អន្តរជាតិ

រដ្ឋមន្ត្រីការបរទេសអាមេរិក អំពាវនាវឲ្យសហភាពអឺរ៉ុប ថ្កោលទោសអ៊ីរ៉ង់ ជុំវិញបញ្ហានាវដឹកប្រេង

បរទេស៖រដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក លោក Mike Pompeo នៅថ្ងៃពុធសប្ដាហ៍នេះ បានអំពាវនាវឲ្យសហភាពអឺរ៉ុប ធ្វើការថ្កោលទោសប្រទេសអ៊ីរ៉ង់ និងជំរុញឲ្យទីក្រុងតេអេរ៉ង់ មានទំនួលខុសត្រូវ បន្ទាប់ពីលោកនិយាយថា ប្រេងពីនាវាដឹកប្រេងអ៊ីរ៉ង់ Adrian Darya ត្រូវបានគេដឹកចូលទៅក្នុងប្រទេសស៊ីរី។

នៅក្នុងសារបង្ហោះ លើបណ្ដាញសង្គមធ្វីតធើ លោក Pompeo បានសរសេរថា “ប្រេងពីនាវាដឹកប្រេង AdrianDarya1 ត្រូវបានគេដឹកបញ្ជូល ចូលទៅក្នុងប្រទេសស៊ីរី បង្ហាញថា អ៊ីរ៉ង់និយាយកុហកប្រទេសអង់គ្លេស និងទឹកដីនាយសមុទ្រអង់គ្លេស ហ្គីប្រាលតា ហើយសមាជិកសហភាពអឺរ៉ុប គួរតែថ្កោលទោសសកម្មភាពនេះ រក្សាក្រឹត្យក្រមច្បាប់ និងជំរុញឲ្យអ៊ីរ៉ង់ធ្វើការទទួលខុសត្រូវ”។

គួរបញ្ជាក់ថា ចក្រភពអង់គ្លេស កាលពីខែកក្កដាកន្លងទៅ បានចាប់ឃាត់ទុកនាវា ដឹកប្រេងអ៊ីរ៉ង់មួយគ្រឿង នៅក្បែរតំបន់ឆ្នេរ Gibraltar តែក្រោយមក អាជ្ញាធរបានទទួលការអះអាង ជាលាយលក្ខអក្សរផ្លូវការ ពីទីក្រុងតេអេរ៉ង់ថា នាវានោះនឹងបញ្ចេញប្រេង ចំនួន២,១បារ៉ែល ទៅស៊ីរីទេ ហើយវាក៏ត្រូវបានដោះលែងវិញ៕ ប្រែសម្រួល៖ប៉ាង កុង

Facebook Comments

To Top