សេដ្ឋកិច្ច & អចលនទ្រព្យ

មានត្រឹមជាង២ម៉ឺនដុល្លារ អាចក្លាយជាម្ចាស់លំនៅឋាន ខុនដូស្តង់ដាជប៉ុន កណ្តាលទីក្រុងភ្នំពេញ យ៉ាងស្រស់ស្អាត

ភ្នំពេញ៖ អស្ចារ្យខ្លាំងណាស់ សម្រាប់លំនៅឋាន ខុនដូ ស្តង់ដាជប៉ុនទីមួយ​​ នៅកម្ពុជា ទីតាំងនៅកណ្តាលក្រុង និងមានតម្លៃសមរម្យ បានប្រកាសបើកលក់ជាផ្លូវការហើយ តម្លៃចាប់ពី ២៨,០០០ដុល្លារអាមេរិក ឡើងទៅតែប៉ុណ្ណោះ ដែលសាងសង់ក្រោមទុនវិនិយោគ ពីជនជាតិជប៉ុន ប្រមាណជា៧០លានដុល្លារ លើផ្ទៃដីក្រឡា ១០ ០០០ម៉ែត្រក្រឡា អមដោយផ្សារ ហាងទំនិញ ការិយាល័យ កន្លែងហាត់ប្រាណ កន្លែងក្មេងលេង ពេទ្យកុមារនិងមនុស្សធំ និងកន្លែងផ្សេងៗទៀត ។

លំនៅឋានអារ៉ាខាវ៉ា (Arakawa Residence) ត្រូវបានសាងសង់ឡើង ជាប្រភេទលំនៅឋានបែបប្រណិត មានគុណភាពខ្ពស់ មានសុវត្ថិភាព ផ្តល់ភាពងាយស្រួល និងមានបរិស្ថានល្អ សម្រាប់ពលរដ្ឋខ្មែរ ដែលមានចំណូលទាប និងមធ្យម ហើយមានបំណង ចង់រស់នៅផ្ទះបែបស៊ីវីល័យថ្លៃថ្នូ នៅកណ្តាលក្រុងភ្នំពេញ ពោស្ថិតនៅផ្លូវ២៣ ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្រោយនឹងមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញតែម្តង ។

ថ្លែងនៅក្នុងកិច្ចសម្ភាសន៍ ជាមួយក្រុមអ្នកសារព័ត៌មាន នៅរសៀលថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩នេះ លោក Alex Yasumoto (អាឡិច យ៉ាស៊ូម៉ូតូ) សហស្ថាបនិក ក្រុមហ៊ុនអារ៉ាខាវ៉ា បានឲ្យដឹងថា “លំនៅឋានបែបខុនដូនេះ ត្រូវបានសាងសង់ឡើង ក្នុងគោលបំណង អោយប្រជាជនកម្ពុជា ដែលជានសិស្ស និស្សិត គូស្វាមីភរិយាថ្មី និងបងប្អូនប្រជាពលរដ្ឋក្រីក្រ ទោះជាមានចំណូលទាប និងមធ្យមក៏ដោយ ក៏អាចទិញលំនៅឋានខុនដូ របស់អារ៉ាខាវ៉ារស់នៅបានដែល” ។

ក្នុងនោះដែរ លោក អៀង សុធារ៉ា បានបញ្ជាក់យ៉ាងច្បាស់ថា “អតិថិជន ដែលទិញយូនិត ក្នុងលំនៅឋានអារ៉ាខាវ៉ា នឹងទទួលបានប័ណ្ណកម្មសិទ្ធិ តកូនតចៅ” ។

Arakawa Residence ជាលំនៅឋានសំណង់ស្តង់ដាជប៉ុនពិតប្រាកដ ជាពិសេសបច្ចេកទេសសំណង់ទាំងមូល មានប្រព័ន្ធសុវត្ថិភាពការពារអគ្គិភ័យ និងប្រព័ន្ធទឹកលូជាដើម ដើម្បីបញ្ចៀសនូវក្តីកង្វល់ ដល់ម្ចាស់ផ្ទះដែលបានទិញរួច និងជាលំនៅឋាន ដែលបានសាងសង់ឡើង ប្រើទុនវិនិយោគ របស់ក្រុមហ៊ុនទាំងស្រុង ដោយមិនប្រើថវិកា របស់អតិថិជននោះទេ និងជាក្រុមហ៊ុនដំបូងគេនៅកម្ពុជា ដែលអាចអោយអតិថិជន ទិញពុំចាំបាច់ប្រាក់កក់ និងបង់រំលោះ ដោយមិនមានការប្រាក់ ពោលអាចបង់ប្រាក់ប្រចាំខែ ចាប់ពី ២៧៣ដុល្លារឡើងទៅ ។

Arakawa Residence សាងសង់លើផ្ទៃដី ជាង១.៣ហិចតា នៅដំណាក់កាលទី១​ មានចំនួន១០អគារ និងមានកំពស់ ២១ជាន់ ស្មើៗគ្នា និងរចនាឡើង សម្រាប់ពលរដ្ឋខ្មែរ ដែលមានសមាជិកគ្រួសារតិច ចង់បានលំនៅឋានប្រណិត មានបរិយាកាសល្អ តម្លៃសមរម្យ ។ ក្រុមហ៊ុនជឿជាក់ថា ចំណូលរបស់ពលរដ្ឋ ដែលមានចាប់ពី ៦០០ដុល្លារឡើងទៅ (បើវិភាគអ្នកមានគ្រួសារ ចេញធ្វើការទាំងពីរនាក់ប្តីប្រពន្ធ សាកសមនឹងអាចទិញ រស់នៅបានយ៉ាងងាយស្រួល) អាចទិញបានផ្ទះមួយ ជាប្រភេទស្ទូឌីយោ ឬផ្ទះមានពីរបន្ទប់ ។

គួររំលឹកថា Arakawa Residence បានចាប់ផ្តើមសាងសង់ នៅខែវិច្ឆិកា ក្នុងឆ្នាំ២០១៧ និងគ្រោងបញ្ចប់ នៅចុងឆ្នាំ២០២០ ដោយបច្ចុប្បន្ន សាងសង់បាន១៥ជាន់ ហើយនឹងក្លាយជាទីតាំងដ៏សំខាន់មួយ សម្រាប់និស្សិតសិក្សាផ្នែកសំណង់ស៊ីវិល ចុះមកសិក្សា ស្វែងយល់ពីការអនុវត្តជាក់ស្តែង ពិសេសគម្រោងសំណង់ធំៗបែបនេះ ។ ក្រុមហ៊ុន Arakawa បានបង្កើតឡើង ក្នុងឆ្នាំ២០០៨ ដោយវិនិយោគិនខ្មែរ និងជប៉ុន បន្ទាប់ពីទទួលបានជោគជ័យ ក្នុងការសាងសង់ និងដាក់អោយដំណើរការ រួចមកហើយ អាផាតមិន ដែលមានឈ្មោះថា Bellevue Serviced Apartments នៅតំបន់ជ្រោយចង្វារ៕ ដោយ៖ដារាត់

Facebook Comments

To Top