិតជិតមកដល់ពោលគឺ ចាប់ពីថ្ងៃទី ១០ ដល់ ១២ ខែវិច្ឆកាខាងមុខនេះ លោកស្រី គង់ កុសល នាយិការទីផ្សារក្រុមហ៊ុនភេសជ្ជៈ ខ្មែរ ប៊ែវើរីជីសបានប្រកាស ជាផ្លូវការ នូវការចូលរួមអបអរសាទរមហាព្រឹត្តិការណ៍ ដ៍ធំប្រចាំឆ្នាំជាមួយពលរដ្ឋកម្ពុជា និង កីឡាករទូកងទាំងអស់ នៅរាជធានីភ្នំពេញ។

លោកស្រីបានបង្ហើបពីគម្រោង និង សកម្មភាពដែលក្រុមហ៊ុនត្រៀម អបអរក្នុងព្រឹត្តិការណ៍នេះដែលមានដូចជាការដាក់តាំង បង្ហាញផលិតផលភេសជ្ជៈរបស់ខ្លួន ដែលរួមមាន៖ ស្រាបៀរ កម្ពុជា ស្រាបៀរស្តោត បាលីប្លេក ( Barrley Black )  ភេសជ្ជៈប៉ូវកម្លាំង វើក WURKZ ទឹកក្រូចអាយស៍ IZE ទឹកផ្លែឈើជូប Joop និង ទឹកបរិសុទ្ធកម្ពុជានៅក្នុងស្តង់យក្ស ដែលមានការតុបតែងយ៉ាងស្រស់ស្អាត សម្រាប់ផលិតផលនីមួយៗនៅបរិវេណមុខ ទីធ្លាមហោស្រពកោះពេជ្រដើម្បីធានាផ្តល់ជូនប្រជាពលរដ្ឋនូវភាព សប្បាយរីករាយជាមួយបទពិសោធន៍ថ្មីប្លែក ពីកម្មវិធីតាំងពិព័រណ៍ផលិតផលទាំងអស់ ខាងលើចាប់ពីម៉ោង ៩ ព្រឹក ដល់ ១១ យប់។

លើសពីនេះទៅទៀតក្រុមហ៊ុននឹងបន្ត សហការរៀបចំការប្រគុំតន្ត្រីដ៏ធំសម្បើម ជាមួយស្ថានីយទូរទស្សន៍បាយ័ននៅលើទីតាំងដូចគ្នា នឹងស្តង់ពិព័រណ៍ ផលិតផលដើម្បីបង្កើតភាពសប្បាយរីករាយឱ្យកាន់តែខ្លាំង សម្រាប់អ្នកចូលរួមអបអរពិធី បុណ្យជាតិដ៏ធំនេះ ចាប់ពីកាលបរិច្ឆេទខាងលើដែល ក៏មានការផ្សាយបន្តផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍បាយ័ន ចាប់ពីម៉ោង ៨ល្ងាច រហូតដល់ម៉ោង ១២យប់ផងដែរ។

លោកស្រីក៏សូមគោរពអញ្ជើញ ប្រជាពលរដ្ឋកម្ពុជា និង កីឡាករទូកងខ្មែរទាំងអស់ចូលរួម ទស្សនាកម្សាន្តកម្មវិធីខាងលើក្នុងអំឡុងពេល ព្រះរាជពិធីអុំទូកទាំងបីថ្ងៃនេះ៕

Facebook Comments

To Top