អន្តរជាតិ

លោក ត្រាំថា នឹងចូលរួមដំណើរការប្តឹង ប្រឆាំងរូបលោក ប្រសិនបើច្បាប់មាន យុត្តិធម៌ត្រឹមត្រូវ

វ៉ាស៊ីនតោន៖ ប្រធានាធិបតី សហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃពុធថា លោកនឹងចូលរួម នៅក្នុងការ ស៊ើបអង្កេតការចោទប្រកាន់ ដែលកំពុងបន្តដឹកនាំ ដោយក្រុមអ្នកប្រជាធិបតេយ្យ ប្រសិនបើច្បាប់ត្រឹមត្រូវ។

យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ បានឱ្យដឹងថា នៅពេលសួរថាតើលោក នឹងសហការជាមួយក្រុមអ្នក ប្រជាធិបតេយ្យដែលកំពុង ដំណើរការនីតិវិធីនេះទេ ប្រសិនបើពួកគេបានបោះឆ្នោត ពេញសភា លើការចោទប្រកាន់នោះ។ លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មាន នៅឯសេតវិមានថា “មែនហើយស្តាប់ទៅមិនអីទេ។ ប្រសិនបើពួកគេផ្តល់សិទ្ធិដល់យើង” ។

ប្រធានាធិបតីបាននិយាយ ទៅកាន់អ្នកសារព័ត៌មាន បន្ទាប់ពីបានចុះហត្ថលេខា លើបទបញ្ជាប្រតិបត្តិ។ លោកបាននិយាយនៅពេលត្រូវបាន ស្នើសុំឱ្យបញ្ជាក់ថា តើលោកនឹងសហការប្រសិនបើសភាអនុម័តការ ចោទប្រកាន់នេះថា លោកថា “ មែនហើយ ប្រសិនបើច្បាប់គឺត្រឹមត្រូវ … ប្រសិនបើគណបក្សសាធារណរដ្ឋ ទទួលបានយុត្តិធម៌។

សូមជម្រាបថា ការឆ្លើយតបរបស់លោក ត្រាំ បានធ្វើឡើងបន្ទាប់ពី កាលពីថ្ងៃអង្គារ សេតវិមានបានផ្ញើលិខិតជូនដំណឹងដល់ពួក ប្រជាធិបតេយ្យអំពីជំហរមិនសហការ របស់រដ្ឋបាល ទាក់ទងនឹងការខិតខំរបស់ពួកគេក្នុងការដក ប្រធានាធិបតីចេញពីតំណែង៕ ប្រែសម្រួលៈ ណៃ តុលា

Facebook Comments

To Top