អន្តរជាតិ

សេតវិមានថា ខ្លួននឹងមិនសហការ ជាមួយនឹងការស៊ើបអង្កេត ទៅលើលោកប្រធានាធិបតី ត្រាំ ឡើយ

បរទេស៖ សេតវិមានបានបដិសេធ ជាផ្លូវការ ក្នុងកិច្ចសហការជាមួយ ការស៊ើបអង្កេត លើការចោទប្រកាន់ប្រឆាំង នឹងប្រធានាធិបតីលោក ដូណាល់ ត្រាំ។ នៅក្នុងលិខិតដែលផ្ញើជូន មេដឹកនាំបក្សប្រជាធិបតេយ្យ សេតវិមានបាន ច្រានចោលថា វា “ គ្មានមូលដ្ឋាន” និង“ មិនត្រឹមត្រូវតាមរដ្ឋធម្មនុញ្ញ” ។

យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩ បានឱ្យដឹងថា គណៈកម្មាធិការសភាចំនួន ៣ដឹកនាំដោយគណបក្ស ប្រជាធិបតេយ្យ កំពុងធ្វើការស៊ើបអង្កេតលើលោក ដូណាល់ ត្រាំ។

ការស៊ើបអង្កេតកំពុងព្យាយាម រកមើលថា តើលោកប្រធានាធិបតីបានផ្តល់ជំនួយដល់អ៊ុយក្រែន ដើម្បីជំរុញឱ្យស៊ើបអង្កេត លោក Joe Biden ដែលកំពុងឈរឈ្មោះសម្រាប់ការតែងតាំង ប្រធានាធិបតី មកពីគណបក្សប្រជាធិបតេយ្យ។

លិខិតរបស់សេតវិមាន កើតឡើងប៉ុន្មានម៉ោងបន្ទាប់ពីរដ្ឋបាល លោក ត្រាំ បានរារាំងឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិកប្រចាំសហភាពអឺរ៉ុប ពីការបង្ហាញខ្លួន មុនពេលការស៊ើបអង្កេត ពីបទចោទប្រកាន់សភា៕

Facebook Comments

To Top