អន្តរជាតិ

សកម្មជន ក្រុងហុងកុង ប្តឹងទៅឧទ្ទរណ៍ ខណៈការតវ៉ានៅតែ បន្តធ្វើដដែល

ហុងកុង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩ថា សកម្មជនក្រុងហុងកុងម្នាក់ត្រូវ ជាប់ពន្ធនាគាររយៈពេល៦ឆ្នាំពីបទធ្វើកុបកម្មនៅ ក្នុងឆ្នាំ២០១៦ បានបង្ហាញខ្លួននៅតុលាការនៅថ្ងៃពុធ ទី៩ ខែតុលានេះដើម្បីប្តឹងឧទ្ធរណ៍ ប្រឆាំងនឹងការកាត់ទោស របស់គាត់ដោយសារតែការប្រឆាំងនឹងរដ្ឋាភិបាល មិនបានបង្ហាញសញ្ញា នៃការលុបចោលឡើយ ទោះបីមានច្បាប់បន្ទាន់ថ្មីនិងមានការ ចាប់ខ្លួនយ៉ាងទូលំទូលាយក៏ដោយ ។

លោក Edward Leung អាយុ២៧ ឆ្នាំជាមេដឹកនាំម្នាក់នៃ ចលនាតស៊ូមតិឯករាជ្យពីប្រទេសចិននិងសកម្មជន ០២នាក់ផ្សេងទៀតបាន ទទួលការផ្តន្ទាទោស យ៉ាងធ្ងន់ធ្ងរបំផុតចំពោះមេដឹកនាំបាតុកម្ម ចាប់តាំងពីទីក្រុងនេះបាន ស្ថិតក្រោមការគ្រប់គ្រងរបស់ចិន នៅក្នុងឆ្នាំ១៩៩៧ ។

សវនាការរបស់តុលាការបស់លោក Leung អាចក្លាយជាចំណុចថ្មីបំផុត សម្រាប់ក្រុមអ្នកតវ៉ាប្រឆាំងរដ្ឋាភិបាល ដែលបានធ្វើបាតុកម្ម រយៈពេល៤ ខែដែលមានលក្ខណៈទ្រង់ទ្រាយធំ និងហិង្សាមួយចំនួនប្រឆាំង នឹងរដ្ឋបាលរបស់មេដឹកនាំ Carrie Lam ។

លោកស្រី Lam មិនបានបដិសេធការស្នើសុំ ជំនួយពីទីក្រុងប៉េកាំង ក្នុងការកត់សម្គាល់កាលពីថ្ងៃអង្គារ នោះទេខណៈដែលមជ្ឈមណ្ឌល ហិរញ្ញវត្ថុអាស៊ីមួយនេះកំពុងព្យាយាមដោះស្រាយ ជាមួយនឹងការតវ៉ាដែលកំពុងធ្វើឱ្យ ខូចខាតដល់សេដ្ឋកិច្ចរបស់ខ្លួន ៕

Facebook Comments

To Top