ព័ត៌មានជាតិ

ជនជាតិចិន បើកឆាកប្រយុទ្ធគ្នា  ផ្អើលសមត្ថកិច្ចអន្តរាគមន៍

ភ្នំពេញ ៖ កាលពីវេលាម៉ោង៨ និង៤៥នាទីយប់ ថ្ងៃទី ៩ ខែតុលា ឆ្នាំ២០១៩ មានករណីអំពើហិង្សាមួយ បានកើតឡើង បង្កឡើងដោយជនជាតិចិន២ក្រុម វាយកាប់ចាក់គ្នា នៅចំណុចផ្ទះជួល ម្តុំឧតុនិយមភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ សមត្ថកិច្ចចុះអន្តរាគមន៍ ឃាត់ខ្លួនជនជាតិចិនចំនួន៦នាក់ ។

សមត្ថកិច្ចបញ្ជាក់ថា កិច្ចអន្តរាគមន៍នេះ បានឃាត់ខ្លួនជនដៃដល់ជនជាតិចិន ចំនួន៦នាក់  បានយកដំបងដេញវាយ  ទៅលើជនជាតិចិនដូចគ្នា ។
ជនសង្ស័យទាំង៦នាក់ ត្រូវកម្លាំងចម្រុះ គណៈបញ្ជាការឯកភាពខេត្ត  បញ្ជូនទៅកាន់ការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីធ្វើការសាកសួរ និងចាត់ការតាមនីតិវិធី៕

Facebook Comments

To Top