អត្ថបទពាណិជ្ជកម្ម

រីករាយជាមួយ កម្មវិធីពិសេសដ៏អស្ចារ្យ នៅណាហ្គាវើលដ៍ ក្នុងខែតុលា!

ភ្នំពេញ៖ ក្រៅពីម្ហូបពិសេស ដែលផ្សំពីក្តាមសៀងហៃ ក្តាមខេត្តកែប ឌីមសាំ ការសម្តែងសិល្បៈ និងរាត្រីកម្សាន្តក្នុងពិធីបុណ្យហាឡូវីន ណាហ្គាវើលដ៍មានផ្តល់ជូន នូវកម្មវិធីដ៏អស្ចារ្យជាច្រើនទៀត ពេញមួយខែតុលា ឆ្នាំ២០១៩នេះតែប៉ុណ្ណោះ។

លោកអ្នកដែលចូលចិត្តពិសាក្តាម អាចអញ្ជើញមកសាកល្បង ម្ហូបពិសេសដែលផ្សំពីក្តាម នៅភោជនីយដ្ឋានប្រណីតនៅក្នុងណាហ្គាវើលដ៍។ រដូវក្តាមសៀងហៃ បានត្រឡប់មកវិញហើយ ណាហ្គាវើលដ៍នឹងច្នៃយ៉ាងពិសេស តាមការកម៉្មង់របស់អតិថិជន ពេញមួយខែតុលានេះ! ក្តាមនេះត្រូវបាននាំចូលពីខេត្តជាំងស៊ូ ប្រទេសចិន ជាក្តាមដែលល្បីថា មានសាច់ផ្អែម ទន់ និងពងពណ៌មាសដ៏ឈ្ងុយឆ្ងាញ់។ មានបម្រើជូននៅភោជនីយដ្ឋាន Fortune Palace និង Hall of Golden Chimes របស់ណាហ្គាវើលដ៍ ដែលពុកម៉ែបងប្អូនអាចជ្រើសរើស ជាបែបចំហុយជាមួយទឹកស៊ីអ៊ីវ ចម្អិនជាមួយស្រា ដុត ឬបំពង ជាដើម។

លើសពីក្តាមសៀងហៃនេះ ណាហ្គាវើលដ៍ក៏មានឌីមសាំផងដែរ ដែលមានបម្រើជូនពីម៉ោង ១១ ព្រឹកដល់ ២:៣០ រសៀល រៀងរាល់ថ្ងៃនៅភោជនីយដ្ឋានចិន Fortune Palace និងនៅភោជនីយដ្ឋាន Hall of Golden Chimes រៀងរាល់ចុងសប្តាហ៍ និងថ្ងៃបុណ្យជាតិ។ ហើយណាហ្គាវើលដ៍ ក៏មានម្ហូបពិសេសច្នៃ ដោយចុងភៅដ៏ចំណានផងដែរ គឺក្តាមថ្មមកពីខេត្តកែប។ សាកល្បងស៊ុបក្តាមថ្មបែប បារាំងនៅភោជនីយដ្ឋានបារាំង Le Gourmet និងស៊ុបក្តាមថ្ម Shabu Shabu បែបកូរ៉េនៅភោជនីយដ្ឋានកូរ៉េ Korean Grill ។ ម្ហូបដ៏ឈ្ងុយឆ្ងាញ់ទាំងពីរមុខនេះ អាចរីករាយពិសាសម្រាប់ ២ នាក់នៅណាហ្គាវើលដ៍ទី១។

សម្រាប់អ្នកដែលចូលចិត្តបង្កង និងអាហារប៊ុហ្វេពេលល្ងាច ជាមួយតម្លៃសមរម្យ សូមអញ្ជើញទៅភោជនីយដ្ឋាន 2Pangea នៅណាហ្គាវើលដ៍ទី២ រៀងរាល់ថ្ងៃអង្គារ។ ជាភោជនីយដ្ឋានដែលមាន អាហារប៊ុហ្វេច្រើនមុខ ជាងគេក្នុងរាជធានីភ្នំពេញ និងតម្លៃសមរម្យ 2Pangea មានបម្រើជូនជារៀងរាល់ថ្ងៃ ពីម៉ោង ៥:៣០ ល្ងាចដល់ ១០ យប់។ ភោជនីយដ្ឋានឈ្នះពានរង្វាន់នេះ ក៏មានបម្រើជូននូវអាហារថ្ងៃត្រង់ ថ្ងៃអាទិត្យផងដែរពីម៉ោង ១១:៣០ ព្រឹករហូតដល់ ៣ រសៀលរៀងរាល់ថ្ងៃអាទិត្យ ដែលពុកម៉ែបងប្អូនអាចរីករាយ ពិសាជាមួយក្រុមគ្រួសារ មិត្តភ័ក្តិ និងដៃគូពាណិជ្ជកម្ម ខណៈនៅទីនេះក៏មានការ កម្សាន្តជាច្រើនផងដែរសម្រាប់កុមារ។

ចំណែកអ្នកដែលចូលចិត្ត ការកម្សាន្តពេលរាត្រី សូមត្រៀមខ្លួនចូលរួម ក្នុងរាត្រីកម្សាន្តហាឡូវីន ដ៏អស្ចារ្យរបស់ណាហ្គាវើលដ៍ពីម៉ោង ៩ យប់ នៅថ្ងៃទី ៣០ និងទី ៣១ ខែតុលានេះ នៅក្លឹបដាលីនដាលីន។ មានការសម្តែងក្បាច់រាំដ៏រស់រវើក ការប្រគំតន្ត្រីផ្ទាល់ ម្ហូបពិសេសបែបហាឡូវីន និងភេសជ្ជៈបញ្ចុះតម្លៃផងដែរ។ ធានាថាពិតជាប្លែក និងសប្បាយមិនអាចបំភ្លេចបាននៅទីនេះ!

មួយទៀត កុំខកខានការសម្តែងសិល្បៈរៀង រាល់ថ្ងៃដោយសេរីចាប់ពីម៉ោង ៦ល្ងាច នៅឆាកជាន់ផ្ទាល់ដីក្នុងណាហ្គាវើលដ៍ទី១ ដែលវាជាការសម្តែង ដែលផ្តល់ដោយអ្នកសិល្បៈជាតិ និងអន្តរជាតិទាំងអស់ ប្រចាំណាហ្គាវើលដ៍។ មិនតែប៉ុណ្ណោះ ពុកម៉ែបងប្អូនក៏អាចមកទស្សនា ការសម្តែងសិល្បៈបុរាណខ្មែរ ឬហៅថាការសម្តែងសិល្បៈ ព្រះរាជាណាចក្រអច្ឆរិយៈ ដោយសេរីផងដែររៀងរាល់ថ្ងៃ ចាប់ពីម៉ោង ៥ ល្ងាច។ ទទួលយកនូវបទពិសោធន៍ដ៏អស្ចារ្យ នៅណាហ្គាវើលដ៍នៅក្នុងខែតុលានេះ! ៕

Facebook Comments

To Top