អន្តរជាតិ

កូរ៉េខាងជើង អាចប្រើប្រាស់ ទីតាំងសាកល្បងនុយក្លេអ៊ែរ Punggye-ri ដោយស្ដារឡើងវិញ ក្នុងរយៈពេលខ្លី

សេអ៊ូល៖ កូរ៉េខាងជើង ត្រូវបានគេជឿជាក់ថា អាចប្រើឡើងវិញ នូវទីតាំងសាកល្បងនុយក្លេអ៊ែរ Punggye-ri បន្ទាប់ពីការស្តារឡើងវិញ នូវការងារជាច្រើនសប្តាហ៍ ឬច្រើនខែ ទោះបីជាយ៉ាងណាក៏ដោយ គ្មានការរកឃើញបែបនេះទេ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់។

នៅក្នុងខែឧសភា ឆ្នាំមុន ប្រទេសកុម្មុយនិស្ត បានបំផ្លាញទីតាំងសាកល្បង ដែលរួមមានផ្លូវរូងក្រោមដីចំនួន ៤ខ្សែ នៅក្នុងការបង្ហាញ ពីការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះការរំសាយអាវុធនុយក្លេអ៊ែរ។

ឧត្ដមសេនីយ៍ឯក Park Han-ki បានប្រាប់សមាជិកសភា ក្នុងពេលធ្វើសវនកម្មសភា ដោយកត់សម្គាល់ថា “ផ្លូវរូងក្រោមដីពីរក្នុងចំណុចបួន – លេខ ៣ និងលេខ ៤ អាចប្រើឡើងវិញ បន្ទាប់ពីជួសជុលរួច” យ៉ាងហោចណាស់សប្តាហ៍ ឬខែចាំបាច់សម្រាប់ការស្តារឡើងវិញ៕ ដោយ៖ ឈូក បូរ៉ា

Facebook Comments

To Top