Uncategorized

នាយករដ្ឋមន្រ្តីឲ្យ ប្រតិភូនាវាយុវជន អាស៊ីអាគ្នេយ៍ធ្វើខ្លួន ឲ្យសក្តិសមជា កូនខ្មែរ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី កម្ពុជាណែនាំដល់ប្រតិភូ នាវាយុវជនទាំង២៩រូប ឲ្យរៀបចំខ្លួនឲ្យបានសក្ដិសម ជាកូនខ្មែរ ព្រោះប្រតិភូនេះហើយជា តំណាងប្រជាជនខ្មែរ ទូទាំងប្រទេសប្រមាណ ១៦លាននាក់ ។

នេះជាការលើកឡើង របស់សម្តេចតេជោ ក្នុងឱកាសអញ្ជើញ ជួបក្រុមប្រតិភូនាវាយុវជនអាស៊ីអាគ្នេយ៍ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩។

ក្នុងជំនួបនោះថ្លែងថា ហើយក៏ត្រូវធ្វើយ៉ាងណា កសាងមិត្តឲ្យបានច្រើនដើម្បីថ្ងៃអនាគតអាចក្លាយទៅ ជាដៃគូសហប្រតិបត្តិការដ៏ល្អ ។

ជាមួយគ្នានេះ សម្ដេចតេជោ ក៏បានលើកបង្ហាញពីមូលហេតុ ដែលកម្ពុជាដាក់អាទិភាពចូលជាសមាជិកអាស៊ានដោយផ្អែក លើកត្តា៤៖

ទី១) អាស៊ានមានគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងគ្នា

ទី២) អាស៊ានមានស្មារតីសហគមន៍គឺអាស៊ានសម្រេចកិច្ចការអ្វីៗដោយកុងសង់ស៊ីស មិនមែនសម្រេចដោយការបោះឆ្នោតឬ សម្រេចដោយការដាក់ទណ្ឌកម្មនោះទេ

ទី៣) ដោយសារផលប្រយោជន៍នៃការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ ក្នុងចំណុចនេះ សម្ដេចពន្យល់ថាដោយសារអាស៊ានមានដៃគូជាច្រើន ដូច្នេះពេលដែលយើងចូលអាស៊ាន, ដៃគូអាស៊ានក៏ជាដៃគូរបស់យើងដែរ

និងទី៤) អាស៊ានគឺជាច្រកចេញការទូតរបស់កម្ពុជា ។

កម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុនត្រូវបានបង្កើតឡើង ក្នុងឆ្នាំ១៩៧៤ តាមសេចក្តីថ្លែងការណ៍រួមរបស់ រដ្ឋាភិបាលជប៉ុន និងសមាជិកស្ថាបនិក ទាំង៥របស់អាស៊ាន ក្នុងនោះមាន ឥណ្ឌូនេស៊ី ម៉ាឡេស៊ី សិង្ហបុរីហ្វីលីពីន និងថៃ ៕

Facebook Comments

To Top