នយោបាយ

បញ្ហាកោះត្រល់! លោក វ៉ា គឹមហុង ថា បើយោងតាមច្បាប់សមុទ្រកម្ពុជា អាចប្ដឹងតវ៉ាបាន តែឈ្នះឬចាញ់ជារឿងផ្សេងទៀត

ភ្នំពេញ៖ លោកទេសរដ្ឋមន្រ្តី វ៉ា គឹមហុង ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា បានអះអាងក្នុងកិច្ចប្រជុំ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់នៅថ្ងៃទី១០ តុលានេះថា បើយោងតាមច្បាប់សមុទ្រកម្ពុជាអាចប្ដឹងបាន ប្រសិនជាមានរដ្ឋាភិបាលក្រោយណាមួយ ដែលចង់ប្ដឹង តែរឿងឈ្នះចាញ់ជារឿងផ្សេងទៀត។

លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ហៅ វិល្លាម ប្រធានគណបក្សខ្មែរក្រោក បានដកស្រង់ប្រសាសន៍របស់ លោក វ៉ា គឹមហុង មកសរសេរលើបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុកថា”ពាក់ព័ន្ធបញ្ហាកោះត្រល់ ឯឧ វ៉ា គឹមហុង បាននិយាយក្នុងអង្គប្រជុំ បង្ហាញជាសញ្ញាថា «បើយោងតាមច្បាប់សមុទ្រ យើងអាចប្ដឹងបាន ប្រសិនជាមានរដ្ឋាភិបាលក្រោយណាមួយ ដែលចង់ប្ដឹង តែរឿងឈ្នះចាញ់ជារឿងផ្សេងទៀត»”៕

សូមរំលឹកថា នៅថ្ងៃទី៤ខែមិថុនា ឆ្នាំ១៩៤៩ អាណានិគមនិយមបារាំង បានប្រគល់ដែនដីកម្ពុជាក្រោមទាំងមូល ដែលរួមទាំងកោះត្រល់ផង ទៅឲ្យស្តេចបាវដាយ នៃប្រទេសអណ្ណាម បន្ទាប់ពីមានការអនុម័ត របស់សភាកូសាំងស៊ីន និងសភានៃសហភាពបារាំង និងសេចក្តីសម្រេច របស់លោកប្រធានាធិបតីបារាំងផងដែរ ដោយគ្មានការតវ៉ាណាមួយ ពីអាជ្ញាធរកម្ពុជាឡើយ៕

Facebook Comments

To Top