អត្ថបទពាណិជ្ជកម្ម

ឆ្ពោះទៅរកទីក្រុង ដ៏ត្រជាក់ដូចទឹកកក ជាមួយនឹងស្រាបៀរ ថៃហ្គ័រ គ្រីស្តាល់

ភ្នំពេញ៖ ថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩ បន្ទាប់ពីស្រាបៀរថៃហ្គ័រគ្រីស្ដាល់ បានត្រលប់មកវិញនៅក្នុងខែសីហា ឆ្នាំនេះ ដោយក្រុមហ៊ុនថៃហ្គ័រ នឹងផ្ដល់ជូននូវស្រាបៀរពេញនិយមប្រភេទថ្មី ដោយផ្ដល់ជូននូវភាពត្រជាក់ដូចទឹកកក នៅពាសពេញទីក្រុងទាំងមូល។ ស្រាបៀរដែលផ្សំឡើងពីវត្ថុធាតុដើម យ៉ាងពិសេសនេះត្រូវបានផលិត និងចំរោះនៅក្នុងសីតុណ្ហភាព ត្រជាក់ខ្លាំងកម្រិត -១ អង្សារ នៅក្នុងរោងចក្រផលិតស្រាបៀរដែលបំពាក់ ទៅដោយបច្ចេកវិទ្យាទំនើប។

លទ្ធផលនៃការរៀបចំផលិតប្រកប ដោយការយកចិត្តទុកដាក់ខ្ពស់ ស្របតាមក្បួនខ្នាត និងបច្ចេកវិទ្យាទំនើប នេះ គឺទទួលបាននូវផលិតផលមួយ ដែលយុវជនជំនាន់ថ្មី និងអ្នកនិយមពិសារស្រាបៀរសម័យទំនើបចូលចិត្តជាទីបំផុត ហើយផលិតផលនេះ ទទួលបានការពេញនិយមយ៉ាងខ្លាំង នៅក្នុងទីផ្សារទូទាំងប្រទេស។

សំរាប់អ្នកដំបូង ស្រាបៀរថៃហ្គ័រគ្រីស្តាល់ថ្មីនេះ ផ្ដល់ជូននូវគុណភាពដ៏ល្អប្រណីត សម្រាប់អតិថិជនដែលមិនទាន់ បានដឹងអំពីប្រវត្តិស្រាបៀរនេះ ក៏សូមជម្រាបជូនថា ស្រាបៀរថៃហ្គ័រ មានដើមកំណើតពីរោងចក្រ ផលិតស្រាបៀរនៅតាមដងផ្លូវមួយ នៅក្នុងដែនដីនៃទីក្រុងសិង្ហបុរី។ ចាប់តាំងពីពេលបង្កើតឡើង នៅក្នុងឆ្នាំ ១៩៣២ មក ស្រាបៀរថៃហ្គ័រ បានចាប់ផ្ដើមមាន ឈ្មោះបោះសម្លេង ដ៏ល្បីល្បាញយ៉ាងខ្លាំងនៅជាង ៥០ ប្រទេសនៅក្នុងពិភពលោក ព្រមទាំងឈ្នះពានរង្វាន់អន្តរជាតិជាង ៤០ ពានរង្វាន់ថែមទៀត ផង។

ស្រាបៀរថៃហ្គ័រគ្រីស្ដាល់ ត្រូវបានផលិតតាមវិធីសាស្រ្តគួរជាទីមោទនៈ និងល្អបំផុត។ ស្រាបៀរនេះ ផលិតឡើងដោយការលាយផ្សំគ្នា ទាំងពេលវេលា និងបច្ចេកវិទ្យាថ្មីៗ ដែលអាចធានាបានថា ស្រាបៀរនេះអាចមានលទ្ធភាពចូលរួម ប្រកួតប្រជែងជាមួយនឹងផលិតផល ស្រាបៀរដទៃទៀតនៅក្នុងកម្រិត ពិភពលោក នៅគ្រប់ពេលវេលា ឬគ្រប់ ទីកន្លែងទាំងអស់។ ស្រាបៀរថៃហ្គ័រគ្រីស្ដាល់ បានកសាង ចំណងសម្ព័ន្ធភាពពិសេសជាមួយ នឹងអ្នកនិយមពិសារស្រាបៀរនៅក្នុង ស្រុក ដើម្បីចូលរួមនៅក្នុងកម្មវិធី ជប់លៀង ឬកម្មវិធីផ្សេងទៀតៗ។

ស្រាបៀរថៃហ្គ័រគ្រីស្ដាល់ បាននាំអ្នកចូលរួមកម្មវិធីជប់លៀងទាំងអស់ ទៅកាន់ពិភពត្រជាក់ព្រិលទឹកកកមួយកន្លែង នៅក្នុងក្លឹបកម្សាន្តសោន Sound នៅក្នុងកម្មវិធីមួយដែល មានចំណងជើងថា “Own The Place” កាលពីថ្ងៃសុក្រ ទី០៤ ខែតុលា ឆ្នាំ២០១៩ កន្លងទៅ សម្រាប់ជាកម្មវិធីបង្ហាញផលិតផលថ្មីនៅទីនោះ ពោលគឺនៅក្នុងក្លឹបកម្សាន្តដែល ពេញនិយមជាងគេសម្រាប់អតិថិជន នៅក្នុងរាជធានីភ្នំពេញ និងត្រូវបានចូលរួមដោយពិធីករ វី យ៉ារ៉ូ ធ្វើឱ្យទស្សនិកជនរំភើបជាមួយនឹងការសម្តែងវីយូឡុងដ៏ ពិសេសពី Grace Tan ពេញមួយយប់។

សកម្មភាពចូលរួមនៅ ក្នុងពិភពត្រជាក់ព្រិលទឹកកកនេះ ចាប់ផ្ដើមឡើងដោយមានការសម្ដែង ក្រឡុកស្រា ដែលអ្នកក្រឡុកស្រាត្រូវបង្ហាញ អំពីជំនាញរបស់ខ្លួនក្នុងយប់នោះ ហើយអ្នកលាយស្រា អញ្ជើញអ្នកចូលរួមទាំង អស់មកលាយស្រា ខកថេល ទៅតាមចំណង់ចំណូល ចិត្តរបស់ខ្លួន។

បន្ទាប់ពីការសម្ដែង របស់បុគ្គលិក ផ្នែកក្រឡុកស្រារួច គឺកម្មវិធីបង្ហាញរបស់ស្រាបៀរថៃហ្គ័រគ្រីស្ដាល់ដែលភ្ញៀវកិត្តិយសទាំងអស់ត្រូវបំបែកទឹកកក ត្រជាក់ខ្លាំងកម្រិត -១ អង្សារ ទៅយកស្រាបៀរថៃហ្គ័រគ្រីស្ដាល់ ដប/កំប៉ុងដែលក្លាស្សេនៅក្នុងធុង។ បន្ទាប់មកកម្មវិធីក្បួនដង្ហែរ ស្រាខកថេល ដែលបុគ្គលិកដែលពាក់អាវ រងាពណ៌សបានរៀបចំ និងចែកជូនភ្ញៀវកិត្តិយសនូវកាតស្រាខកថេល ក្នុងទឹកកកស្ងួត។ អ្នកពិសាម្នាក់ បាននិយាយនៅក្នុង កម្មវិធីនោះថា “ពេលនេះ យើងបានស្គាល់រ សជាតិស្រាបៀរថៃហ្គ័រគ្រីស្ដាល់ ដ៏ត្រជាក់ដូចទឹកកកនេះហើយ”។

នៅក្នុងក្លឹបកម្សាន្តសោន ស្រាបៀរថៃហ្គ័រគ្រីស្ដាល់ចាប់ផ្ដើមបង្ហាញនូវគុណភាព ដ៏ល្អប្រណីតរបស់ខ្លួន និងចាប់ផ្ដើមបង្ហាញវត្តមាន របស់ខ្លួនសារជាថ្មីដើម្បី ប្រកួតប្រជែងជាមួយម៉ាក ស្រាបៀរល្បីៗនៅក្នុងទីផ្សារ។ កម្មវិធីណែនាំនូវផលិតផលនេះ មានការអញ្ជើញចូលរួមពីសំណាក់ អ្នកនិយមពិសារស្រាបៀរ និងយុវវ័យ ជាច្រើនរូបដែល មកពីតំបន់ផ្សេងៗនៃទីក្រុង ដែលនឹងនាំយកផលិតផលដ៏ត្រជាក់ ដូចព្រិលទឹកកកនេះទៅពិសារ នៅគ្រប់ទីកន្លែងក្នុងទីក្រុង ហើយផលិតផលនេះ នឹងមិនធ្វើឱ្យលោកអ្នក ខុសបំណងឡើយ។

កំណត់ប្រតិទិនចំនាំថ្ងៃពិសេសនេះ! យប់នេះមិនបញ្ចប់ទៅឆាប់នោះទេ! នៅតែនាំមកនូវអ្វីដែលថ្មី កាន់តែត្រជាក់ដើម្បីបំពេញភាពស្រស់ស្រាយរបស់អ្នក នៅភោជនីយដ្ឋាន The Storm ពីថ្ងៃទី ១០ – ១២ ខែតុលា ឆ្នាំ ២០១៩ ម៉ោង ៧ ដល់ ១២យប់។ ភោជនីយដ្ឋាន The Storm នឹងក្លាយទៅជាតំបន់ទឹកកកដ៏ត្រជាក់ជាមួយនឹងការសម្តែងភ្លែកៗពី អ្នក Beat Box, ប្រុសឡា, ក្មេងខ្មែរ, អ្នកក្រឡុកស្រា និងក្រុមជំនាញជាច្រើនដែលកំពុងរង់ចាំអ្នក។

មកចូលរួមទាំងអស់គ្នា ហើយកុំភ្លេចនាំមិត្តភក្តិនិងមនុស្ស ជាទីស្រលាញ់របស់អ្នកមក ចូលរួមលេងកំសាន្តសកម្ម ភាពសប្បាយនិងទទួលបាន ភាពស្រស់ស្រាយ ដែលមិននឹកស្មានដល់ នៅពេលយប់ដែលមិនធ្លាប់ មាននៅក្នុងតំបន់ ត្រជាក់ជាមួយ Tiger Crystal ទាំងអស់គ្នា៕

Facebook Comments

To Top