ព័ត៌មានជាតិ

មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ សំណេះសំណាល កងកម្លាំងវរសេនាតូច ថ្មើរជើងលេខ៥១៤

បន្ទាយមានជ័យ÷ នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩នេះ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរងនាយសេនាធិការ យោធភូមិភាគទី៥ អញ្ជើញចុះសំណេះសំណាលកងកម្លាំង វរសេនាតូចថ្មើរជើង លេខ៥១៤ ត្រៀមធ្វើយុទ្ធដំណើរទ័ព សហការជាមួយរថក្រោះបាញ់គ្រាប់ ពិតនៅទីលានបាញ់គ្រាប់ពិត មរតតេជោភ្នំវាលចាបរយះពេល២ថ្ងៃ ចំងាយ២០គីឡូម៉ែត្រ។

ក្នុងឱកាសនោះដែរ លោកឧត្តមេសនីយ៍ សេង ធារិន បានដាក់ចេញបទបញ្ជាដល់កងទ័ពទាំងអស់ ចំណុះកងពល ត្រូវត្រៀមលក្ខណៈឲ្យបានគ្រប់គ្រាន់ ដេីម្បី ទប់ទល់និងសភាពការណ៍ ដែលបានកើតឡើងជាយថាហេតុ ពិសេសគឺត្រូវគោរពបទបញ្ជារង់ ចាំបទបញ្ជា និងអនុវត្តន៍បទបញ្ជាឲ្យបានដាច់ខាត។ ពិសេសទប់ទល់ជាមួយពួកក្បត់ជាតិទាំងក្រៅស្រុក និងក្នុងស្រុក ឲ្យតែមានការបះបោរ ធ្វើបដិវត្តន៍ណាមួយ។

ក្នុងនោះដែរលោកឧត្តមេសនីយ៍ទោ សេង ធារិន ព្រមទាំងបានធ្វើការណែនាំដល់ កងកម្លាំង ត្រូវ តែចុះធ្វើលំហាត់ ជាក់ស្តែងត្រូវ ខិតខំហ្វឹកហាត់ និងយកបទពិសោធពីគ្នាទៅវិញទៅមកពី ភាគីមិត្ត ដើម្បីធ្វើយ៉ាងណាអោយ ដំណើរធ្វើលំហាត់នេះប្រព្រឹត្តទទួលបានលទ្ធផលល្អ ធានាឆ្លើយតបអោបានទាន់ ពេលវេលានៅពេលកើត មានឡើងនូវគ្រោះមហន្តរាយណាមួយជា យកថាហេតុ ជាពិសេសត្រីវទប់ស្កាត់រាល់បទល្មេីស តាមបណ្តោយបន្ទាត់ព្រំដែន ៕

Facebook Comments

To Top