អន្តរជាតិ

ចិនងាកមករឹតចំណង ជាមួយឥណ្ឌា ចំពេលមានភាពតានតឹង ជាមួយអាមេរិក

ញូដេលី៖ រដ្ឋាភិបាលទីក្រុងប៉េកាំង កំពុងពិចារណាធ្វើឱ្យប្រសើរឡើង នូវទំនាក់ទំនងរបស់ខ្លួន ជាមួយរដ្ឋាភិបាលទីក្រុងញូដែលី បន្ទាប់ពីភាពតានតឹង កាន់តែខ្លាំងឡើងរវាងចិន និងសហរដ្ឋអាមេរិក នៅពេលដែលទីក្រុងវ៉ាស៊ីនតោន បានណែនាំការរឹតត្បិតទិដ្ឋាការ លើមន្ត្រីចិន ជុំវិញការរំលោភសិទ្ធិមនុស្ស។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩ បានឱ្យដឹងថា ការលុបបំបាត់ភាពមិនច្បាស់លាស់ ជុំវិញដំណើរទស្សនកិច្ច របស់ប្រធានាធិបតីចិន លោកស៊ី ជីនពីង ទៅកាន់ប្រទេសឥណ្ឌា សម្រាប់កិច្ចប្រជុំកំពូលក្រៅផ្លូវការ ជាមួយនាយករដ្ឋមន្រ្តី ណារិនដ្រា ម៉ូឌី គឺរដ្ឋាភិបាលទីក្រុងប៉េកាំង បានអំពាវនាវឱ្យមានការពង្រឹង កិច្ចសហប្រតិបត្តិការចិន – ឥណ្ឌា។

ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅប្រទេសឥណ្ឌាលោក ស៊ុន វ៉េដុង បានមានប្រសាសន៍ថា «ជាមួយនឹងភាពមិនប្រាកដប្រជា កាន់តែខ្លាំងឡើង នៅក្នុងស្ថានភាពអន្តរជាតិ ចិននិងឥណ្ឌា គួរតែពង្រឹងកិច្ចសហប្រតិបត្តិការ លើកិច្ចការអន្តរជាតិ និងក្នុងតំបន់ ដូចជាយើងធ្លាប់បានរួមគ្នា គាំទ្រគោលការណ៍ ៥ នៃការរួមរស់ដោយសន្តិភាព ដែលបានក្លាយជាបទដ្ឋានមូលដ្ឋាន នៃទំនាក់ទំនងអន្តរជាតិ»៕ ប្រែសម្រួលៈ ណៃ តុលា

Facebook Comments

To Top