អន្តរជាតិ

ក្រុមហ៊ុន អាកាសចរណ៍រុស្ស៊ី Aeroflot បញ្ជាទិញយន្តហោះរុស្ស៊ី ផលិត១០០គ្រឿងបន្ថែម

បរទេស ៖ ក្រុមហ៊ុនអាកាសចរណ៍រុស្ស៊ី Aeroflot  តាមសេចក្តីរាយការណ៍ នាពេលថ្មីៗនេះ បានព្រម ព្រៀងបញ្ជាទិញយន្តហោះ១០០គ្រឿងបន្ថែមទៀត ហើយនេះ គឺជាកិច្ចព្រមព្រៀងបញ្ជាទិញដ៏ធំបំផុត នៅក្នុងប្រវត្តិសាស្ត្ររបស់ក្រុមហ៊ុន។

យោងតាមប្រភពព័ត៌មានពីកាសែត រ៉យទ័រ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ ទីភ្នាក់ងារសារព័ត៌មាន ពាណិច្ជកម្មប្រចាំថ្ងៃ Vedomosti  បានរាយការណ៍នៅថ្ងៃចន្ទថា កិច្ចព្រមព្រៀងនេះ អាចនឹងមានតម្លៃ ជាង៣ពាន់លានដុល្លារ និងស្ថិតនៅក្រោមយុទ្ធសាស្ត្រថ្មី របស់ក្រុមហ៊ុនអាកាសចរណ៍រុស្ស៊ីនេះ ដែល ផ្តោតលើផ្លូវហោះហើរក្នុងតំបន់។

គួរបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍ Aeroflot ដែលគ្រប់គ្រងដោយរដ្ឋ បាននិយាយកាលពីខែមុនថា ខ្លួននឹងផ្តោតយុទ្ធសាស្ត្រ២០២៣របស់ខ្លួន លើការចាប់ផ្តើមដំណើរការមូលដ្ឋាន និងមជ្ឈមណ្ឌល ក្នុងតំបន់ថ្មី ក៏ដូចជាផ្តោតលើការបង្កើនទំហំចំនួនយន្តហោះរស្ស៊ី នៅក្នុងកងយន្តហោះក្រុមហ៊ុន ផងដែរ៕

ប្រែសម្រួល ៖ ប៉ាង កុង

Facebook Comments

To Top