ព័ត៌មានជាតិ

ចាប់រថយន្តដឹកលើសទម្ងន់ ៣៣៨គ្រឿង និងពិន័យជាង ៧រយលានរៀល ក្នុងខែកញ្ញា

ភ្នំពេញ៖ ក្នុងខែកញ្ញា ឆ្នាំ២០១៩ លេខាធិការដ្ឋាន របស់គណៈកម្មាធិការ សម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការ ដឹកនាំការត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ចាប់បានរថយន្តដឹកទំនិញ លើសទម្ងន់កម្រិតកំណត់ ចំនួន ៣៣៨គ្រឿង និងពិន័យបានថវិកាសរុបចំនួន ៧២៦,៩៥០,០០០ រៀល។

យោងតាមបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក របស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា ចំនួនរថយន្តដែលចាប់បានទាំងនេះ មានការថយចុះចំនួន ២ គ្រឿង គឺពី ៣៤០ គ្រឿង ក្នុងខែសីហា មក ៣៣៨ គ្រឿង ក្នុងខែកញ្ញា ឆ្នាំ២០១៩ ៕

Facebook Comments

To Top