អន្តរជាតិ

សភាថៃ កំពុងត្រៀម ស៊ើបអង្កេតករណី ចៅក្រមបាញ់សម្លាប់ ខ្លួន ក្នុងបន្ទប់សវនការ ដោយសាររង សម្ពាធកាត់ក្តី

បរទេស៖ ឧបនាយករដ្ឋមន្រ្តីថៃ លោក Wissanu Krea-ngam បាននិយាយកាលពីថ្ងៃពុធថា គណៈកម្មាធិសភា មានសិទ្ធិអំណាចដើម្បីពិនិត្យមើល ការសំណុំរឿងនៃការធ្វើអត្តឃាតរបស់ ចៅក្រម Khanakorn Pianchana នៅក្នុងបន្ទប់ សវនាការ ប៉ុន្តែពួកគេត្រូវតែបញ្ចៀស នូវសេចក្តីសម្រេចរបស់លោក។

យោងតាមសារព័ត៌មានថៃ បាងកកប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ បានឱ្យដឹងថា ការព្រមានរបស់លោក Wissanu Krea-ngam ធ្វើឡើង បន្ទាប់ពីគណៈកម្មាធិការសភាទទួល បន្ទុកកិច្ចការច្បាប់ យុត្តិធម៌ និងសិទ្ធិមនុស្សបានត្រៀមបើកការស៊ើបអង្កេត លើការបាញ់សម្លាប់ខ្លួន និងពិនិត្យឡើងវិញនូវការអះអាងរបស់ចៅក្រម អំពីការជ្រៀតជ្រែកក្នុង ករណីដែលលោកកំពុងធ្វើជា ប្រធានកាត់ក្តី។

លោក Wissanu បាននិយាយថា គណៈកម្មាធិការនេះដឹកនាំដោយ អគ្គលេខាធិការនៃគណបក្សអនាគតទៅមុខ (FFP) លោក Piyabutr Saengkanokkul និងអ្នកផ្សេងទៀត អាចបើកការស៊ើបអង្កេត លើឧប្បត្តិហេតុនេះ ប៉ុន្តែវាមិនត្រូវគ្របដណ្តប់ លើសាលក្រមនោះទេ។

សូមជម្រាបថា លោក Khanakorn ជាចៅក្រម បានបាញ់សម្លាប់ខ្លួនឯង បន្ទាប់ពីសម្រេចអោយរួចខ្លួន ជនជាប់ចោទទាំង ៥ នាក់ ក្នុងសំណុំរឿងនៃការបាញ់ប្រហារសម្លាប់មនុស្ស ៥ នាក់ នៅស្រុក Bannang Sata នៅខេត្ត យ៉ាឡា កាលពីខែមិថុនាឆ្នាំមុន។ លោកបានលើកឡើងពីកង្វះភ័ស្តុតាងដែលជាហេតុផលសម្រាប់ការសម្រេចរបស់គាត់៕ ប្រែសម្រួលៈ ណៃ តុលា

Facebook Comments

To Top